Part 27♥️

152 7 2
                                    

រឿង​ ត្បូងប្រាំពីរពណ៌💜
Part 27♥️
Bach to hospital 🏥

អស់រយៈពេលមួយខែហើយដែលលោកគ្រូពេទ្យ
កម្លោះjung hoseok យក Soo Ah មកស្នាក់នៅមន្ទីរពេទ្យរបស់ខ្លួនបែបនេះដោយមានEunbiiជាអ្នកមើលថែនាង

« អ្នកគ្រូពេទ្យ ឈប់សិន »

« អ៎ លោកគ្រូមានការអីមែនទេ»

« អរគុណសម្រាប់ការមើលថែSoo Ah កន្លងមក ពេលនេះខ្ញុំសម្រេចចិត្តហើយ ខ្ញុំនិងយកនាងទៅស្នាក់នៅផ្ទះខ្ញុំមើលទៅស្ថានភាពជំងឺរបស់គេក៏បានធូរស្បើយផងដែល ណាមួយឥឡូវម៉ាក់ខ្ញុំគឺនៅផ្ទះតែឯងបើយកគេទៅឲនៅកំដរម៉ាក់ប្រហែលជាល្អ អាចជួយឲគេឆាប់ក៏បាន ព្រោះមានអ្នកជជែកលេងជាមួយ »

« លោកគ្រូពេទ្យពិតជាចង់យកនាងទៅនៅផ្ទះជាមួយពិតមែន? »

« នៅទីនេះនាំតែពិបាកអ្នកគ្រូ ការងារអ្នកគ្រូក៏ច្រើន ហើយខ្ញុំបន្ថែមបន្ទុកឲនាងថែមទៀត ខ្ញុំគិតថាបែបនេះគឺល្អ នាងនិងមានពេលសម្រាកនោះអី»

« ជាពេទ្យមានតួនាទីមើលថែអ្នកជំងឺស្រាប់ហើយមិនចឹថ? មិនរំខានទេ គ្រាន់តែ Soo Ah មួយមិនមែនជាបន្ទុកធ្ងន់អីណាស់ណាទេ »

« មិនអីទេ ណាមួយគេថាធុញនិងនៅមន្ទីរពេទ្យហើយ »

« ចា៎ តាមចិត្តលោកគ្រូពេទ្យទេចឹង »
Eunbii ឆ្លើយតបទាំងមិនពេញចិត្ត ព្រោះថាមួយរយៈនេះ hoseokមើកទៅដូចជាស្និតនិង Soo Ah. ខ្លាំងណាស់ មើលថែទាំច្រើនពីអ្នកជំងឺដទៃ ធ្វើឲនាងកើតចិត្តសង្ស័យមួយទៅលើអ្នកកម្លោះ

« លោកជារបស់ខ្ញុំតែម្នាក់ ខ្ញុំមិនបណ្តោយឲលោកបានទៅលើអ្នកផ្សេងនោះទេ ជាពិសេសគឺនាង Soo Ah»

______

« Soo Ah »

« លោកមកវិញហើយមែនទេ បាត់លោកខ្ញុំមានអារម្មណ៍ថាមិនមានភាពកក់ក្តៅសោះ » Soo Ah រត់មកអោបអ្នកកម្លោះ នាងតែងតែធ្វើបែបនេះជាទម្លាប់ ព្រោះមានតែhoseok ទេដែលល្អនិងនាងពិតប្រាកដ មានតែអ្នកកម្លោះទេដែលធ្វើឲនាងសើចបាន នាងក៏មិនហ៊ាននិយាយជាមួយអ្នកណាក្រៅពីអ្នកកម្លោះដែល

« ខ្ញុំមកហើយ ថ្ងៃនេះខ្ញុំមានរឿងល្អប្រាប់នាងទៀតផង»

« ពិតមែន? »

រឿង ត្បូងប្រាំពីរពណ៌🌈♥️ ( new)Where stories live. Discover now