Part 15 [ jungkook x Chu Ey ]

60 4 0
                                    

រឿង : ត្បូងប្រាំពីរពណ៌🌈❤️
Part 15 ❤️(new)

7:30AM

Chu Ey គេងលក់ស្រួលណាស់ នេះម៉ោង៧កន្លះទៅហើយនាងក្រមុំនៅបិទភ្នែកផ្ទុំនៅឡើយទេ😂 នាងប្រហែលជាភ្លេចហើយថាព្រឹកនេះនាងត្រូវទៅធ្វើការ .......

« ហឹម គេងលក់ស្រួលណាស់ » Chu Ey ពត់ខ្លួនដោយបើកភ្នែកសន្សឹមៗ

« ស្រស់ស្រាយណាស់ 🤧» នាងងើបដើរមកបើកវាំងនន យ៉ាងរំភើយដូចគ្មានការងារត្រូវធ្វើយ៉ាងចឹង😌

« ថ្ងៃរះស្រឡះល្អថែមទៀតផងថ្ងៃនេះ ហឹមពិតជាថ្ងៃល្អមែនហើយ » Chu Eyញញឹមហើយក៏ដើរ
បកមកអង្គុយលើពូកវិញដោយចាប់ទូរស័ព្ទមកមើល

« អូ ព្រះអើយ » Chu Eyលេបទឹកមាត់ឮសូរតែក្អឹកពេលលើកទូរសព្ទមកមើលហើយឃើញសារអ្នកធ្វើការជាមួយនាងផ្ញើរមក

6:25 AM« Chu Ey នេះឯងមិនមកធ្វើការទេអី?»

6:30AM « Chu Eyតើពេលនេះឯងនៅឯណា? »

6:45AM « ឯងហួសម៉ោងការងារហើយ »

7:15 AM « Chu Ey bossសួររកឯង 😈»

7:20 AM « Chu Ey នាងពិតជាស្លាប់មិនខានទេថ្ងៃនេះ»

« ព្រះអើយតើនេះជាថ្ងៃល្អរបស់ខ្ញុំហើយតើមែនទេ? » 🥴 Chu Eyប្រញាប់
រូតរះទៅមុជទឹករៀបចំខ្លួនដើម្បីទៅធ្វើការ នាងមិនចាយពេលយូរទៀតនោះទេនាងរៀបចំខ្លួនយកតែម្តងមិនដឹងអីខ្លះទេ ថ្ងៃនេះមុខនាងអីក៏មិនបានលាបដែល

« ប្រហែលជាត្រូវពាក់ម៉ាស់ធ្វើការហើយ ស្អីក៏លាបមិនទាន់ដែល ទៅហើយ ~~~»

Chu Eyចេញទៅយ៉ាងប្រញាប់ៗសូម្បីតែម៉ាក់ក៏ហៅមិនទាន់ដែល

« Chu Ey ? » គ្រាន់តែម៉ាក់នាងក្រឡេកភ្នែកចំហើយហៅឈ្មោះនាងភ្លាមនាងរត់ចេញទៅបាត់ទៅហើយ

« ប្រញាប់អីដល់ថ្នាក់នេះទៅ យ៉ាប់ណាស់កូនស្រីមួយនេះ ខ្លាចតែខ្ញុំចាប់គេឃុំឬ? » ម៉ាក់ Chu Eyគ្រវីក្បាល

# winter coffee ☕️

Chu Ey មកដល់ហាងយ៉ាងត្រហេបត្រហប

« ហើយយយយ ហត់ណាស់ »

« Chu Ey ឯងកើតអី ទើបមកធ្វើការយឺត ហើយនេះរត់មកមែនទេ?»

« អឺ ... គឺខ្ញុំមិនសូវស្រួលខ្លួនទើបគេងស្រួល ហើយខ្ញុំមិនបានរត់មកនោះទេ តែហត់ពីផ្ទះមកតែម្តង បងយល់ទេពេលមនុស្សធ្វើអីល្ហន់ៗ » នាងនិយាយដង្ហក់ៗ

រឿង ត្បូងប្រាំពីរពណ៌🌈♥️ ( new)Where stories live. Discover now