Part 10🌈💜

40 5 0
                                    




រឿង: ត្បូង៧ពណ៌🌈
Part 10🥀(new)

« soo hyung ជួយទៅរៀបបន្ទប់ឲខ្ញុំមួយ»

« ចា៎ បានលោក »

រយៈពេលមិនយូរប៉ុន្មានsoo hyungក៏បានរៀបបន្ទប់ឲyoongiរួចរាល់

« ខ្ញុំរៀបបន្ទប់រួចរាល់ហើយចា៎ »

« អរគុណ នាងមានការងារអីត្រូវធ្វើក៏ទៅធ្វើចុះ »

« ចា៎ ~~~~ »

Soo hyungឆ្លើយដោយមិនភ្លេចគំនាបដាក់yoongiនាងដើរចេញទៅតែក៏មិនទាន់ផុតyoongiចាប់ផ្តើមបើកចម្រៀងដែលជាសាច់ភ្លេចដែលគេទើបនិពន្ធថ្មី soo hyungដើរទៅមុខលែងរួចព្រោះតែភ្លេងគ្មានសំនៀងរបស់yoongiបានទាក់ចិត្តឲនាងឈរទ្រឹងស្តាប់ក្បែរ
មាត់ទ្វា........

« ចម្រៀងមួយបទនេះទាក់ទាញចិត្តខ្ញុំខ្លាំងណាស់ នេះគ្រាន់តែជាសាច់ភ្លេងមិនទាន់មានអ្នកច្រៀងផង » soo hyungនិយាយក្នុងចិត្តទាំងញញឹមនិងបណ្តែតអារម្មណ៍តាមចម្រៀងនាងដើរទៅអង្គុយនៅសាឡុងក្រោយខ្នងរបស់yoongiដោយគ្មានការអនុញ្ញាតិព្រោះមិនចង់រំខានអ្នកដែលកុំពង់យកចិត្តទុកដាក់និងការងារយ៉ាងស្ងៀមស្ងាត់បំផុត អ្នកដែលផ្តោតអារម្មណ៍លើការងារក៏មិនបានចាប់អារម្មណ៍អីនោះដែល

« គាត់ពិតជាពូកែនិងយកចិត្តទុកដាក់លើការងាររបស់គាត់ណាស់ » soo hyungសរសើរyoongiនៅក្នុងចិត្ត

ទម្រាំតែyoongiសម្រេចចិត្តថាសម្រាក soo hyungអង្គុយស្តាប់ឡើងដេកលក់លើសាឡុងទាំងមិនដឹងខ្លួន yoongiបែរមកក៏ភ័យមិនស្ទើ

« នាងមកដេកទីនេះតាំងពីពេលណា? »
Yoongiបែរមកឈរមើលអ្នកដែលដេកលក់អោបដៃទាំងមិនដឹងខ្យល់អីទាល់តែសោះ

« ប្រហែលជាត្រជាក់ហើយ »
Yoongiមើលទៅអ្នកដែលដេកលក់ដូចជារងារទើបគេដោះអាវក្រៅហើយដណ្តប់ឲនាង yoongiអោនដើម្បីគ្របអាវឲsoo hyungតែហាក់បីដូចជាមានអ្វីមួយដែលធ្វើឲអ្នកកម្លោះមិនអាចងើបចេញមកវិញភ្លាមៗបាន មែនហើយ
គឺមុខដ៏រលោងនិងគួរឲស្រឡាញ់របស់soo hyungធ្វើឲyoongiនៅសម្លឹងចុះសម្លឹងឡើងអស់រាប់នាទីទម្រាំតែគេសម្រេចចិត្តងើបចេញទៅវិញ អ្នកកម្លោះក៏មិនភ្លេចបន្ថយម៉ាសុីនត្រជាក់ឲអ្នកដែលដេកលក់ដែលមុននិងចេញទៅ..........

រឿង ត្បូងប្រាំពីរពណ៌🌈♥️ ( new)Where stories live. Discover now