Part 26♥️

41 6 0
                                    

រឿង​ ត្បូងប្រាំពីរពណ៌💜
Part 26♥️

ថ្ងៃថ្មី~

« ម៉ោង៨មកជួបខ្ញុំ » ផ្ញើសារ

ឮសម្លេងសារមិនទាន់ Moo Ji ប្រញាប់ទាញទូរស័ព្ទមកមើល

« នេះស្អីលោកទៀតហើយ? ប្រាប់ថាឲសម្រាកមួយថ្ងៃ ហើយនេះគិតចង់ហៅទៅធ្វើការវិញភ្លាមៗចឹងឬ? » Mooji
ទម្លាក់ទូរស័ព្ទហើយរអ៊ូ

« នេះជួបគ្នាម៉ោង៨ ហើយពេលនេះឦ៉ោង៧កន្លះហើយ សល់ពេលកន្លះម៉ោង? លោកពិតជាចង់ធ្វើបាបខ្ញុំពិតប្រាកដណាស់ 😤 » Moo ji ប្រញាប់ស្ទុះរៀបចំខ្លួននិងមិនចង់ទៅយឺតព្រោះខ្ជិលឲត្រូវមាត់របស់អ្នកកម្លោះ

+ ម៉ោង 8 ដប់នាទី

« សុំទោសខ្ញុំយឺត១០នាទីហើយ » នាងល្អិតនិយាយទាំងដង្ហក់

« នាងពាក្យឈុតបែបនេះមកជួបខ្ញុំ? »

« aww ក្រែងនេះជាឈុតធ្វើការរបស់ខ្ញុំរាល់ថ្ងៃមិនចឹង? »

«អ្នកណាប្រាប់នាងថាខ្ញុំហៅនាងឲមកធ្វើការ? ក្រែងខ្ញុំប្រាប់នាងម្សិលមិញរួចហើយមែនទេថាខ្ញុំសម្រាក »

« ចា៎ គឺពិតមែនហើយ តែបើលោកសម្រាកចឹងលោកហៅមកធ្វើអី? »

« ទៅដើរលេងជាមួយគ្នា »

« ហាស់ ថាមិចទៅដើរលេងជាមួយគ្នា»

« នាងភ្ញាក់ផ្អើលធ្វើអី នាងជាជំនួយការខ្ញុំមិនចឹង ដូច្នេះខ្ញុំហៅនាងទៅដើរលេងជាមួយខ្ញុំវាជារឿងធម្មតាតើពិតទេ? »

« ជារឿងធម្មតា? ដើរលេងតែ២នាក់? លោកជាតារាល្បី ហើយលោកហៅខ្ញុំទៅដើរលេង២នាក់ចុះបើមានព័ត៌ ហើយគេចុះផ្សាយតែមិនមែនជាការពិត លោកមិនខ្លាចខូចខាត
កត្តិយសរបស់លោកទេ? »

« នាងចាំបាច់ខ្វល់ម្ល៉េះមុនខ្ញុំធ្វើអី ខ្ញុំគិតរួចរាល់ហើយ ទៅដើរលេងបែបលក្ខណៈផ្ទាល់ខ្លួន គ្មានអីមករំខានទេនាងកុំគិតច្រើនពេក ខ្ញុំក៏មិនមែនជាមនុស្សដែលចូលចិត្តកន្លែងដែលមានមនុស្សច្រើនដែល ខ្ញុំទុកពេលឲនាង ៣០នាទីទៀតសម្រាប់ទៅរៀបឥវ៉ាន់ ខ្ញុំចាំនាងនៅមុខខនដូរបស់នាង » taehyung ក៏ដើរចេញទៅធ្វ់ម៨នដឹង

រឿង ត្បូងប្រាំពីរពណ៌🌈♥️ ( new)Where stories live. Discover now