Part 22♥️

37 6 0
                                    

Enjoy your reading ☕️

រឿង​ ត្បូងប្រាំពីរពណ៌

Part : 22♥️(new)

« ចា៎ ទាន់ ហេហេ☺️» Chu Ey តបដោយសើចមិនសម

« ម៉ោះឆាប់យកកាហ្វេដែលនាងសង្កត់អម្បាញ់មិញមកនេះ»

« នេះ boss»

« យើងយកវាដាក់ក្នុងម៉ាសុីនបែបនេះ »

Jungkookធ្វើគ្រប់សកម្មភាពឲChu Ey មើល ចំណែកឯ Chu Ey ឯនេះវិញក៏យកចិត្តទុកដាក់ស្តាប់និងមើលគ្រប់សកម្មភាពរបស់អ្នកកម្លោះដូចគ្នា

« នៅពេលដែលយើងយកម្សៅកាហ្វេនេះដាក់ចូលក្នុងម៉ាសុីនរួចរាល់ហើយ បន្តិចទៀតវានិងក្លាយជាទឹកកាហ្វេម្តង »

« នេះកាហ្វេយើងបានចេញមកហើយ »

« កាហ្វេនេះឈ្ងុយណាស់ boss»  Chu Ey និយាយព្រមទាំងញញឹមស្រស់ដាក់អ្នកកម្លោះ ធ្វើឲjungkookត្រូវបន្លំនាងឲបែរចេញ

« ហាងរបស់ខ្ញុំនាំចូលតែកាហ្វេណាដែលល្អផុតលេខ កាហ្វេធម្មជាតិ មិនមែនកាហ្វេគីមីដែលត្រូវបន្ថែមក្លិននោះទេ នៅពេលកាហ្វេយើងចេញមកបែបនេះហើយ យើងធ្វើការឆុងវា ដំបូងយើងចាក់ទឹកដោះគោចូលទៅក្នុងកែវនេះដើម្បីវាស់បរិមាណឲសមតាមតម្រូវការភ្ញៀវ ថាតើគេចង់បានផ្អែមខ្លាំងឬ ក៏ផ្អែមល្មម បើចង់បានផ្អែមល្មមយើង
ដាក់ ១កាំលើសបន្តិច គឺត្រឹមនេះ នាងចំណាំទៅ »

«  ចា៎»

« ល្អ បន្ទាប់មកទៀតយកទឹកដោះគោនោះមកចាក់ចូលកែវឆុងរបស់យើង រួចហើយក៏ដាក់កាហ្វេ កូរវាឲសព្វនិងទឹកដោះគោបែបនេះ » Chu Ey មិនបានមើលដៃjungkook ទេពេលនេះ នាងបែរជាភ្លឹកនិងមុខដ៏សង្ហារបស់អ្នកកម្លោះទៅវិញ តែដៃរបស់នាងនៅកាន់ទូរស័ព្ទ
ថតសកម្មភាពនៅក្រោមរបស់ jungkook ដដែល
បែបនេះទោះបីពេលនេះនាងមិនបានមើលថាjungkookគេកូរមិច កាន់កៃវមិច ឬក៏ធ្វើអ្វីក៏ដោយ ក៏គ្មានបញ្ហាដែល😂

« អ្នកនាង? អ្នកនាង?»

« សង្ហាណាស់ សង្ហាពិតមែន »

« Chu Ey តើនាងកំពុងតែមើលខ្ញុំបង្រៀនដែលទេ? »

« ច...ចា៎ bossគឺកំពុងតែមើលហើយ 😳»

« តើយ៉ាងមិចដែល? »

« សង្ហាណាស់ ☺️ អ..អត់ អត់ទេ គឺន័យរបស់ខ្ញុំគឺស្រួលណាស់ ខ្ញុំយល់ហើយ bossពិតជាពូកែបង្រៀនពិតមែន»

រឿង ត្បូងប្រាំពីរពណ៌🌈♥️ ( new)Место, где живут истории. Откройте их для себя