Part11🌈♥️

40 3 0
                                    

រឿង : ត្បូងប្រាំពីរពណ៌🌈❤️
Part 11❤️(new)

« នេះម៉ោងថ្មើរនេះហើយបុគ្គលិកថ្មីមិនទាន់មកដល់ទៀតមែនទេ? »

« ចាហ្វាយចិត្តត្រជាក់ៗសិនទៅណា គេប្រហែលជាកុំពុងតែធ្វើដំណើរមកក៏ថាបាន »

« នេះម៉ោង៨ជាងហើយណា ក្រែងម៉ោងធ្វើការចូលម៉ោង៧កន្លះមិនចឹងហេ? »

« បាទ ចាហ្វាយ »

« ថ្ងៃដំបូងគោរពពេលវេលាមិនបានផងនេះតើគេធ្វើការកើតដែលឬអត់នែក ??»jiminនិយាយទាំងមួលម៉ៅ

« ឯងក៏ចឹងដែលពឹងឲទៅរកលេខាផ្ទាល់ខ្លួនក៏រកមិនបានល្អមកឲយើងដែល»

« ចាហ្វាយត្រូវការរើសបុគ្គលិកថ្មីម្នាក់ទៀតទេ?»

« ខ្ញុំគួរតែរើសមកជំនួសឯងល្អទេ »

« អ៊ួយ ចាហ្វាយ កុំទាន់ខឹងអីនាងប្រហែលជាជាប់កិច្ចការអ្វីតាមផ្លូវក៏ថាបាន»

« ឯងកុំមកដោះសារឲនាង »

« ខ្ញុំគឺមិនហ៊ានដោះសារឲនាងទេចាហ្វាយ តែខ្ញុំគ្រាន់តែនិយាយហេតុផលតែប៉ុណ្ណោះ»

« ឯងជាគេតើមែនទេទើបដឹងថាហេតុផលគេជាអ្វី? ចេញទៅអង្គុយចាំគេទៅ ពេលគេមកហៅគេមកជួបខ្ញុំជាបន្ទាន់ »

« បាទ ចាហ្វាយ យ៉ាងមិចក៏ដោយក៏ចាហ្វាយកុំសម្លាប់គេអី»

« ខ្ញុំមិនសម្លាប់គេទេតែខ្ញុំនិងសម្លាប់ឯង ប្រសិនបើគេធ្វើការឲខ្ញុំមិនបានល្អ »

« អ៊ូយ ខ្ញុំទៅសិនហើយទាន ».......

មិនដល់ប្រាំនាទីផងជំនិតរបស់jiminក៏នាំបុគ្គលិកថ្មីមកដល់

« ចាហ្វាយនាងមកដល់ហើយបាទ »
Yungiងាកចេញអ្នកដែលពួនពីក្រោយខ្នងក៏អើតក្បាលចេញមក របៀបថាដឹងខ្លួនខុសអីបែបនិង......

« នាងងងង! » jiminគ្រាន់តែឃើញមុខបុគ្គលិកថ្មីភ្លាមក៏ងើបឈរស្រែកឆ្វាច អ្នកណាទៅដឹងថាបុគ្គលិកថ្មីរបស់គេជាមនុស្សស្រីដែលគេមានរឿងជាមួយគ្នាកន្លះម៉ោងមុន

« លោក!! »

«Yungi ឯងចេញទៅសិនទៅ »

« បាទ ចាហ្វាយ »

រឿង ត្បូងប្រាំពីរពណ៌🌈♥️ ( new)Où les histoires vivent. Découvrez maintenant