Part 13🌈♥️

39 3 0
                                    

រឿង : ត្បូងប្រាំពីរពណ៌🌈❤️
Part 13 ❤️(new)

Haa su ក៏នាំអ្នកកម្លោះទាំងអស់ចូលតុដើម្បីទទួលទានអាហារពេលរាត្រីនេះ

« ពួកកូនកុំយកចិត្តទុកដាក់និងសម្តីគេអំម្បាញ់មិញអី »

« បាទ ម៉ាក់កូនដឹងច្បាស់ថាគេជាមនុស្សបែបណា គេគឺគ្មាននិស្ស័យល្អតាំងពីជួបដំបូង » hoseok

« តែដោយសារតែគេជាកូនប្រុសលោក lee ម្ចាស់ក្រុមហ៊ុនរចនាម៉ូតដែលសហការជាមួយក្រុមហ៊ុនយើង គង់អីខ្ញុំមិនទុកមុខឲគេនោះទេ » jimin

« មែនហើយ មនុស្សដែលកើតលើកំនរលុយដូចជាគេ តើស្គាល់អីទៅដែលជាការលំបាកនោះ » Jin

« តាមតែគេទៅ កុំឲតែថ្ងៃក្រោយនិយាយប៉ះពាល់ពួកយើងទៅបានហើយ» jungkook

« ប្អូនប្រុសពៅយើងឥឡូវចេះការពារបងៗហើយ» taehyungនិយាយទាំងញញឹមញញែម

« jungkook គេធំហើយ » yoongi

« ម៉ាក់សប្បាយចិត្តណាស់ដែលឃើញពួកកូនបែបនេះ»

ក្រឡែកមកមើល Chu Ey នេះវិញឆក់ឱកាសរត់គេចមុខពី jungkook ទាំងត្រហេបត្រហប

« ព្រះអើយ! នេះតើខ្ញុំនិងត្រូវbossចាប់បានទេនែក ចុះបើគាត់ចាប់បានតើគាត់និងធ្វើអីដាក់ខ្ញុំទៅ? មិនអីទេៗគ្រប់យ៉ាងប្រាកដជាបញ្ចប់ដោយរលូន គាត់មិនចំណាំខ្ញុំនោះទេ ព្រោះខ្ញុំទើបចូលធ្វើការមិនបានប៉ុន្មានថ្ងៃផង» Chu Ey ដកដង្ហើមធំឈរនៅមុខកញ្ចក់ នាងដាក់ដៃចូលម៉ាសុីនសម្ងួតរួចក៏ដើរចេញពីបន្ទប់ទឹកដោយមិនភ្លេចពាក់របាំងមុខនោះទេ

« បឹប »

« អាយយ »

អ្នកដែលរវល់តែឃ្ងោកបបោសរ៉ូបមិនបានមើលផ្លូវមិនប្រយ័ត្នក៏បុកនិងដើមទ្រូងមាំណែនរបស់អ្នកកម្លោះដែលដើរក្នុងគោលបំណងចូលក្នុងបន្ទប់ទឹកដូចគ្នា
អ្នកកម្លោះក៏រហ័សចាប់ចង្កេះនាងតូចជាប់ មិនឲដួលទាន់ ចង្កេះមួយក្តាប់ត្រូវបានគ្រប់គ្រងដោយរង្វង់ដៃរបស់jungkook កែវភ្នែកពីរគូរសម្លឹងគ្នាទៅវិញទៅមក Chu Ey បើកភ្នែកធំៗពេលដែលឃើញអ្នកទ្រនាងគឺជា jungkook នាងប្រញាប់រើខ្លួនចេញភ្លាមៗ ហើយនិយាយពាក្យអរគុណទៅកាន់អ្នកកម្លោះដោយសម្លេងថ្នមៗ ស្តាប់មើលទៅមិនដូចសម្លេងរបស់Chu Ey នោះទេ

រឿង ត្បូងប្រាំពីរពណ៌🌈♥️ ( new)Tempat cerita menjadi hidup. Temukan sekarang