Part 23♥️

45 8 0
                                    

Enjoy your reading ☕️

រឿង​ ត្បូងប្រាំពីរពណ៌

Part : 23♥️(new)

Skip :

+ កន្លែងថត

« ahh Moo Ji បែកគ្នាយូរហើយ អ្នកនាងសុខសប្បាយដែលទេ? »

« ប្រាកដជាសុខហើយ » Moo Ji តបទាំងក្តីរីករាយ

« បែកគ្នាយូរមិននឹកស្មានថានាងនៅតែស្អាតដដែល »

« លេបពាក្យលោកទុកនិយាយសរសើរសង្សារបស់
លោកទៅ »

« ដរាបណានាងមិនទាន់មានសង្សា ខ្ញុំក៏ខ្ជិលយកដែល »

« លោកនៅតែពូកែនិយាយដូចដើម»

អ្នកទាំងពីរសើចកក្រឹក មើលទៅសប្បាយរីករាយណាស់ តែកុំបកមកមើលមុខអ្នកកម្លោះ Taehyungឯនេះវិញ មិនដឹងមិនសុខចិត្តរឿងអីទេ ប្រែមុខមិនរីកពេលដែលឃើញ Moo Ji ទៅជិតស្និតនិងប្រុសផ្សេងបែបនោះ ទាំងដែលគេនិងនាងគ្មានជាប់ទាក់និងគ្នាអ្វីសូម្បីតែបន្តិច

« និយាយចឹង Won jae លោកមកទីនេះធ្វើអ្វីដែល ? »

« ប្រាកដជាមកធ្វើការហើយ »

« ពិតមែនហើយ ខ្ញុំនេះក៏ចេះតែសួរដែល ចឹងខ្ញុំលាសិនហើយ ត្រូវធ្វើការ ត »

« ល្អ មានឱកាសក្រោយខ្ញុំនិងហៅនាងញ្ញុំាបាយមួយពេល »

« ចំពោះសិស្សពូកែដូចជាលោក ខ្ញុំប្រាកដជាទៅហើយ
ជួបគ្នាពេលក្រោយ» Moo Ji បន្ទាប់ពីលាគ្នាជាមួយមិត្តរួមជំនាន់ហើយក៏ត្រឡប់មកបន្ទប់រងចាំរបស់ taehyung វិញ មកមិនទាន់ស្រួលបួលផង អ្នកកម្លោះក៏ប្រើភ្លាម
តែការប្រើនេះហាក់បីដូចជាមិនពេញចិត្តទាល់តែសោះ ដូចជាខឹងនិងនាង

« Moo Ji នាងជួយទៅយកទឹកឲខ្ញុំបន្តិចបានទេ? »
Taehyung

« ចា៎ បាន សូមចាំបន្តិច»

មួយសន្ទុះក្រោយមកនាងក៏ត្រឡប់មកវិញជាមួយនិងទឹកត្រជាក់មួយកែវយកមកឲអ្នកកម្លោះដែលកំពុងតែធ្មិចភ្នែកដេកលើសាឡុងក្នុងបន្ទប់រង់ចាំ

« នេះលោកទឹក»

« ខ្ញុំលែងស្រែកហើយ » ពិតណាស់ថាអ្នកកម្លោះមានចេតនាធ្វើបាបនាងល្អិត Moo Ji 

រឿង ត្បូងប្រាំពីរពណ៌🌈♥️ ( new)Tempat cerita menjadi hidup. Temukan sekarang