Part 1

266 13 6
                                    

រឿង : ត្បូងប្រាំពីរពណ៌🌈

Part : 1 💜( new )

ជីវិតក្មេងប្រុស7នាក់( ផ្ទៃម្តាយខុសគ្នា)ដែលត្រូវបានគេគ្រប់គ្នាមើលងាយថាជាកូនដែលម្តាយឪពុករត់ចោលនិងមិនដែលថ្នាក់ថ្នមពួកគេ ព្រមទាំងមើលងាយថាកើតនៅក្នុងគ្រួសារក្រីក្រព្រមនិងពាក្យសម្តីមើល
ងាយជាច្រើនទៀត ដែលធ្វើឲពួកគេមានភាពឈឺចាប់
ទាំងនៅវ័យក្មេងបែបនេះ តែពួកគឺគេជាមនុស្សល្អ មនុស្សល្អត្រូវតែជួបនិងរឿងល្អៗ និងមនុស្សល្អដូចគ្នាតើពិតទេ? ប្រាកដហើយ
ជីវិតពួកគេនិងផ្លាស់ប្តូរទាំងស្រុងនៅពេលដែលពួកគេផ្លាស់ប្តូរពីជនបទហើយមកដល់ទីក្រុង Seoul ។
ទោះបីពួកគេបានបាត់បង់នៅមនុស្សជាទីស្រឡាញ់ក៏ដោយ.............

« លោកយាយ ចៅចង់ស្គាល់ទីក្រុង ចៅចង់ទៅដើរ
លេងនៅទីក្រុងណាស់ មើលទៅទីនោះប្រហែលជាស្អាតណាស់ហើយលោកយាយ» សម្តីផ្អែមស្រទន់ដែល
បញ្ចេញមកជាមួយនិងកែវភ្នែករំភើបរបស់ចៅពៅលោកយាយ Hann

« ថ្ងៃណាមួយយាយនិងនាំពួកឯងទៅស្គាល់និងដើរលេង
នៅទីក្រុងឲសប្បាយម្តង »

« ពិតមែនហី ? លោកយាយ » Taeyung

« ពិតមែនណា »

« ពួកខ្ញុំស្រលាញ់លោកយាយណាស់ »

« យាយក៏ស្រឡាញ់ពួកចៅដូចគ្នាដែល ម៉ោះមកឲយាយអោបបន្តិចមក ចៅច្រើនពេកអោបមិនចង់អស់ទេនែក☺️»

« បែបនេះចុះ ទុកឲពួកចៅអោបលោកយាយវិញល្អទេ»

« ល្អៗ»

ស្នាមញញឹមដ៏សែនកក់ក្តៅពីលោកយាយនិងចៅៗរបស់គាត់ធ្វើឲផ្ទះដែលតូចប្រែក្លាយជាផ្ទះដែលពោលពេញទៅដោយភាពកក់ក្តៅនៅពេលដែលលោកយាយនិងចៅៗនៅជាមួយគ្នា......

*លោកយាយ lee Hann មានកូនបីនាក់និងចៅប្រាំពីរនាក់

ស្របពេលដែលកំពុងមានសេចក្តីសុខនេះដែល ពួកគេក៏ត្រូវមានរឿងមិនសប្បាយចិត្តជាច្រើន ពួកគេតែងតែឈ្លោះគ្នានៅពេលដែល........

« ម៉ាក់ខ្ញុំទៅក្រៅហើយ »

« ឯងទៅណាទៀតហើយ? នេះបាត់ពីផ្ទះចង់មួយអាទិត្យមកនៅផ្ទះទើបបានតែមួយថ្ងៃ ឯងចង់ចេញទៅទៀតហើយ មែនទេ? ឯងមានអាណិតកូនរបស់ឯងខ្លះដែលទេ? កូនឯងទើបតែអាយុ១០ឆ្នាំជាង តែគេត្រូវទទួលរាល់ពាក្យ
មើលងាយជាច្រើន ឯងមានយល់ចិត្តពួកគេខ្លះទេ ? »

រឿង ត្បូងប្រាំពីរពណ៌🌈♥️ ( new)Where stories live. Discover now