Part24♥️

39 5 0
                                    

Enjoy your reading ☕️

រឿង​ ត្បូងប្រាំពីរពណ៌

Part : 24♥️(new)

« លោក ! អ្នកចាត់ការឲមកប្រាប់ថាដល់ម៉ោងថតហើយ »

« ល្អ នាងទៅមុនទៅ ខ្ញុំនិងទៅតាមក្រោយ »

Taehyung តបដោយឈរនៅមុខកញ្ចក់រៀបរឹក សារ៉េអាវ និងម៉ូតសក់ឲរៀបរយមុននិងចេញទៅតាមក្រោយ Moo Ji

រាងសង្ហារបស់ taehyung ឲក្រមុំៗដែលមាននៅទីនោះតាមសម្លឹងគេមិនដាក់ភ្នែក គេសង្ហាណាស់ សង្ហាពិតមែន សង្ហាទាល់តែរកពាក្យមកនិយាយមិនបានដូម្បីតែ Chusung ដែលជាដៃគូរតារាស្រីល្បីឈ្មោះនៅវង្វេងនិងសម្រស់របស់អ្នកកម្លោះនេះដែល ថ្ងៃនេះគេទាំងពីរមក
ថតប្រម៉ូត ប្រ៊េនមួយ ដែលវាជាប្រ៊េនសម្លៀកបំពាក់ល្បីឈ្មោះ ហើយតម្រូវឲគេទាំងពីរពាក់ឈុតគូរស្នេហ៍ផងដែល។

« សួស្តី ហើយ សុំទោសដែលធ្វើឲលោកចាំយូរ» មិនបង្អន់យូរ Chusung ក៏និយាយរាក់ទាក់ទៅអ្នកកម្លោះមុន

« មិនអីទេ ខ្ញុំដឹងថាអ្នកនាងរវល់ការងារច្រើន »

« អរគុណណាស់ដែលលោកយល់ លោកពិតជាមិនបានគិតថាខ្ញុំធ្វើឲខាតពេលវេលារបស់លោកទេមែនទេ? »

« បើយើងនៅនិយាយ ត ទៀតវាប្រាកដជាខាតមែនហើយ » taehyung ក៏ដើរទៅកន្លែងថត Chusung ចងចិញ្ចើមហើយក៏ដើរទៅតាមក្រោយ

« ល្អៗ ត្រៀមcamera ភ្លើងខាងនោះលើកឡើងបន្តិចទៅកុំឲពេលថតហើយជើញរូបចាំងខ្លាំងមិនស្អាត »

« អ្នកនាងChusungជួយខិតឲជិតបន្តិចបានទេ? »

« លោក taehyung ដូចគ្នាដែល គឺខិតឲជិតបន្តិចទៅ ឲមើលទៅដូចជាស្និតស្នាលនិងគ្នា ជាគូរស្នេហ៍ដែលផ្អែមល្ហែម »

« សុំទោស » Taehyung និយាយហើយក៏ខិតទៅជិតហើយក៏អោបចង្កេះនាង ធ្វើឲចិត្តរបស់ Chusungពុះ
កញ្ជោល ស្ទើតែបាត់បង់ស្មារតីទៅហើយ អ្នកណាទៅដឹងថាគេហ៊ានដល់ថ្នាក់នេះ

« ល្អៗ គឺបែបនិងហើយ ចាប់ផ្តើមថតទៅ »

« ប្តូរstyle »

« ល្អៗ គែស្អាតណាស់ ស្អាតទាំងប្រុស ទាំងស្រីតែម្តងហើយ »

ងាកមលមើលMoo Jiនេះវិញឈរមើលគេថតទេតែញញឹមញញែមស្រមើលស្រម៉ៃ ថាក្លាយជាខ្លួនឯងដែលជាស្រីម្នាក់នោះដែលត្រូវ Taehyungអោបចង្កេះហើយសម្លឹងមុខរាយមន្តស្នេហ៍បែបនោះ

រឿង ត្បូងប្រាំពីរពណ៌🌈♥️ ( new)Unde poveștirile trăiesc. Descoperă acum