យ៉ុនហ្គី«ទៅឥឡូវនេះឬ?»
ជុងហ្គុក«ខ្ញុំគ្មានសម្លៀកបំពាក់ទេ ខ្ញុំមិនបានត្រៀមឡេរការពារកម្ដៅថ្ងៃនៅឡើយទេ លោកពូបើយើងឥឡូវមកវិញច្បាស់ជាខ្មៅដូចធ្យូងគេដុតហើយ!»ជុងហ្គុកបន្ថែម
ស៊ុកជីន«ទៅណា?ទៅញ៉ាំបាយថ្ងៃត្រង់ ហាងនៅក្បែរនោះសោះ »ស៊ុកជីនគ្រវីក្បាលហួសចិត្តកូនប្រុសរបស់ខ្លួនដែលមិនធំទៅណាសោះ
ជុងហ្គុក«ប៉ាៗ បើយើងទៅសមុទ្រយើងគួរតែបបួលបងមីនទៅដែរល្អទេ?»នាយតូចចង់ឲ្យជីមីនទៅបានជាគ្នា ណាមួយជីមីនក៏ជាមនុស្សជិតស្និទ្ធផងដែរ
ស៊ុកជីន«អូខេ ! អញ្ចឹងកូនចាំប្រាប់បងមីនកូនចុះ »
យ៉ុនហ្គី«ចាំខ្ញុំជាអ្នកប្រាប់! ល្ងាចនេះខ្ញុំជួបជីមីន ចាំខ្ញុំប្រាប់គេឲ្យ»យ៉ុនហ្គីឆ្លើយយកឱកាស វារឹតតែល្អបើជីមីនទៅដែរនោះ ។ ជុងហ្គុកដៀងភ្នែកសម្លឹងទៅពូរបស់ខ្លួន ព្រោះគេដូចជាអាចសង្ស័យលើពូគេខ្លះៗហើយ។
នៅហាងអាហារដ្ឋានដែលពួកគេទាំងបីកំពុងតែស្រស់ស្រូបអាហារជុំគ្នា ក៏មាននារីម្នាក់ទំនងជាអ្នកស្គាល់ហើយបានដើរចូលរកពួកគេទាំងបី។
«លោកពូស៊ុកជីន! សួស្ដីលោកយ៉ុនហ្គី! » នោះគឺជាកញ្ញារ៉ាឌីដែលឈ្លោះគ្នាជាមួយជុងហ្គុកកាលពីថ្ងៃមុននោះហើយ
រ៉ាឌី«លោកពូ ឮលោកប៉ានិយាយលោពូចង់ផ្លាស់ប្ដូរលោកប៉ាឲ្យទៅមើលការខុសត្រូវក្នុងក្រុមហ៊ុនបងថេត្រូវទេ?»នាងសួរដោយមិនបានដឹងថាជុងហ្គុកកំពុងសម្លក់នាងស្ទើរជ្រុះគ្រាប់ភ្នែកទៅហើយ
ស៊ុកជីន«មែនហើយ ក្មួយថេនិយាយថាការងាររបស់គេកាន់តែច្រើនណាមួយលោកប៉ាថេត្រូវថែរក្សាសុខភាពដូច្នេះគាត់បានទុកការងារឲ្យថេយ៉ុងមើលខុសត្រូវបន្ត ថេយ៉ុងក៏បានមកពិភាក្សាជាមួយពូដែរដូច្នេះទើបពូឲ្យប៉ាក្មួយទៅជួយការងារថេយ៉ុងខ្លះ»ស៊ុកជីនបានបកស្រាយយ៉ាងក្បោះក្បាយដើម្បីពន្យល់នាងឲ្យបានច្បាស់
រ៉ាឌី«ខ្ញុំចង់ជួយការងារបងថេ តើលោកពូអាចជួយនិយាយបានទេ?ខ្ញុំចង់ជួយគាត់ព្រោះខ្ញុំឃើញថាគាត់រវល់តែបើខ្ញុំសុំដោយខ្លួនឯងគាត់ច្បាស់ជាមិនព្រម»រ៉ាឌីទទូចសុំព្រោះនាងដឹងថស៊ុកជីនគឺច្បាស់ជាមិនបដិសេធសំណើរល្អៗបែបនេះឡើយ
ស៊ុកជីនវិញក៏ពិបាកដែរព្រោះជាកិច្ចការផ្ទៃក្នុង ណាមួយរ៉ាឌីក៏ធ្លាប់ជួយការងារក្រុមហ៊ុនរបស់ខ្លួនដែរ វារឹតតែពិបាកប្រសិនបើគេនិយាយថាទេ។
ស៊ុកជីន«ចាំមើលពូសាកសួរឲ្យ»ស៊ុកជីនក៏ឆ្លើយឲ្យរួចពីមាត់សិន ព្រោះយ៉ាងណាមានតែថេយ៉ុងទេដែលជាចម្លើយពិតប្រាកដ។
ជុងហ្គុក«ចង់ជួយការងារបងថេ ឬក៏ចង់នៅក្បែរថេមួយណាឲ្យប្រាកដទៅ?»ជុងហ្គុកលួចនិយាយក្នុងចិត្តព្រោះមិនហ៊ាននិយាយឮខ្លាចប៉ាគេស្ដីឲ្យទៀត តែចរិករ៉ាឌីនេះណា ជុងហ្គុកមិនដែលគិតថានាងជាមនុស្សល្អប៉ុន្មានទេ។
ល្ងាចឡើងបានមកដល់ យ៉ុនហ្គីបានបើកឡានទៅយកជីមីន និងនិយាយរឿងដំណើរកម្សាន្តផងដែរ។
យ៉ុនហ្គី«ទៅTripជាមួយពួកបងទេ?គុកគីគេចង់ឲ្យជីមីនទៅជាមួយណាស់?»ការពិតខ្លួនឯងសោះដែលចង់ឲ្យជីមីនទៅ
ជីមីន«ខ្ញុំអាចរវល់ តើបងមានគម្រោងទៅពេលណា?»ជីមីនរអាក់រអួលដូចជាមិនសូវប្រាកដចិត្ត តែគេក៏ចង់ទៅដូចគ្នា។
យ៉ុនហ្គី«ចុងសប្ដាហ៍នេះ ទៅៗមិនយូរឯណាយ៉ាងហោច២ថ្ងៃនឹងត្រឡប់មកវិញហើយ បងក៏ចង់ឲ្យឯងបានដើរលេងសប្បាយចិត្តដែរ»ចុងប្រយោគនាយនិយាយទាំងអៀនព្រោះអារម្មណ៍មួយនេះនរណាក៏យល់ដែរ
ជីមីន«បងបារម្ភពីខ្ញុំហ្ហេស?ការពិតខ្ញុំមិនមែនជាមនុស្សមានទុក្ខសោកអីនោះទេ ទោះគ្មានពេលលំហែកាយក៏ខ្ញុំអាចសប្បាយចិត្តដែរ»ជីមីនញញឹមតបហើយក៏យកទូរស័ព្ទមកចុចលេងតាមផ្លូវ
យ៉ុនហ្គី«អារម្មណ៍ពីមុននិងឥឡូវគឺមិនផ្លាស់ប្ដូរទេ ទោះជាពេលវេលាកន្លងយូរទៅក៏ដោយ បងចាប់ផ្ដើមយល់ហើយ ថាហេតុអីបានជាបងមានអារម្មណ៍បែបនេះ»ពាក្យសម្ដីមួយនេះធ្វើឲ្យជីមីនឆ្ងល់ព្រោះមិនដឹងថាហេតុអីយ៉ុនហ្គីនិយាយបែបនោះ
ជីមីន«បងចង់និយាយពីអ្វី?»
យ៉ុនហ្គីគ្រវីក្បាលហើយក៏បន្តបើកទៅមុខជាបន្ត ព្រោះថានេះមិនមែនជាពេលដែលគេត្រូវឆ្លើយទេ។
សរសេរដោយ សេវិន
ទៅលេងសមុទ្រពី២ថ្ងៃចាំមើលប្រុសគុកនិងប្រុសថេ ឈ្លោះគ្នាទៀតអត់><
Vote and Cmt ផង all my beloved reader~~~
EP21:អារម្មណ៍មិនផ្លាស់ប្តូរ!
Start from the beginning
