EP5:តិចស្ទះលូបង្គន់ខ្ញុំទៅ!

1.2K 114 3
                                        

មួយស្របក់ក្រោយយ៉ុនគីបានបើកឡានដើម្បីយកជុងហ្គុកទៅវិញ~

ជុងហ្គុក<លោកពូខ្ញុំមកហើយ!!!>គេខ្សឹបប្រាប់ជីមីនដែលកំពុងតែរៀបចំឥវ៉ាន់ដែលរញ៉េរញ៉ៃ

ជីមីន<ជួបមុខទៀតហើយ!!!>គេរអ៊ូក្នុងចិត្តហើយក៏ដឹកដៃជុងហ្គុកទៅរកលោកពូដែលនៅខាងមុខ

យ៉ុនគី<យ៉ា~~ក្មួយសម្លាញ់>ហៅឈ្មោះក្មួយតែភ្នែកសម្លឹងទៅរាងតូចដែលបែរមុខចេញពីខ្លួន

យ៉ុនគី<យើងទៅផ្ទះវិញកុំរំខានបងយូរពេកអី>ធ្វើជាក្រែងចិត្ត

ជុងហ្គុក<លោកពូមកយកខ្ញុំលឿនម្លេះ?ខ្ញុំចង់នៅជាមួយបងមីនសិន>គេឱបជើងជីមីនជាប់ព្រោះមិនចង់ទៅតាមពូ

យ៉ុនគី<គុកគីឈប់ស្រឡាញ់ពូហើយឬ?បើអញ្ចឹងពូទៅផ្ទះចោលហើយ>រាងក្រាស់ធ្វើជាអន់ចិត្តនឹងក្មួយ

ជីមីនចង់តែសើចតែខំធ្វើមុខធម្មតាមិននិយាយអ្វីទាំងអស់

ជុងហ្គុក<ខ្ញុំស្រឡាញ់លោកពូតើស៎?តែខ្ញុំចង់លេងជាមួយបងមីន>

យ៉ុនគី<អញ្ចឹងចាំឲ្យបងមីនរបស់គុកគីទៅលេងផ្ទះយើងល្អទេ?>ជីមីនឮហើយក៏បើកភ្នែកធំៗ

ជីមីន<គឺថាមិនចាំបាច់ទេ ខ្ញុំរវល់រៀនមិនបានទៅឡើយ>ពាក្យដោះសារនេះមិនបានផលទេ

ជុងហ្គុក<បងមីនទៅលេងផ្ទះខ្ញុំទៅណា~~ខ្ញុំចង់ឲ្យបងមីនទៅ ណាបងមីនណា~~>ព្រោះតែខ្លាចជុងហ្គុកអន់ចិត្តជីមីនក៏ងក់ក្បាល

ជីមីន<ក៏បានដែរ~>

យ៉ុនគីញញឹមហើយក៏តបទៅជីមីន

យ៉ុនគី<ទៅឥឡូវទៅចាំថ្ងៃចាំបងជូនទៅសាលា>សុទ្ធតែបង

ជីមីនមិនតបដើរលើកក្រសោបជុងហ្គុកដើរទៅរកឡាន....គេឆ្ងល់ដែរហេតុអី ក៏ប្រុសម្នាក់នេះធ្វើខ្លួនដូចមនុស្សរោគចិត្តម្លេះ?

មកដល់ផ្ទះជីមីនក៏ដើរចូលខាងក្នុងទាំងភិតភ័យព្រោះគេមិនដែលមកផ្ទះនរណានោះឡើយ

ជុងហ្គុក<បងមីនហា៎ ចូលមក!!>ឃើញជីមីនដើរមួយៗធ្វើដូចខ្លាចផ្ទះរបស់ខ្លួន ជុងហ្គុកក៏ចូលទៅអុសដៃគេតែម្ដង

💞ក្មេងច្រឡឺម💕Where stories live. Discover now