EP20:ផាច់!ម៉េចវាយគូថខ្ញុំអញ្ចឹង?

665 75 1
                                        

ព្រឹកបន្ទាប់កម្លោះតូចគុកគីក៏បានក្រោកយ៉ាងលឿនព្រោះគេមានបំណងទៅហាងរបស់គេ។

«ប៉ាៗ~~ប៉ាៗជូនកូនទៅហាងបន្តិច»ជុងហ្គុកឡើងទៅដាស់ប៉ាគេដល់លើគ្រែ ស៊ុកជីនកំពុងតែគេងលក់យ៉ាងស្ងប់សុខតែក៏បានត្រូវកូនប្រុសឡើងមករំអុកទាំងព្រឹកព្រលឹមអុរ

ស៊ុកជីន«គុកគី នេះប៉ាទើបបានចូលគេងទេ ព្រឹកមិនទាន់កូនចង់ទៅណា?»

ជុងហ្គុកមុខក្រម៉ូវភ្លាមតែក៏បន្តដាស់ប៉ារបស់គេដដែរ។

ជុងហ្គុក«កូនចង់ទៅហាងណាប៉ា ថ្ងៃនេះបងមីនថាបង្រៀនកូនធ្វើនំដូច្នេះកូនត្រូវទៅឲ្យបានលឿន»ជុងហ្គុកបន្តរៀបរាប់ជាហូរហែររហូតស៊ុកជីនសម្រេចចិត្តក្រោកទាំងភ្នែកបើកមិនរួច

ស៊ុកជីន«បានៗប៉ាជូនទៅក៏បាន»ស៊ុកជីនក្រោកទៅបន្ទប់ទឹកលុបមុខដុសធ្មេញហើយក៏ជូននាយតូចទៅហាងក្នុងឈុតគេង។

ជុងហ្គុក«លោកប៉ាថ្ងៃនេះចាំកូនយកនំឲ្យប៉ា កូននឹងខំធ្វើឲ្យបានឆ្ងាញ់បំផុត»ជុងហ្គុកលើកមេដៃយ៉ាងជឿជាក់ គ្រាន់តែធ្វើនំគ្មានអីពិបាកនោះទេ

ជីមីនក៏បានមកដល់ហើយរៀបចំបើកហាង ដោយមានជុងហ្គុកជួយ ទោះជាជុងហ្គុកមិនធ្លាប់ធ្វើការងារតូចតាចបែបនេះពីមុនមកក៏គេអាចឆាប់យល់នឹងធ្វើបានយ៉ាងរលូន។

ជីមីន«គុកគីចាំជួយស្រោចទឹកផ្កានៅខាងក្រៅផង ចាំបងបង្រៀនធ្វើនំតាមក្រោយ»ជីមីនចង្អុរទៅថូផ្កានៅខាងក្រៅ ឯជុងហ្គុកក៏ប្រញាប់ទៅធ្វើភ្លាម

បន្ទាប់ពីរួចរាល់ហើយជីមីនក៏ហៅជុងហ្គុកមកក្បែរខ្លួន និងឲ្យគេកាន់សៀវភៅមួយទុកកត់ត្រា

ជីមីន«ដំបូងយើងរៀនលាយម្សៅ និងចំណុះផ្សេងៗ គុកគីចាំកត់ទុកមើល ថ្ងៃក្រោយនឹងធ្វើតាមក្បួនច្បាប់ នោះគុកគីនឹងអាចដុតនំដោយខ្លួនឯងបាន»

...............................

ប៉ុន្មានម៉ោងក្រោយមកពួកគេក៏លើកនំមកនឹងភ្លក្សរសជាតិ ជុងហ្គុកបើកភ្នែកធំៗព្រោះវាមានជាតិឆ្ងាញ់ ដែលគេមិននឹកស្មានថាគេអាចធ្វើវាបានសោះ។

ជុងហ្គុក«ឆ-ឆ្ងាញ់ណាស់បងមីន ខ្ញុំសុំខ្ចប់យកឲ្យប៉ាខ្លះហើយ»ជុងហ្គុកក៏រៀបចំច្រកនំដើម្បីយកឲ្យប៉ារបស់គេ ព្រោះសន្យាហើយថានឹងយកឲ្យប៉ាគេភ្លក្សនំស្នាដៃដំបូងរបស់គេ

💞ក្មេងច្រឡឺម💕Where stories live. Discover now