នៅពេលកំពុងតែញ៊ាំបាយជុំគ្នាក៏មានសម្លេងឡានមួយបានលាន់ឮនៅខាងក្រៅ ស៊ុកជីនក៏ដើរទៅរកហើយទើបដឹងថាជានរណា
ស៊ុកជីន«ទីនេះមិនស្វាគមន៍នាងទេ សូមមេត្តាចេញទៅវិញទៅ»ក្រោយពីឃើញខេរីភ្លាមស៊ុកជីនប្រុងបិទទ្វារផ្ទះតែជុងហ្គុកបានរត់ចេញមក
ជុងហ្គុក«អ្នកមីងមកទៀតហើយ?ប៉ាៗមានរឿងអីនិយាយគ្នាបានកុំដេញអ្នកមីងបែបនេះអី»ឃើញលោកប៉ាខ្លួននិយាយកាចៗដាក់ខេរីជុងហ្គុកក៏មិនពេញចិត្ត
ស៊ុកជីន«គុកគីទៅក្នុងវិញឲ្យឆាប់ កុំមកលូកមាត់រឿងមនុស្សចាស់»ស៊ុកជីនស្ដីឲ្យជុងហ្គុកដោយខឹងព្រោះគេមិនចង់ពាក់ព័ន្ធជាមួយខេរី
ជុងហ្គុក«ប៉ាៗ»ជុងហ្គុកចង់រកយំព្រោះប៉ាមិនដែលនិយាយខ្លាំងដាក់គេពីមុនឡើយ
ខេរី«ហេតុអីនិយាយខ្លាំងដាក់កូនបែបនេះ?»នាងឮហើយអាណិតកូនតូចយ៉ាងខ្លាំងតែនាងមិនអាចលួងលោមគេបាន
ស៊ុកជីន«នេះជារឿងខ្ញុំ កូនរបស់ខ្ញុំតើស៎?»
យ៉ុនគី , ជីមីន និងថេយ៉ុងក៏ដើរមកមើលពេលសម្ដីស៊ុកជីននិយាយខ្លាំងៗ ក្រោយពេលដឹងថាស្រីម្នាក់នោះជាអ្នកណាយ៉ុនគីសឹងតែចាប់ច្រប៉ាច់កនាង
យ៉ុនគី«នាងនៅមានមុខមកទីនេះទៀតឬ?នាងចង់ឲ្យបងខ្ញុំវេទនាដោយសារនាងទៀតតើមែនទេ?»យ៉ុនគីតម្លើងសម្លេងដាក់ខេរីដែលឈ្ងោកមុខចុះមិនហ៊ានងើបមុខមើលគេ
ស៊ុកជីន«ជីមីន ក្មួយថេនាំគុកគីចូលក្នុងផ្ទះវិញ»
ក្រោយពេលស៊ុកជីនដេញឲ្យចូលខាងក្នុងជុងហ្គុកមានអារម្មណ៍មិនសប្បាយចិត្តនឹងលោកប៉ាខ្លួនយ៉ាងខ្លាំង
ជីមីន«គុកគីកុំគិតច្រើនអីលោកប៉ាគុកគីកំពុងតែខឹងឃើញទេ?»
ជុងហ្គុក«ចុះហេតុអីលោកប៉ាមកស្ដីឲ្យខ្ញុំដែរ?»ជុងហ្គុកក៏ស្រាប់តែយំព្រោះនឹកដល់សម្ដីអម្បាញ់មិញធ្វើឲ្យគេអន់ចិត្ត
ថេយ៉ុង«មកពីឯងចេះដឹងខុសរឿងនោះអី?»ថេយ៉ុងក៏ឆ្លើយធ្វើឲ្យជុងហ្គុកខាំមាត់សម្លក់ទៅគេដោយការខឹង
