EP10:មីងម្នាក់នោះជានរណា?

981 76 0
                                        

_នៅពេលមកដល់ផ្ទះភ្លាមស៊ុកជីនក៏កម្មង់ម្ហូបតាមAppព្រោះថ្ងៃនេះគេអស់កម្លាំងខ្លាំងណាស់
ទើបមិនបានរៀបចំម្ហូបអាហារសម្រាប់គ្រប់គ្នា

ជីន«ក្មួយថេពូពឹងទៅងូតទឹកឲ្យប្អូនបន្តិចបានទេ?»ដឹងថា2នាក់មិនសូវត្រូវធាតុគ្នាហើយតែគ្រាន់តែងូតទឹកវាមិនជាបញ្ហាសម្រាប់ពួកគេប៉ុន្មានឡើយ

ថេយ៉ុង«បាទលោកពូ»ថេយ៉ុងក៏យល់ព្រមព្រោះមិនចង់ជំទាស់ចិត្តចាស់ទុំ

ក្រាក!!!!

ថេយ៉ុងបើកទ្វារមកឃើញជុងហ្គុកកំពុងសំកុកញ៊ាំនំនៅលើពូក

ថេ«ទៅងូតទឹកហើយចុះទៅញ៊ាំបាយ»ថេយ៉ុងដើរចូលទៅក្នុងបន្ទប់ហើយតឿនគេម្ដងហើយម្ដងទៀត

ថេ«នៅញ៊ាំដល់ណា?មិនដែលបានញ៊ាំទេហ្ហេស?»ពេលឃើញគេមិនតបថេយ៉ុងខឹងយ៉ាងខ្លាំង

ជុងហ្គុក«ញ៊ាំមិនទាន់អស់ចង់ឲ្យខ្ញុំបោះចោលហ៎?»ជុងហ្គុកលើកកញ្ចប់នំបង្ហាញ

ថេ«ស៊ីនោះស៊ីមាឌឡើងដូចជ្រូក»ថេបង្អាប់ជុងហ្គុកតែជុងហ្គុកយកនំញុកមាត់បន្ថែម

ថេយ៉ុងលួចសើចនឹងចរិតក្រមិចក្រមើមរបស់គេ ហើយក៏ដេញគេទៅងូតទឹក

ថេ«មកទៅងូតទឹកប្រយ័ត្នយើងវ៉ៃហើមគូទបើមិនស្ដាប់»ថេលោដៃទៅកំប៉េះគូទរបស់ជុងហ្គុកតែក្មេងតូចហាក់ដឹងក៏រត់សំដៅទៅបន្ទប់ទឹកបាត់

ថេ«ខ្លួនឯងនេះប៉ោងៗដូចបាល់បន្តិច ដូចអឺ...ហ៊ីង?ត្រូវហើយដូចសត្វហ៊ីងអញ្ចឹង ....ហាសហា»ថេដុះខ្លួនឲ្យគេបណ្ដើរនិយាយបង្អាប់បណ្ដើរឯអ្នកដែលត្រូវគេចោទថាសត្វហ៊ីងវិញមុខដូចត្រូវគ្រាប់ប៉េ

នៅពេលងូតទឹករួចថេនិងជុងហ្គុកក៏ចុះមកក្រោមដើម្បីចូលតុអាហារ

ស៊ុកជីន«ថ្ងៃនេះលោកពូកូនមិនមកទេ អញ្ចឹងយើងអាចញ៊ាំបានដោយមិនបាច់ខ្លាចមានអ្នកដណ្ដើម»ថេយ៉ុងអស់សំណើចហើយក៏តបទៅជីន

ថេ«គាត់កំពុងតែដើរមកហើយ»ថេនិយយហើយក៏ចង្អុរដៃទៅរកយ៉ុនគី

ជុងហ្គុក«វ៉ា....បងមីន!!!!»ឃើញជីមីនដើរចូលមកភ្លាមជុងហ្គុកស្ទុះចេញពីកៅអីរត់ទៅរកជីមីនដោយមិនខ្វល់ពីលោកពូបន្តិច

💞ក្មេងច្រឡឺម💕Where stories live. Discover now