ខណៈដែលនាំគ្នាដើររកជុងហ្គុកស្ទើរគ្រប់ទិសទី ថែមទាំងទៅឲ្យប៉ូលីសទៅជួយរកទៀត ដោយសារបារម្ភពីកូនទោះកូនពេលនេះធំដឹងក្ដីមែនតែស៊ុកជីនមិនហ៊ានបណ្ដោយកូនផ្ដេសផ្ដាសឡើយ។
ស៊ុកជីន«ខ្ញុំគិតថាគេទៅមិនឆ្ងាយពីម្ដុំនេះទេ»
ប៉ូលីសបានទៅឆែកកាមេរ៉ាសុវត្ថិភាពដើម្បីពិនិត្យមើល ហើយក៏ឃើញជុងហ្គុកមែន។
ប៉ូលីស«សួស្ដីលោក!!ខ្ញុំរកឃើញកូនលោកហើយ លោកអាចមកយកគេបាននៅសួនកុមារ»បន្ទាប់ពីប្រាប់ដំណឹងទៅកាន់ប៉ារបស់គេហើយ ប៉ូលីសក៏ស្ទាក់ជុងហ្គុកជាប់រង់ចាំប៉ាគេមកទទួលដោយផ្ទាល់
ជុងហ្គុក«ខ្ញុំមិនបានរត់គេចទេ ខ្ញុំគ្រាន់តែមកស្រូបយកខ្យល់អាកាសតែប៉ុណ្ណោះ ហេតុអីក៏ប៉ាចាំបាច់ហៅប៉ូលីសមកចាប់ខ្ញុំ?»ជុងហ្គុករអ៊ូង៉ូវៗ មនុស្សកំពុងតែសេដមកកាត់សង្វាក់គេទៅកើត។
ស៊ុកជីនបើកឡានមកយ៉ាងលឿនជាមួយថេយ៉ុង ដោយរំភើបព្រោះគិតច្បាស់ថាជុងហ្គុកច្បាស់ជាមានសុវត្ថិភាព។
ស៊ុកជីន«គុកគី~~»ប៉ាៗស្រស់សង្ហាររត់ទៅឱបកូនយ៉ាងណែន ព្រោះអម្បាញ់មិញនេះភ័យឡើងអស់ខ្យល់ពីខ្លួនទៅហើយ
ស៊ុកជីន«នេះកូនធ្វើឲ្យប៉ាបារម្ភទៀតហើយគុកគី~~កូនដឹងទេថាភ័យប៉ុណ្ណា?»គហរាន់តែប៉ាគេនិយាយប៉ុណ្ណឹងកម្លោះតូចក៏ភ្លេចរឿងមិនល្អចោលអស់
ថេយ៉ុង«អរគុណលោកប៉ូលីសហើយដែលជួយរកប្អូនខ្ញុំមកវិញ»ថេយ៉ុងអរគុណដល់ក្រុមប៉ូលីសដែលបានជួយផ្ដល់ដំណឹងបើមិនអញ្ចឹងទេមិនដឹងថាពេលណាបានរកក្មេងបុិនងរនេះឃើញឡើយ។
ជុងហ្គុក«ខ្ញុំគ្មានបងប្រុសទេ ហេតុអ្វីបងហៅខ្ញុំប្អូន?»
ថេយ៉ុង«ចង់ហៅតើវាយ៉ាងម៉េច?នេះបង្ករឿងឲ្យគេផ្អើលស្ទើរពេញសេអ៊ូលហើយនៅមកតមាត់ទៀត»ថេយ៉ុងស្ដីផែតៗដាក់រាងតូចដោយមិនក្រែងចិត្តប៉ាគេសោះ
ជុងហ្គុក«នេះចង់ថាឲ្យខ្ញុំមែនទេ?ខ្ញុំមិនបានធ្វើស្អីទេបងកុំចេះតែថាខ្ញុំបង្ករឿង»ជុងហ្គុកចង់តែប្រកាសសង្គ្រាមជាមួយថេយ៉ុងទេឲ្យបានដាច់ស្រេចគ្នាម្ដង ជួបគ្នាក៏ចេះតែរករឿងមិនឈប់។
