EP8:ស្អីគេនឹង ដូចរបស់ខ្ញុំម្លេះ???

1.1K 92 0
                                        

បន្ទាប់ពីបាយល្ងាចចប់ស៊ុកជីនក៏ឲ្យថេទៅងូតទឹកហើយរៀនធ្វើកិច្ចការផ្ទះរបស់គេនៅក្នុងបន្ទប់...

ស៊ុកជីន«ចាំពូយកកន្សែងថ្មីឲ្យ»ស៊ុកជីនរៀបចំចានឆ្នាំតាមទម្លាប់ហើយក៏នាំកូនប្រុសងូតទឹក។

ស៊ុកជីន«គុកគីស្អែកចាំប៉ានាំទៅចុះឈ្មោះចូលរៀនយ៉ាងម៉េចដែរ?»គ្រាន់តែឬបែបនេះជុងហ្គុករំភើបស្ទើរតែហោះ

ជុងហ្គុក«ប៉ាៗនិយាយពិតមែនហ?កុំកុហកណាប្រយ័ត្នទំពែក»

ស៊ុកជីន«នរណាកុហក?ប៉ានិយាយមែនណាតែកូនត្រូវតែខំរៀនឮទេ?»កូនខូចបែបនេះមិនដឹងជារៀនយ៉ាងម៉េចទេ

ជុងហ្គុក«កូននឹងរៀនឲ្យបានលេខច្រើនៗជូនប៉ា»

ស៊ុកជីន«ហើយអ្នកណាប្រាបគុកគីថារៀនបានលេខច្រើនជាសិស្សពូកែ?»នរណាស្អីក៏យ៉ាប់ម្លេះ?

ជុងហ្គុក«លោកពូប្រាប់ថារៀនឲ្យដូចលោកប៉ាទើបល្អព្រោះប៉ារៀនបានលេខច្រើនណាស់ទើបបានការងារធំ»យ៉ុនគីទៀត!!!!

ស៊ុកជីន«កុំស្ដាប់លោកពូកូននិយាយតែរឿងអត់ប្រយោជន៍ទេ តែប៉ារៀនបានលេខច្រើនមែនតាស៎!!!»

ជុងហ្គុក«ប៉ាៗពូកែណាស់»គេទះដៃ២សើចយ៉ាងសប្បាយ

ស៊ុកជីន«តែគុកគីកូនត្រូវរៀនយកលេខ១ព្រោះជាលេខដែលអស្ចារ្យបំផុតពេលកូនរៀនបានលេខ១មានគេស្រឡាញ់កូនច្រើនៗ»

ជុងហ្គុក«ចុះបើកូនរៀនបានលេខច្រើនមានគេស្រឡាញ់កូនអត់?»គេធ្វើភ្នែក
ម៉ក់ៗព្រោះខ្លាចថាបើរៀនមិនពូកែគ្មាននរណាស្រឡាញ់ខ្លួន

ស៊ុកជីន«គុកគីកូនត្រូវធ្វើជាក្មេងល្អក៏មានគេស្រឡាញ់កូនដូចគ្នា»

ស៊ុកជីន«និយាយចឹងប៉ាភ្លេចយកកន្សែងឲ្យថេ!!»រាងក្រាស់ប្រញាប់យកកន្សែងស្អាតមួយទៅឲ្យថេដែលនៅបន្ទប់ជិតនោះ

ស៊ុកជីន«ក្មួយថេនេះកន្សែងពូវិះនឹងភ្លេចទៅហើយ»ថេយកដៃឈោងចាបើកន្សែងពីស៊ុកជីនហើយក៏អរគុណ

បន្ទាប់ពីយកកន្សែងឲ្យថេរូចស៊ុកជីនក៏មកងូតទឹកឲ្យកូនបន្តរួចចាប់ផ្ដើមរៀបចំប្រដាប់ប្រដាររៀនសម្រាប់កូន

💞ក្មេងច្រឡឺម💕Where stories live. Discover now