ស៊ុកជីនបើកភ្នែករឹមៗក៏ឃើញមុខកូនប្រុសដែលនៅពេញចំពោះមុខខ្លួន
ស៊ុកជីន«កូនក្រោកហើយឬ?»គេក្រោកពត់ពែនខ្លួនដោយសារភាពចុករោយ
ស៊ុកជីន«ចាំប៉ាជូនទៅងូតទឹកនឹងអាលបានទៅសាលារៀន»
បន្ទាប់ពីនាំកូនទៅសាលារៀនរួចហើយស៊ុក
ជីនក៏ផ្ដាំទៅគ្រូថាមិនឲ្យនរណាមកជួបជុងហ្គុកផ្ដេសផ្ដាសឡើយ.....
រំលងបានប៉ុន្មានខែ~~~~
នៅថ្ងៃទិវាមាតាអន្តរជាតិគ្រូបានអញ្ជើញឲ្យមាតារបស់សិស្សមកចូលរួមដើម្បីឲ្យកូនធ្វើការដឹងគុណចំពោះមាតារបស់ខ្លួន ដោយឡែកជុងហ្គុកមានទឹកមុខក្រៀមក្រំយ៉ាងខ្លាំងព្រោះថាគេមិនដឹងម្ដាយរបស់គេនៅទីណាផង
មកដល់ផ្ទះជុងហ្គុកបានប្រាប់លោកប៉ាគេអំពីកម្មវិធីនេះ
ជុងហ្គុក«លោកប៉ានៅសាលាកូនគេអញ្ជើញម៉ាក់ឲ្យទៅចូលរួមកម្មវិធី តែកូនអត់មានម៉ាក់ផង»ជុងហ្គុកទម្លាក់មុខចុះ គេហាក់អន់ចិត្តនឹងមិត្តៗដែលមានម៉ាក់នៅក្បែរខុសតែខ្លួនមិនដឹងថាម៉ាក់មុខយ៉ាងម៉េចផង
ស៊ុកជីនមើលមុខកូនទាំងអាណិត តែគេមិនអាចប្រាប់កូនពីការពិតបាន
ស៊ុកជីន«កុំបារម្ភអីណាគុកគី លោកប៉ាអាចទៅបាន លោកប៉ាក៏ជាអ្នកចិញ្ចឹមកូន កូនមានប៉ានៅក្បែរគ្រប់ពេល»ស៊ុកជីនបានត្រឹមតែលួងលោមកូនដោយក្ដីអាណិត រីឯយ៉ុនគីដែលអង្គុយនៅក្បែរនោះក៏មិនបាននិយាយអ្វីមួយម៉ាត់តែភ្នែកដែលកំពុងមើលទៅក្មួយពោរពេញដោយការអាណិតមិនខុសពីស៊ុកជីន
ស៊ុកជីន«គេងសិនទៅណា ចាំល្ងាចឲ្យលោកពូជូនទៅហាងជួបបងមីនរបស់កូន»ស៊ុកជីនលើកបីកូនទៅខាងលើហើយរៀបចំឲ្យគេគេងលក់ឲ្យបានស្រួលទើបគេស្រូតចុះមកខាងក្រោមដើម្បីនិយាយជាមួយយ៉ុនគី
ស៊ុកជីន«បងមិនដឹងថាអាចលាក់កូនបានយូរប៉ុណ្ណាទៀតនោះទេ»
យ៉ុនគី«គុកគីគេគង់តែដឹងទេ ខ្ញុំបារម្ភណាស់»
អ្នកទាំង2និយាយគ្នាយ៉ាងយូរទើបនាំគ្នាឡើងសម្រាកតាមបន្ទប់រៀងៗខ្លួនព្រោះតែរវល់ការងារខ្លាំងពេករកពេលគេងមិនបាន
