តើនៅថ្ងៃចូលរៀនដំបូងរបស់ចនជុង
ហ្គុកនឹងមានអ្វីកើតឡើង ???
ស៊ុកជីនបាននាំថេយ៉ុងនិងជុងហ្គុកមកសាលារៀងយឺតបន្តិច តែក៏មិនហួសពេលពេកណាស់ណាដែរ
ស៊ុកជីន«ថេក្មួយទៅថ្នាក់ចុះពូនាំគុកគីចុះឈ្មោះសិន»ថេយ៉ុងងក់ក្បាលបន្តិចហើយក៏ដើរមកវិញព្រមទាំងលាតដៃ
ថេយ៉ុង«លោកពូខ្ញុំអត់មានលុយចាយទេ»ថេយ៉ុងទម្លាប់ខ្កួនព្រោះបើគ្មានលុយគេមិនចង់រៀនឡើយ
ស៊ុកជីន«មិនព្រមប្រាប់ពូពីដំបូង?យកប៉ុណ្ណោះចុះចាយច្រើនទម្លាប់មិនល្អទេ»គេហុចលុយ២០០០វ៉ុនឲ្យទៅថេរួចក៏នាំជុងហ្គុកចូលក្នុងការិយាល័យចុះឈ្មោះ
«អូ!លោកចនស៊ុកជីន?»អ្នកគ្រូដែលប្រចាំការនៅទីនោះដូចជាភ្ញាក់ផ្អើលនៅពេលឃើញវត្តមានគេ
ស៊ុកជីន«បាទគឺខ្ញុំនាំកូនមកចុះឈ្មោះ»គេញញឹមតិចៗ
«អូចា៎លោកអាចអង្គុយចុះបាន»នាងបានអង្គុយចុះហើយចាប់ផ្ដើមសួរព័ត៌មាន
«តើកូនលោកមានឈ្មោះអ្វី?»
ស៊ុកជីន«ឈ្មោះចនជុងហ្គុក»
ស៊ុកជីនលើកកូនមកដាក់លើភ្លៅព្រោះឃើញគេដូចជាអើតកមើលគ្រូដល់ហើយ
ជុងហ្គុក«មីងស្អាតណាស់!»ពេលបានមើលមុខចំភ្លាមជុងហ្គុកសរសើរគ្រូភ្លាមតែបែរជាហៅគ្រូថាមីងទៅវិញ
ស៊ុកជីន«គុកគី!»អ្នកជាឪពុកប្រញាបើស្ដីឲ្យកូនប្រុសភ្លាម
ស៊ុកជីន«នេះជាអ្នកគ្រូកុំហៅថាមីងបែបនោះទៀតឮទេ?»
ជុងហ្គុក«ហេតុអីកូនមិនអាចហៅថាមីងបាន?»
ស៊ុកជីន«ព្រោះនេះជាច្បាប់នៅសាលា កូនត្រូវហៅថាអ្នកគ្រូ!»ជុងហ្គុកងក់ក្បាលរួចក៏មើលមុខគ្រូដែលកំពុងតែញញឹមមក
ជុងហ្គុក«មុខអ្នកគ្រូស្រស់ស្អាតដូចខ្ញុំអញ្ចឹង»អ្នកគ្រូឮហើយក៏សើចតិចៗរួចតបមកគេវិញ
«នេះសរសើរគ្រូចំពេកហើយ»
ជុងហ្គុក«ការពិតទៅខ្ញុំនិយាយលេងទេ»ជុងហ្គុកក៏សើចវិញហើយពេលនោះស៊ុកជីនក៏តបទៅគ្រូ
