EP1 : ប្រយ័ត្នកូនប្ដឹង!!!

6.9K 238 4
                                        

តើការចិញ្ចឹមកូនតែម្នាក់ឯងវាងាយស្រួលទេ??ចនស៊ុកជីនជាលោកប៉ាសង្ហារម្នាក់ហើយក៏ក្លាយជាពោះម៉ាយក្រោយពេលភរិយារត់ចោល~

ចនជុងហ្គុកកើតមកហើយបែរជាគ្មានវត្តមានម្ដាយ តែគេក៏មិនខ្វះភាពកក់ក្ដៅដែរព្រោះមានប៉ាៗគួរឲ្យស្រឡាញ់

ក្នុងផ្ទះមានសមាជិក៣នាក់ ក្រៅពីស៊ុកជីននិងជុងហ្គុក មាន មីនយ៉ុនគី/យ៉ុនហ្គី

មីនយ៉ុនគីជាប្អូនជីដូនរបស់ស៊ុកជីនហើយក៏ត្រូវជាពូរបស់ជុងហ្គុក ~

ជុងហ្គុកពេលនេះមានអាយុ៥ឆ្នាំហើយថ្ងៃនេះគឺជាថ្ងៃខួបកំណើតគេតែម្ដង~~

ស៊ុកជីន<គុកគីហើយឬនៅកូនសម្លាញ់!>
សម្ដីផ្អែមល្ហែមរបស់លោកប៉ាកំពុងសួរទៅកូនដែលនៅក្នុងបន្ទប់

ជុងហ្គុក<លោកប៉ាសួរកូនហ្ហេស៎>កូនមានតែមួយគ្រាប់ឲ្យទៅសួរអ្នកណា?

ស៊ុកជីន<បាទឯកឧត្តមកូន ពេលណាចេញមក?>រាងក្រាស់ក៏ទាញទ្វារចូលទៅតែម្ដងព្រោះមិនចឹងទេកូនក្បាលខូចច្បាស់ជាយឺតយ៉ាវមិនខាន

ជុងហ្គុក<ប៉ាៗ!ហេតុអីចូលបន្ទប់កូន?ប្រយ័ត្នកូនប្ដឹង!!!>មើលសម្ដីលោកកូន ចង់ប្ដឹងឱផងហ្ហេស៎?

ស៊ុកជីន<ប៉ាចូលមិនបានទេឬ?អញ្ចឹងប៉ាមិនធ្វើខួបកំណើតឲ្យទេ>ស៊ុកជីននិយាយដោយធ្វើមុខមិនសប្បាយចិត្ត

ជុងហ្គុក<កូននិយាយលេងទេប៉ាៗកុំខឹងអី បើប៉ាមិនធ្វើខួបកំណើតឲ្យកូនៗនឹងមិនឡើងអាយុទេ>ជុងហ្គុករលីងរលោងព្រោះខ្លាចប៉ាមិនធ្វើខួបកំណើតឲ្យ (ខ្លាចអត់បានឡើងអាយុxd?><)

ស៊ុកជីនអស់សំណើចនឹងកូនប្រុសរបស់ខ្លួន មិនដឹងថានរណាប្រាប់គេពីរឿងនឹងឡើយ

ស៊ុកជីន<បើអញ្ចឹងឆាប់ទៅងូតទៅប្រយ័ត្នប៉ាវ៉ៃគូទ>ស៊ុកជីនក៏ដេញគេឲ្យទៅងូតទឹកតែជុងហ្គុកគេនៅនិយាយ

ជុងហ្គុក<ងូតទឹកឲ្យកូនបានទេ?>ភ្នែកភ្លឹសៗទាំង២របស់គេក៏បានធ្វើឲ្យលោកប៉ាគេទន់ចិត្ត

ស៊ុកជីន<ធំហើយឲ្យប៉ាងូតទឹកឲ្យទៀត>ឪពុករអ៊ូងូវៗដើរលើកបីកូនចូលបន្ទប់ទឹកបាត់

💞ក្មេងច្រឡឺម💕Dove le storie prendono vita. Scoprilo ora