EP2:កូនស្រឡាញ់ប៉ាៗ

2K 145 0
                                        

នៅផ្ទះរបស់ជុងហ្គុកមានភ្ញៀវចូលរួមច្រើនគួរសម~ជុងហ្គុកថែមទាំងទទួលការដូបានយ៉ាងច្រើនផងដែរ

ជុងហ្គុក<ប៉ាៗឯណានំខេករបស់កូន?>
គេរង់ចាំមើលនំរបស់គេថាមានរូបរាងយ៉ាងម៉េច?

ស៊ុកជីន<តិចទៀតលោកពូយកមកហើយ>ស៊ុលជីនចាប់លើកជុងហ្គុកបីហើយរាក់ទាក់ភ្ញៀវ

ជុងហ្គុក<ប៉ាៗចុះពេលណាទើបកូនអាចទៅសាលាបាន?>តើគេពិតជាចង់ទៅរៀនខ្លាំងណាស់ឬ?

ស៊ុកជីន<ពេលកូនមានអាយុ៥ឆ្នាំហ្នឹងហើយ>ម្រាមដៃវែងៗលូកទៅច្បូតច្រមុះគេតិចៗដោយខ្នាញ់ពេក

ជុងហ្គុក<អញ្ចឹងកូននឹងទៅរៀនពិតមែនឬ?>គេសួរបញ្ជាក់

ស៊ុកជីន<ប្រាកដណាស់កូននឹងទៅរៀនបាន>កំពុងតែនិយាយជាមួយកូនមានស្រ្តីវ័យចំណាស់ម្នាក់បានដើរមករកពួកគេ

<អីយ៉ា~មើលចុះមុខមាត់កាត់រកប៉ាៗដល់ហើយ>

ស៊ុកជីន<អូ!!!ស្មានតែមីងមិនមកទេ>

<មិនមកម៉េចកើត~~នែ៎ហើយចុះ
ខេរីនាងមិនដែលគិតមកលេងកូនខ្លះទេឬ?>ពាក្យសម្ដីនេះធ្វើឲ្យស៊ុកជីនធ្លាក់ទឹកមុខចុះ ឯជុងហ្គុកឡេងឡង់ព្រោះមិនដឹងថាខេរីជាអ្នកណា

ខេរីជាអតីតភរិយាស៊ុកជីននិងត្រូវជាម្ដាយបង្កើតរបស់ជុងហ្គុក~~~តែនាងមិនដែលបានបំពេញតួនាទីជាម្ដាយសម្រាប់កូនឡើយ~

យ៉ុនគី<នំមកហើយ~>មកចំពេលល្អល្មម យ៉ុនគីយកនំដែលទើបតែទៅយកមកទៅទុកនៅលើតុវែងធំមួយ

ស៊ុកជីន<ខ្ញុំសុំលាអ្នកមីងសិនហើយអញ្ជើញតាមសប្បាយ>ស៊ុកជីនក៏សុំខ្លួនចេញទៅដើម្បីមើលថានំយ៉ាងម៉េចព្រមទាំងមានជុងហ្គុកនៅលើដៃនៅឡើយ

ស៊ុកជីន<ពរគុកគីបន្តិចមើស៎>គេហុចជុងហ្គុកឲ្យយ៉ុនគីពរជំនួស

ជុងហ្គុក<លោកពូទិញនំមកឲ្យខ្ញុំមែនទេ?>

យ៉ុនគី<អត់ទេ~>យ៉ុនគីញោះលេងព្រោះដឹងថាក្មួយម្នាក់នេះឆាប់ជឿណាស់

ជុងហ្គុក<អញ្ចឹងលោកពូយកលុយពីប៉ាៗទៅទិញមែនទេ?>សួរច្រើនណាស់

💞ក្មេងច្រឡឺម💕Where stories live. Discover now