ស៊ុកជីន«បានហើយៗយើងគួរតែទៅវិញ ណាមួយគុកគីត្រូវទៅហាងរបស់គេផង»ស៊ុកជីនប្រៀបដូចជាអាជ្ញាកណ្ដាលដៃគូប្រគួតរបស់អ្នកទាំងពីរអញ្ចឹង។
/ហាងគុកគី/
ជីមីនបានមកជួយរៀបនឹងតុបតែងហាងសារជាថ្មី ព្រោះថាពេលនេះជុងហ្គុកនឹងត្រូវគ្រប់គ្រងដោយពេញសិទ្ធិហើយ។
ជុងហ្គុក«បងជីមីនជាអ្នករៀបចំមែនទេ?ពិតជាស្អាតណាស់»ហាងរៀបចំមិនទាន់ហើយផងនាយតូចក៏ស្រែកព្រោះចង់យកចិត្តជីមីន
ជីមីន«បងទើបតែរើរុសទេ ស្អាតត្រង់ណា?នេះកាលពីក្មេងខិលធំឡើងរឹតតែខិលទៀតយើងនេះ»ជីមីននឹកគិតដល់ថ្ងៃដែលជុងហ្គុកសុំមើលលីអូខ្លួន ធ្វើឲ្យគេអស់សំណើចជាខ្លាំងហើយក៏គិតថាក្មេងតូចល្អិតពីថ្ងៃមុនសោះឥឡូវប្រែខ្លួនជាកម្លោះនឹងគេឯងហើយ
ជុងហ្គុក«ព្រោះបងជីមីនគួរឲ្យស្រឡាញ់ ចិត្តល្អ មិនប្រកាន់ច្រើន ថែមទាំងចេះយល់ខ្ញុំទៀត មិនដូចជាអ្នកខ្លះទេជួបលើកណាក៏ស្ដីឲ្យដែរ»ជុងហ្គុកនិយាយហើយក៏លានអណ្ដាតដាក់មុខថេយ៉ុង ដោយឃើញក្មេងបានចិត្តពេកថេយ៉ុងក៏យកដៃគេទៅចាប់ក្រសោបមុខជុងហ្គុកថែមទាំងនិយាយ
ថេយ៉ុង«ក្មេងជើងល្អ , ក្បាលខូច និយាយច្រើនឥតប្រយោជន៍»ថេយ៉ុងរាងខឹងតែគេទប់ចិត្តបានកុំអីគេមានពាក្យត្រូនិយាយទៅក្មេងក្បលខូចម្នាក់នេះច្រើនណាស់
ជុងហ្គុក«ប្រុសឆ្កួត!!!!»
ស៊ុកជីន«គុកគី!!»ស៊ុកជីនគ្រហឹមព្រោះមិនចង់ឲ្យគេនិយាយច្រើនជាងនេះ
ជុងហ្គុកសម្លឹងមើលមុខប៉ាគេហើយក៏បែរទៅរកជីមីននឹងមើលរៀបចំហាងជាមួយគ្នា
ឃើញគេទាំងពីរត្រូវដៃត្រូវជើងគ្នាបែបនេះថេយ៉ុងរាងទើសទាល់ចិត្តបន្តិចដែរ។
ស៊ុកជីន«ក្មួយថេ យើងត្រឡប់ទៅវិញឲ្យ គុកគីនៅជាមួយជីមីនចុះ ចាំឲ្យយ៉ុនហ្គីមកយក»
បន្ទាប់មកថេយ៉ុងក៏បានត្រឡប់ទៅជាមួយស៊ុកជីនវិញ ឯជុងហ្គុកនៅជាមួយជីមីនរៀនចំតុបតែងជាមួយគ្នាយ៉ាងសប្បាយ។
ជីមីន«គុកគីបងសួរមួយតើបានទេ?»ជីមីនសួរជុងហ្គុកព្រោះថាគេចង់ដឹងរឿងហ្នឹងខ្លាំង
ជុងហ្គុក«បងសួរអី?សួរមកខ្ញុំនឹងឆ្លើយប្រាប់បងទាំងអស់»
ជីមីន«គុកគីដែលជួបម៉ាក់ខ្លះទេ?»ឮសំណួរហើយរាងតូចរាងទម្លាក់មុខចុះព្រោះគេក៏មិនដឹងថាម៉ាក់គេនៅឯណាដែរ
ជុងហ្គុក«មិនធ្លាប់ទេ ខ្ញុំតែងតែគិតថាគាត់នឹងមករកខ្ញុំខ្លះតែនោះជាអ្វីដែលមិនអាចទៅរួចនោះទេ»ជុងហ្គុកនៅតែមិនទាន់ដឹងថាម៉ាក់របស់គេតាមពិតមិនដែលបារម្ភ ខ្វាយខ្វល់ពីគេឡើយ
ជីមីន«បងសុំទោសណា ព្រោះបងគិតថាពេលឯងទៅនៅបរទេសអាចនឹងមានឱកាសជួបគាត់ខ្លះ»ជីមីនស្ទើរតែភ្លេចថាយ៉ុនហ្គីស្អប់ម៉ាក់ជុងហ្គុកកម្រិតណា ហើយគេម៉េចនឹងឲ្យនាងជួបជុងហ្គុកដោយងាយៗនោះ។
ជុងហ្គុក«ខ្ញុំដឹងត្រឹមតែថាលោកពូនិងលោកប៉ាមិនអនុញ្ញាតឲ្យម៉ាក់មករវល់នឹងខ្ញុំតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ហេតុផលគាត់នៅតែមិនព្រមប្រាប់ដដែល»ដូច្នេះហើយបានជាជុងហ្គុកមិនស្អប់ម៉ាក់របស់គេ ព្រោះតែគ្មានហេតុផលដែលគេត្រូវដឹង។
ល្ងាចបន្តិចយ៉ុនហ្គីក៏បានមកយកជុងហ្គុកតែក៏នាំជីមីនទៅផ្ទះមុន។
ជីមីន«ឈប់ត្រង់ផ្លូវនោះហើយខ្ញុំត្រូវទៅយករបស់នៅផ្ទះមីងរបស់ខ្ញុំ»យ៉ុនហ្គីក៏ឈប់តាម ដោយនិយាយ
យ៉ុនហ្គី«ស្អែកចាំបងមកយក ក្រែងឯងត្រូវបង្ហើយការងារនៅហាងរបស់គុកគី»ជីមីនងក់ក្បាលហើយក៏ដើរចេញទៅ ជុងហ្គុកគិតមិនយល់ហេតុអីបានជាលោកពូរបស់ខ្លួនដូចជាចិត្តល្អដាក់ជីមីនម្លេះ???
ជុងហ្គុក«លោកពូ នេះលោកពូមានចាប់អារម្មណ៍បងជីមីនដែរទេ?មើលទៅលោកពូដូចជាចិត្តល្អដាក់បងមីនខ្លាំងណាស់»
យ៉ុនហ្គី«ពូធ្វើល្អដាក់ជីមីនតើខុសត្រង់ណា?ពូគ្រាន់តែចង់អរគុណដែលគេជួយមើលថែគុកគីទៅវិញទេ»យ៉ុនហ្គីដោះសារ
ជុងហ្គុក«អញ្ចឹងពូគ្រាន់តែនិយាយថា“អរគុណណាស់ជីមីនដែលបានជួយមើលថែគុកគីរបស់ខ្ញុំ” តែប៉ុណ្ណឹងទៅគាត់ដឹងថាពូជាមនុស្សល្អបាត់ទៅហើយ»ជុងហ្គុកពេបមាត់ជ្រេញពូខ្លួន ពួកគេទាំងពីរនិយាយឆ្លើយឆ្លងគ្នាយ៉ាងហូរហែររហូតដល់ផ្ទះ
សរសេរដោយ សេវិន
EP19:ក្មេងជើងល្អ!!!!
Comenzar desde el principio
