ជុងហ្គុក«រឿងរបស់ខ្ញុំបងកុំចេះ ខ្ញុំសួរបងមីនទេ»ថេយ៉ុងស្ងាត់មាត់ណាមួយខ្ជិលរករឿងក្មេងកំពុងយំផង🤣
ស៊ុកជីន«យ៉ុនគីចូលទៅក្នុងទៅទុកឲ្យបងនិយាយ»អ្នកជាបងក៏ដេញឲ្យប្អូនទៅក្នុងព្រោះនាយចង់និយាយឲ្យដាច់ស្រេចតែពីរនាក់
ខេរី«អូនគ្រាន់តែនឹកកូនចង់នៅជាមួយកូនមួយរយៈប៉ុណ្ណោះ»នាងនិយាយដោយចង់យំ
ស៊ុកជីន«នាងបោះបង់កូនចោលហើយនៅចង់មកយកកូនពីខ្ញុំអញ្ចឹងទៀតឬ?នាងដឹងទេថាកូនមានន័យសម្រាប់ខ្ញុំប៉ុណ្ណា?»
ស៊ុកជីនស្ដីឲ្យនាងផាំងៗ
ខេរី«អូនដឹងតែកូនក៏ជាកូនរបស់អូនដូចគ្នា បងគួរតែគិតខ្លះ»នាងចាប់ផ្ដើមយកពាក្យថាកូនមកធ្វើជាការអះអាង
ខេរី«បងក៏ដឹងថាកូនត្រូវការម៉ាក់ដូចក្មេងដទៃ»
ស៊ុកជីន«មែនតែម៉ាក់ដូចជានាងសូមកុំមានល្អជាង »
ខេរី«នេះបង~~»
ស៊ុកជីន«គុកគីជាកូនរបស់ខ្ញុំតែម្នាក់គត់»
ស៊ុកជីន«កុំជួបកូនខ្ញុំទៀតមិនអញ្ចឹងទេកុំថាខ្ញុំមិនប្រាប់»ស៊ុកជីនដើរចេញពីនាងហើយចូលទៅខាងក្នុងរកកូនប្រុសដែលនៅជាមួយថេយ៉ុងក្នុងផ្ទះ។
ខេរីត្រូវបានស៊ុកជីនបិទទ្វារមកព្រមទទួលស្វាគមន៍នាង នាងទៀតសោតក៏មិនបានអាក់អន់ចិត្តអីឡើយតែនាងក្ដៅក្រហាយទៅវិញព្រោះនាងមិនបានឃើញកូនដូចដែលនាងគិតទុក
ខេរី«បងគិតថាខ្ញុំឲ្យបងយកកូនទុកតែម្នាក់ឯងបែបហ្នឹងឬ?»នាងក្ដាប់ដៃយ៉ាងណែន អារម្មណ៍ចាប់ផ្ដើមធុញទ្រាន់ព្រោះនាងមិនទាន់អាចធ្វើអ្វីដើម្បីយកកូនមកធ្វើជាកូននាងដូចដើមវិញ។
យ៉ុនគី«ខ្ញុំនាំជីមីនទៅផ្ទះគេសិនហើយយប់នេះខ្ញុំមិនបានមកផ្ទះទេ»យ៉ុនគីប្រាប់អ្នកជាបងហើយក៏ដើរចេញទៅថែមទាំងកាន់ដៃជីមីនទៅជាមួយផងដែរ
ស៊ុកជីន«ញ៊ាំឆ្អែតនៅ?បានជានាំគ្នារៀបចំទិកអស់»ស៊ុកជីនសួរខណៈដែលតុអាហារអម្បាញ់មិញត្រូវបានរៀបទុកអស់
ថេយ៉ុង«ខ្ញុំឆ្អែតហើយលោកពូ អឺ...ខ្ញុំសុំទៅបន្ទប់ហើយ»ថេយ៉ុងប្រុងរត់ទៅខាងលើតែជុងហ្គុកស្រែក
EP12:គុកគីជាកូនខ្ញុំតែម្នាក់គត់🙂
Start from the beginning
