អ្នកស្រីគីម<ក្មួយកុំគិតច្រើនអី មើលទៅកូនចុះ~>គាត់បូញមាត់ទៅជុងហ្គុកដែលកំពុងនៅលើដៃយ៉ុនគីដែលមិនដឹងរឿងអីសោះ
ស៊ុកជីនក៏លូកដៃទៅរកជុងហ្គុកហើយលើកគេពរ~គេមិនចង់ឲ្យកូនដឹងថាគេជាកូនដែលគ្មានម្ដាយឡើយគេនឹងឈឺចាប់~
យ៉ុនគី<ដល់ម៉ោងកាត់នំហើយ>យ៉ុនគីក៏និយាយប្ដូរបរិយាកាសវិញ ហើយកម្មវិធីក៏បន្តរហូតដល់បញ្ចប់
ស៊ុកជីនលាងជម្រះខ្លួនកូនប្រុសសំណព្វចិត្តហើយក៏ដាក់ឲ្យគេដេកមុនហើយខ្លួនទៅទៅងូតទឹកតាមក្រោយ
មួយស្របក់ក្រោយមកស៊ុកជីនដើរមកមើលជុងហ្គុកព្រោះចង់ដឹងថាគេគេងឬនៅ។
ស៊ុកជីន<គុកគីមិនទាន់គេងទេហ្ហេសកូនសម្លាញ់!>ឃើញកូនអង្គុយលើគ្រែធ្វើមុខម៉ក់ៗបែបនេះស៊ុកជីនក៏អង្គុយក្បែរគេ
ជុងហ្គុក<កូនគេងមិនលក់ទេ~~>
ស៊ុកជីន<យប់ជ្រៅហើយគេងយឺតប្រយ័ត្នឈឺ>
ជុងហ្គុក<តែកូនពិតជាគេងមិនលក់ពិតមែន!>ជុងហ្គុករអ៊ូ
ស៊ុកជីន<តើកូនកំពុងគិតអ្វីមែនទេ?>តាមធម្មតាកូនប្រុសខ្លួនគេងលឿនណាស់ ណាមួយក្មេងគ្មានរឿងស្មុគស្មាញត្រូវគិតឡើយគេឆ្ងល់ក៏សួរកូនចំៗតែម្ដង
ជុងហ្គុក<ប៉ាៗប្រាប់កូនបានទេថាមានរឿងអី?នរណាផ្ញើរអីមក?ហេតុអីបានជាប៉ាដូចជាខឹងម្លេះ?>គេជាក្មេងចូលចិត្តសួរត្រង់ឆ្លើយត្រង់ដូច្នេះគេគ្មានអ្វីស្ទាក់ស្ទើរឡើយ
ស៊ុកជីនមើលទៅកូនទាំងមានស្នាមញញឹមតិចៗ រាងក្រាស់ទម្លាក់ខ្លួននៅក្បែរកូនហើយចាប់និយាយឡើង
ស៊ុកជីន<គ្មានអីទេ ប៉ាគ្រាន់តែធុញថប់រឿងការងារតែប៉ុណ្ណឹងឯង គេងទៅប៉ាគេងជាមួយ>ស៊ុកជីនយកដៃអង្អែរខ្នងគេតិចៗដើម្បីឲ្យជុងហ្គុកឆាប់គេង
ជុងហ្គុក<ពិតមែនហ្ហេស៎?ប៉ាធ្វើការហត់ទេ?>គេនៅបន្តសួរលោកប៉ាគេ
ស៊ុកជីន<មិនហត់ទេ!ប៉ាអាចធ្វើគ្រប់យ៉ាងសម្រាប់កូនប៉ាទាំងអស់ហ្នឹង>
ស៊ុកជីននិយាយទាំងញញឹម
ជុងហ្គុក<ប៉ាៗ~~>គេហៅប៉ាគេតិចៗ
ស៊ុកជីន<ហឹមមម~~~>
ជុងហ្គុក<កូនស្រឡាញ់ប៉ាៗ>
ស៊ុកជីន<ប៉ាក៏ស្រឡាញ់កូនដូចគ្នា>
ស៊ុកជីនតបទាំងរីករាយទោះជាយ៉ាងណាកូនប្រុសម្នាក់នេះជាគ្រប់យ៉ាងសម្រាប់គេទោះគេហត់ឬមានអារម្មណ៍ថាលំបាកតែរាល់ពេលឃើញវត្តមានកូនប្រុសម្នាក់នេះអារម្មណ៍ទាំងនោះរសាត់ខ្ចាត់ខ្ចាយអស់រលីង
យ៉ុនគីបើកទ្វារតិចៗមើលទៅឪពុកកូនទាំងមានក្ដីសុខ........ការពិតណាស់ជុងហ្គុកជាគ្រប់យ៉ាងសម្រាប់ពួកគេ។
~រង់ចាំភាគបន្ត~
Cmtជាសាច់រឿង
EP2:កូនស្រឡាញ់ប៉ាៗ
Start from the beginning
