✨ជំនួយការស្នេហ៍​✨

By jungHanna1994

9.8K 885 35

ស្នេហារវាងកូនបំណុល​ នឹងម្ចាស់បំណុល More

ភាគ១
ភាគ២
ភាគ៣
ភាគ៤
ភាគ៥
ភាគ​៦
ភាគ៧
ភាគ​៨
ភាគ៩
ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥
ភាគ១៦
ភាគ១៧
ភាគ១៨
ភាគ១៩
ភាគ២០
ភាគ២១
ភាគ២២
ភាគ២៣
ភាគ២៤
ភាគ២៥
ភាគ២៦
ភាគ២៧
ភាគ២៨
ភាគ២៩

ភាគ៣០

118 14 3
By jungHanna1994

ជេឃេជ៍ គ្រុប

   ជុងហ្គុក ហាក់មានអារម្មណ៍ថាប្លែក ពេលដែលចូលក្នុងក្រុមហ៊ុនថ្ងៃនេះ ព្រោះថាបុគ្គលិកគ្រប់គ្នាកំពុងតែនាំគ្នាមើលមកគេគ្រប់គ្នាតែម្ដង ធ្វើអោយនាយតូចបញ្ឈរដំណើរនឹងងាកទៅរកពួកបុគ្គលិកដោយទឹកមុខស្មើធេង ចំណែកពួកបុគ្គលិកពេលឃើញបែបនេះក៏នាំគ្នាបិតទូរស័ព្ទហើយនាំគ្នាងាកទៅធ្វើការងាររបស់ខ្លួនវិញ។

«ថ្ងៃនេះមុខរបស់ខ្ញុំប្រឡាក់អ្វីមែនទេ បានជាអ្នកគ្រប់គ្នាតាមមើលបែបនេះ?»ម្ចាស់ក្រុមហ៊ុនរូបស្រស់ចោទសួរទៅកាន់បុគ្គលិកដោយផ្ទាល់មាត់ តែគ្រប់គ្នាមិនហ៊ានតបនឹងសំនួររបស់ចាហ្វាយនាយឡើយ។ ម្នាក់ៗបានត្រឹមតែក្រវីក្បាលតិចៗហើយក៏បំបែកគ្នាធ្វើការរបស់ខ្លួនវិញ។

«មានរឿងស្អីចេះ»ជុងហ្គុក ពោលទាំងម៉ួម៉ៅ ពេលឃើញរឹតពារបស់បុគ្គលិក កម្លោះចូលតូចក្នុងជណ្ដើរយន្តហើយក៏ចុចបិតតែម្ដង។

«ជុងហ្គុក»ពេលដែលវត្តមានរបស់រាងតូចភ្លាន ជីមីន ក៏រហស័ចូលទៅចាប់ដៃរបស់កាយតូចហើយក៏នាំចូលក្នុងបន្ទប់ធ្វើការរបស់ខ្លួនភ្លាម។

«មានអីឬ ជីមីន»ជុងហ្គុក បង្ហាញទឹកមុខឆ្ងល់ដាក់រាងក្រាស់ ថ្ងៃនេះគ្រប់គ្នាកើតអី ម៉េកក៏ម្នាក់ៗឃើញគេហើយក៏មានទឹកមុខចម្លែកម្លេះៗ។ តើមានរឿងអីឬ?

«បានឃើញព័ត៌មានហើយឬនៅ?»

«ព័ត៌មានអ្វីទៅ»

«មើលនេះ»ជីមីន បង្ហាញព័ត៌មានដែលគេបាបផុសក្នុងបណ្ដាញសង្គមអោយទៅនាយតូចមើល ជុងហ្គុក បើកភ្នែកធំៗព្រោះតែភ្ញាក់ផ្អើល គេងាកមើលមុខរបស់រាងក្រាស់ទាំងទឹកមុខដែលពិបាកបំផុត ព្រោះតាំងពីឈរជើងវិស័យនេះមក គេមិនដែលមានរឿងអាស្រូវបែបនេះឡើយ។

«អ្នកណា ជាអ្នកផុស?»ជុងហ្គុក ដាក់ទូរស័ព្ទហើយពោលតិចៗម្នាក់ឯង ក្នុងចិត្តពិតជាខឹងខ្លាំងណាស់ដែលមានគេមកចោទប្រកាន់ខ្លួនបែបនេះ។

«អ្នកផុសគ្មានប្រភពទេ ខ្ញុំបានរកមើលទិន្នន័យរបស់ផុសរួចហើយ»ជីមីន

«កុំអោយខ្ញុំដឹងថាជាអ្នកណាអោយសោះ ខ្ញុំនេងមិនទុកមុខអោយទេ»ជុងហ្គុក ក្ដាប់ដៃណែន នាយតូចខាំធ្មេញណែនភ្នែករបស់គេក្រហមងំព្រោះតែកំហឹងក្នុងចិត្តរបស់គេ គេខឹងឡើងរលីងរលោងចង់យំទៅហើយ។ គេជាមនុស្សម្នាក់ដែលមិនដែលធ្វើបាបអ្នកណាឡើយ តើជាអ្នកណាមកធ្វើបែបនេះដាក់គេទៅ ។

«មិនអីទេមែនទេ»ជីមីន ដាក់ខ្លួនអង្គុយចុះក្បែរកាយតូចនឹងប៉ះស្មារបស់គេថ្នមៗ។ ពេលឃើញបែបនេះចិត្តពិតជាបារម្ភពីផ្លូវចិត្តរបស់ ជុងហ្គុក ណាស់ ធ្លាបើតែឃើញឆ្នាស់ឆ្នើមមិនដែលក្រោមអ្នកណា តែបែជាមានអ្នកមានគំនិតអាក្រក់បំផ្លាញកេរ្តិ៍ឈ្មោះរបស់រាងតូចបែបនេះ គេក៏មិនស្រណុកចិត្តដែល។

«ជីមីន ពេលនេះតើអ្នកដែលគិតចង់វិនិយោកទន់នឹងលោកនោះ ពួកគេអាចនឹង»ជុងហ្គុក ងាកមករករាងក្រាស់ ពិតណាស់ពេលនេះក្រុមហ៊ុនរបស់រាងក្រាស់កំពុងតែជិតដំណើរការវិញហើយ គេក៏រកបានអ្នកវិនិយោកទន់ជាមួយដូចគ្នា តែពេលមានរឿងបែបនេះ ពួកគេអាចនឹងមិនចូលរួមសហការណ៍ជាមួយរាងក្រាស់ដែលទេ។

«មិនអីទេ គិតតែពី ជុងហ្គុក ទៅ ពេលនេះអ្នកកាសែតប្រហែលជាមកពេញមុខក្រុមហ៊ុនហើយ»ជីមីន ញញឹមតប ពេលដែលរាងតូចក៏បារម្ភពីខ្លួនដូចខ្លួនបារម្ភពីគេ។ នាយសង្ហារក្រវីក្បាលបន្តិច គេមិនបានខ្វល់ពីរឿងនោះទេ អ្វីដែលខ្វល់គឺអ្នកនៅចំពោះមុខច្រើនជាង។

«បើមកក៏ល្អ។ ជីមីន មួយរយៈមកនេះខ្ញុំដឹងណា ថាលោកស្រឡាញ់ខ្ញុំ»ជុងហ្គុក សម្លេងចំកែវភ្នែកមានមន្តស្នេហ៍របស់រាងក្រាស់ ហើយក៏ក្លាហានក្នុងការនិយាយទៅកាន់នាយទៀតផង។ ដល់ថ្នាក់ធ្វើអោយ ជីមីន ធ្វើមុខស្លឺព្រោះតែនាយតូចលែងមកសួរចំៗបែបនេះ គេគិតឆ្លើយមិនទាន់ទេ។

«បើលោកមិនស្អប់ខ្ពើមទេ យើងសាកល្បងទាក់ទងគ្នាទៅ យ៉ាងម៉េចដែល»ដោយឃើញថារាងក្រាស់មិនតបសម្ដីរបស់ខ្លួន កាយតូចក៏ចាប់ដៃរបស់នាយក៏និយាយត្រង់ៗជាមួយនាយតែម្ដង។ បើជ្រុលជាមានព័ត៌បែបនេះទៅហើយ គេក៏នឹងធ្វើអោយវាកាន់តែល្បីថែមតែម្ដងទៅ ព្រមបើកចិត្តសម្រាប់បុរសដែលល្អចំពោះគេ ហើយក៏បង្ហាញអោយមនុស្សគ្រប់គ្នាដឹងថាគេមានការពេញចិត្តបុរសដូចគ្នា ។

«ស្ងាត់បែបនេះបានន័យ អឹម»បបូរមាត់ដែលកំពុងនិយាយក៏ត្រូវស្ងាត់ ព្រោះតែរាងក្រាស់ចាប់កញ្ចឹង ក របស់គេ ហើយទាញមកថើបមាត់របស់គេមួយដង្ហើម។ ជីមីន ដកមាត់ចេញមកវិញហើយក៏ក្រសោបមុខតូចរបស់ ជុងហ្គុក ដោយស្នាមញញឹមផ្អែលល្ហែម ។

«បើ ជុងហ្គុក ផ្ដល់ឪកាសទៅហើយ ខ្ញុំមិនអាចមិនទទួលឡើយ»ជីមីន និយាយទាំងសប្បាយចិត្ត គេញញឹមទាំងបេះដូងកំពុងរំភើប រំភើបខ្លាំងមិនដឹងត្រូវនិយាយបែបណាអោយត្រូវឡើយ លួចចាប់អារម្មណ៍គេមកក៏យូគួរសមដែលហើយ តែគេគ្មានភាពក្លាហានសារភាព ព្រោះមើលទៅ ជុងហ្គុក មិនសមជា Omega ទេ។ មើលទៅរឹងមាំរឹងពឹង ស្មារតីក៏មិនបានខ្សោយឡើយ ទើបនាយមិនគិតថាគេជាប្រភេទដែលចូលចិត្តមនុស្សប្រុសដូចគ្នា។

«ខ្ញុំផ្ដល់ឪកាសអោយនាយ»ជុងហ្គុក ញញឹមដាក់រាងក្រាស់ដូចគ្នា។ ដំបូងមិនដឹងនោះទេថាខ្លួនមានអារម្មណ៍បែបណាចំពោះរាងក្រាស់ គេដឹងត្រឹមថានៅជាមួយហើយគេមានក្ដីសុខ ហើយកក់ក្ដៅក្នុងបេះដូងរបស់គេ តែគេមិនប្រាកដថាជាស្នេហាឡើយ ហើយពេលដែលព័ត៌មានចុះផ្សាយបែបនឹងទៅហើយ សាកល្បងសេពគប់គ្នាក៏មិនខានបង់អ្វីដែល។

«អរគុណណាស់ ជុងហ្គុក អរគុណ»ជីមីន ទាញកាយតូចមកអោបក្នុងរង្វង់ដៃរបស់ខ្លួន ដោយអារម្មណ៍រំភើបជាខ្លាំង។ ជុងហ្គុក អោបរាងក្រាស់វិញឡើងណែន ហើយដាក់ក្បាលអឹបនឹងទ្រូងទូលាយកក់ក្ដៅរបស់រាងក្រាស់ដូចគ្នា មកទល់ពេលនេះគេក៏ល្មមរៀនស្វែងយល់ពីស្នេហាជាមួយនឹងមនុស្សដែលស្រឡាញ់គេហើយ។ គេឈប់គិតខ្លាចអ្វីទៀតហើយ។

តុកៗ

«Boss គឺថាពេលនេះអ្នកកាសែតមកពេញមុខក្រុមហ៊ុនហើយចាស៎ សន្តិសុខហាមមិនចង់ឈ្នះនោះទេ Boss»លេខា របស់ ជុងហ្គុក រៀបរាប់ ពីស្ថានការណ៍ដែលកំពុងតែកើតឡើង។

«ទៅប្រាប់ពួកគេទៅថាខ្ញុំចុះទៅអីឡូវនេះ»ជុងហ្គុក តបទៅកាន់លេខា។ នាយតូចងើបឈរតាមដោយរាងក្រាស់ក៏ក្រោកឈរដូចគ្នា។ ទាំងពីរនាក់ចាប់កាន់ស្រាក់ម្រាមដៃជាមួយគ្នាដោយស្នាមញញឹម ហើយក៏ដើរចុះទៅខាងក្រោមជាមួយគ្នា ដោយភាពជឿជាក់ដោយមិនមានភាពអៀនខ្មាស់អ្វីទាំងអស់។

«នោះលោក ជុងហ្គុក នឹងជំនួយការរបស់គាត់មកហើយ»គ្រាន់តែវត្តមានរបស់ ជុងហ្គុក នឹង ជីមីន បង្ហាញមកភ្លាម អ្នកកាសែតនាំគ្នានិយាយឡើង ហើយក៏ចង្អុលទៅពួកគេទាំងពីរតែម្ដង។

«លោក ជុងហ្គុក តើវាពិតដែលទេថាអ្នកទាំងពីកំពុងតែទាក់ទងគ្នានោះ?»

«មែនហើយតើពួកលោកជាសង្សារនឹងគ្នាហើយមែនទេ?»

«លោក ជុងហ្គុក តើលោកពិតជាស្រឡាញ់មនុស្សប្រុសដូចគ្នាពិតមែនហេស៎?»

«មែនហើយៗ សុំផ្ដល់ចម្លើយដល់ពួកយើងផងលោក» សំនួររបស់ពួកអ្នកកាសែតសួរមិនលួសមួយសំនួរឡើយ ម្នាក់ៗកំពុងតែចាំស្ដាប់ចម្លើយពីមាត់របស់ ជុងហ្គុក ដូចគ្នា។

«មែនហើយពួកយើងកំពុងតែទាក់ទងគ្នា តែដែលមិនទាន់បង្ហាញនោះ ដោយសារ ជីមីន គាត់កំពុងតែរៀបចំក្រុមហ៊ុនរបស់គាត់ ទើបពួកយើងមិនទាន់មានឪកាសបង្ហាញពីទំនាក់ទំនង»ជុងហ្គុក ឆ្លើយតបទៅកាន់អ្នកការ សែតទាំងញញឹម។ កម្លោះតូចកាន់ដៃរបស់រាងក្រាស់ជាប់នឹងងាកទៅញញឹមដាក់គ្នាយ៉ាងផ្អែមល្ហែម ធ្វើអោយពួកអ្នកការសែតឃើញហើយហាក់ដូចជារអៀសចិត្ត ព្រោះថាត្រូវមកឈរមើលគេផ្អែមល្ហែមដាក់គ្នាបែបនេះ។

«បាទមែនហើយដោយសារតែរវល់ទើបមិនទាន់បានបង្ហាញ។ អរ!មួយទៀតសម្រាប់សំនួរដែលថាពួកយើងស្រឡាញ់ប្រុសដូចគ្នានោះ ខ្ញុំថាវាជាសំនួរមួយដែលមិនគួរលើកយកមកសួរសោះឡើយ ព្រោះថាការសួរបែបនេះដូចជាមិនគោរពសិទ្ធិរបស់បុគ្គលឡើយ»ជីមីន និយាយទាំងស្នាមញញឹមញឹមៗ តែសម្ដីរបស់គេស្ដាប់ទៅមិនបានមានន័យល្អដូចស្នាមញញឹមរបស់គេឡើយ។ ពេលឮសម្ដីរបស់រាងក្រាស់ហើយ អ្នកកាសែតក៏នាំគ្នាស្ងាត់មាត់បន្តិច ព្រោះមិនដឹងថាត្រូវសួរអ្វីទៀតនោះទេពេលនេះ។

«បើគ្មានអ្វីទេ ពួកខ្ញុំសុំលាហើយ»ជុងហ្គុក អោនបន្តិចជាការលា ហើយក៏ដើរចូលទៅក្នុងក្រុមហ៊ុនវិញជាមួយនឹងរាងក្រាស់។ ចំណែកបុគ្គលិកនាំគ្នាមើលមកមិនដាក់ភ្នែកឡើយ ព្រោះថាទាំងពីរនាក់កាន់ដៃគ្នាមិនព្រមលែងសោះឡើយ ហើយថែមទាំងដើរញញឹមដាក់គ្នាមិនឈប់ទៀតផង លោកអើយឃើញហើយអ្នកណាមិនមើល អ្នកមិនច្រណែននោះ។

ការិយាល័យ ជុងហ្គុក_

«អរគុណសម្រាប់ថ្ងៃនេះ»ពេលមកដល់ក្នុងបន្ទប់ ជីមីន ចាប់ដៃរបស់រាងតូចទាំងសងខាងហើយក៏ពោលពាក្យអរគុណដល់រាងតូចដែលបានផ្ដល់ឪកាសអោយគេ ហើយក៏អរគុណដែលបានបើកបង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណដោយមិនខ្លាចអ្វីទាំងអស់។

«ខ្ញុំទេដែលត្រូវអរគុណបងនោះ កន្លងមកតាំងពីមានបងខ្ញុំកែប្រែខ្លួនឯងច្រើនណាស់»ជុងហ្គុក ញញឹមដាក់រាងក្រាស់ដូចគ្នា ហើយក៏ប្ដូរសព្វនាមដែល។ មកដល់ចំណុចនេះហើយអ្វីដែលគួរនិយាយគេបាននិយាយហើយ មួយរយៈមកនេះ ជីមីន បានកែប្រែគេច្រើនណាស់ គេទទួលដឹងថាខ្លួនឯងមិនដូចជា ជុងហ្គុក ពីមុនទេ។ បើសិនជាគេកាលពីមុន មានរឿងបែបនេះ គេស្រែកបែកបន្ទប់ធ្វើការមិនខានឡើយ តែនេះគេបែជាមិនស្រែកឡូឡាហើយថែមទាំងធ្វើតាមចិត្តនឹងបេះដូងទៀតផង ។

«នេះ ជុងហ្គុក ហៅខ្ញុំថា[បង]ឬ?»រាងក្រាស់បើកភ្នែកធំៗ ព្រោះមិនចង់ជឿលើត្រចៀករបស់ខ្លួនឯង។

«មែនហើយខ្ញុំហៅបងថា[បង]»រាងតូចលើកដៃច្បិចថ្ពាល់របស់រាងក្រាស់ទាំងខ្នាញ់ ព្រោះតែទឹកមុខផ្អើលៗរបស់គេ ឃើញហើយអស់សំណើចណាស់។

«បងចូលចិត្តពេលដែល ជុង ហៅបែបនេះ»ជីមីន ញញឹមចង់រហែកថ្ពាល់ចេញពីគ្នា នាយកម្លោះទាញកាយតូចមកអោបក្នុងដើមទ្រូងរបស់ខ្លួន គេមិនដឹងនោះទេថាពេលត្រឡប់ទៅផ្ទះវិញ ពួកគេជួបអ្វីខ្លះ តែនៅពេលនេះពួកគេមានក្ដីសុខណាស់ ដែលបានធ្វើតាមបេះដូងរបស់ខ្លួន។



@សម្ពន័ គីម

«អូ៎ហូ៎ ឡូយមែនទែនហើយ អាមីន»ថេយ៉ុង លាន់មាត់សរសើរមិត្តសម្លាញ់ក្រោយឃើញព័ត៌មាន គេជាប់ប្រជុំតាំងពីព្រឹកមិនបានដឹងរឿងអ្វីនោះទេ តែពេលចេញមកវិញបានឃើញព័ត៌មានថ្មីពីរក្នុងពេលតែមួយបែបនេះ ដែលលេខាយកមកអោយមើលនេះ គេក៏ភ្ញាក់ផ្អើលមិនស្ទើដែល។ តែក៏សរសើរចំពោះភាពក្លាហានរបស់ពួកគេដែល។

«ខ្ញុំបានប្រាប់លោកប្រធានហើយ ថាពួកគេទាក់ទងគ្នា តែលោកមិនជឿខ្ញុំ»ហ៊ូស៊ុក និយាយទាំងស្នាមញញឹម នាយតូចដាក់កែវកាហ្វេលើតុអោយចាហ្វាយនាយហើយក៏ទៅឈរពីមុខតុធ្វើការរបស់នាយ។

«មិនចង់ជឿពិតមែនណា ថាមនុស្សដូចជា អាមីន អាចយកឈ្នះមនុស្សកាចដូចជា ជុងហ្គុក ចន»ថេយ៉ុង លើកកាហ្វេមកផឹកបន្តិច ហើយក៏សើចដាក់កាយតូច។ អ្នកណាមិនស្គាល់ម្ចាស់ក្រុមហ៊ុនលេងភាគហ៊ុនវ័យក្មេង ចន ជុងហ្គុក ដែលអ្នកណាក៏ល្បីថាគេទាំងកាចទាំងឆ្នាស់ ហើយថែមទាំងនាយក៏ធ្លាប់បានជួបគេផ្ទាល់ដែល សម្ដីរបស់នាយតូចក៏មិនបានពិរោះអីបន្តិចទេ តែមិននឹកស្មានថាចាញ់ក្រោមដៃមិត្តសម្លាញ់របស់គេ ផាក ជីមីន បុរសសែនផ្អែមល្ហែមទៅវិញ។

«លោកជីមីន ទាំងសង្ហារទាំងកក់ក្ដៅហើយថែមទាំងល្អថ្នាក់នេះ លោកចន នៅជាមួយរាល់ថ្ងៃ គិតឬថាគ្មានអារម្មណ៍អ្វីសោះនោះ»ហ៊ូស៊ុក សរសើរពី ជីមីន ។ បុរសកក់ក្ដៅដីចជា ជីមីន អ្នកណាក៏ចង់បានមកធ្វើជាគូរស្នេហ៍ដែល ព្រោះថានាយល្អនឹងនិយាយស្ដីពិរោះស្ដាប់ណាស់។

«ត្រូវហើយ កាលពីនៅសម័យរៀនស្រីណាក៏លង់នឹងវាដែល»ថេយ៉ុង ឮ ហ៊ូស៊ុក សរសើរពីមិត្តហើយ នាយកម្លោះក៏ទម្លាក់ទឹកមុខបន្តិច ហើយគេក៏បិតទូរស័ព្ទដាក់ចុះវិញ នឹងងាកមកចាប់អារម្មណ៍នឹងឯកសារវិញ។ ព្រោះតែអន់ចិត្តដែលខ្លួនបានមើលថែនឹងយកចិត្តទុកដាក់នឹងគេជាខ្លាំងរាល់ថ្ងៃនេះ តែគេមិនដែលសរសើរទេ គេទើបតែជួប ជីមីន បានប៉ុន្មានលើកសោះក៏សរសើរមិនដាច់ពីមាត់ទៅវិញ ។

«មិនប្លែកទេដោយសារតែគាត់សង្ហារនឹងល្អបែបនេះ ស្រីណាក៏ស្រឡាញ់ដែល»ហ៊ូស៊ុក អត់បានចាប់អារម្មណ៍នោះទេ ថាមាមអ្នកខ្លះអន់ចិត្តនឹងពាក្យសម្ដីរបស់ខ្លួនហើយ តែគេនៅតែនិយាយបន្តពីរាងក្រាស់ទៀត ដោយមិនចាប់អារម្មណ៍អ្វីបន្តិចនោះទេ។

«ហឺម»

«ចឹងខ្ញុំត្រឡប់ទៅតុហើយលោកប្រធាន»ហ៊ូស៊ុក នឹងលាប្រធានទៅកន្លែងធ្វើការរបស់ខ្លួនវិញ។

«ហ៉ើយ»នាយតាមសម្លឹងមើលខ្នងតូចរហូតចេញទៅផុតមុននឹងដកដង្ហើមធំមួយខ្យល់។ មួយរយៈមកនេះគេខំប្រឹងខ្លាំងណាស់ ក្នុងការបង្ហាញអោយរាងតូចដឹងថាគេកំពុងតែមានចិត្តលើ តែមើលទៅរាងតូចគ្មានប្រតិកម្មចំពោះគេឡើយ មើលទៅគេចង់អស់សង្ឃឹមហើយ។



សុំទោសចំពោះកំហុសឆ្គងក្នុងភាគនេះ
សរសេរដោយ ហានណា

Continue Reading

You'll Also Like

47K 965 8
BL: 🔞Teakook 🔞 🔞Yoonmin🔞
222K 36.6K 98
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
1.1M 58.1K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
565K 48.7K 21
Kookv yaoi fanfiction Language - Myanmar (unicode+zawgyi) Topkook/Vottom Started Date ~ August 11 , 2019 Ended Date ~ October 23 , 2019 Sorry if so...