មន្តស្នេហ៍ប៉ូលិសសម្ងាត់💎

By nisannced

8.6K 433 39

នាងចូលទៅក្បែគេគឺដេីម្បីតែភារកិច្ចតែប៉ុណ្ណោះ តែរឿងនឹកស្មានមិនដល់ក៏បានកេីតឡេីងដំបូងឡេីយគេស្រឡាញ់នាងដេីម្បីយកឈ្ន... More

trailers
ភាគ១(ប្រតិបត្តិការជួបរឿងស៊យ)
ភាគទី2(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)🔫❤️
ភាគទី3(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)🔫❤️
ភាគទី៤(មន្ដស្នេហ៍ប៉ូលីសសម្ងាត់)❤️🔫
ភាគទី៥(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៦(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៧(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៨(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៩(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)
ភាគទីិ១០ : ឯងត្រូវរៀបការ
ភាគទី១១: នាងគេចមិនផុតទេ
ភាគទី១២: ស្គាល់គ្នាតាំងពីពេលណា
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦:អារម្មណ៍ច្របូកច្របល់
ភាគទី១៧:(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
មុខរបស់បុរសសង្ហាទាំង៥
ភាគទី18:(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)
ភាគទី១៩
ភាគទី២០
ភាគទី:២១ នាងមកទីនេះធ្វេីអី
ភាគទី:២២ (រៀបការ!!)
ភាគទី ២៣
ភាគទី:២៤
ភាគទី:២៥(គ្មានមង្គលការកេីតឡេីងទេ)
ភាគទី២៦ (អែនសុីបាត់ខ្លួន!!)
ភាគទី:២៧
ភាគទី:២៨
ភាគទី:២៩
ភាគទី:៣០
ភាគទី:៣១
ភាគទី:៣២
ភាគទី៣៣
ភាគទី៣៤(ការពិត)
ភាគទី៣៥
ភាគទី៣៦
ភាគទី៣៧
ភាគទី៣៨
ភាគទី៣៩
ភាគទី៤០+៤១
ភាគទី៤២
ភាគទី៤៣+៤៤
ភាគទី៤៥+៤៦
ភាគទី៤៨
ភាគទី៤៩
ភាគទី៥០
ភាគទី៥១
ភាគបញ្ចប់(រងចាំអូនវិលវិញ)
រឿងថ្មី
មន្ដស្នេហ៍ប៉ូលិសសម្ងាត់S2(ភាគ១)
មន្ដស្នេហ៍ប៉ូលិសសម្ងាត់S2(ភាគ២)

ភាគទី៤៧

105 6 0
By nisannced


*រដ្ឋធានីប៊ែន,ប្រទេសស្វីស
•ក្នុងរាជវាំង
ទិដ្ឋភាពនៅក្នុងរាជវាំងពេលនេះកំពុងតែឆ្លេឆ្លាព្រោះនៅសុខៗព្រះនាងស្រាប់តែមានអាការកាន់តែយ៉ាប់ទៅធ្វេីឲ្យគ្រប់គ្នាមានការព្រួយបារម្ភជាខ្លាំង។លោកគ្រូពេទ្យកំពុងតែធ្វេីការពិនិត្យយ៉ាងម៉ត់ចត់ហេីយគាត់ក៏មិនយល់ដូចគ្នាដែរថាវាកេីតឡេីងបានយ៉ាងម៉េចព្រោះថាកាលពីល្ងាចទ្រង់មិនបានកេីតអ្វីធ្ងន់ធ្ងរទេគឺគ្រាន់តែខ្សោយកម្លាំងតែប៉ុណ្ណោះ។

"យ៉ាងម៉េចហេីយ!!ក្រែងលោកថាគេមិនកេីតអ្វីទេមែនទេ?"ព្រះបុត្រាច្រឡោតទាំងកំហឹងតែត្រូវបានសិុនឃាត់ទាន់មិនអញ្ចឹងទេគាត់អាចសម្លាប់គ្រូពេទ្យម្នាក់នេះក៏ថាបាន។

"ព្រះបុត្រាស្ងប់ព្រះទ័យសិនទៅក្រាបទូល!!"

"ឯងឲ្យយេីងស្ងប់បានយ៉ាងម៉េចឯងមិនឃេីញថាប្អូនយេីងកំពុងតែជិតស្លាប់ទេហេស?" ព្រះបុត្រាស្រឡាញ់ប្អូនស្មើជីវិតពេលដែលឃេីញមនុស្សដែលខ្លួនស្រឡាញ់ធ្លាក់ក្នុងសភាពបែបនេះគាត់ម៉េចនឹងអាចឈរស្ងៀមបានទៅ។

"យ៉ាងម៉េចហាស់គ្រូពេទ្យ?"

"ព្រះបុត្រាគឺ...គឺថា..."

"នៅគឺហ្នឹងហេីយម៉េចមិនឆាប់និយាយមក" ដោយឃេីញថាពេទ្យនៅស្ទាក់ស្ទេីរក្នុងការឆ្លេីយព្រះបុត្រាក៏បានសម្លុតយកតែម្ដង។

"ទូលបង្គំរកមិនឃេីញពីមូលហេតុដែលព្រះនាងក្លាយទៅជាបែបនេះទេ!!" គ្រូពេទ្យនិយាយទាំងញ័រគាត់ដឹងច្បាស់ណាស់ថាគាត់ប្រាកដជាមិនរស់នោះទេដែលនិយាយបែបនេះ។

"លោកជាពេទ្យនិយាយបែបនេះបានយ៉ាងម៉េច?លោកដឹងទេបេីលោកមិនអាចជួយព្រះនាងបានទេជីវិតលោកក៏ត្រូវចប់ដូចគ្នាហេីយមិនមែនមានតែលោកទេក្រុមគ្រួសារលោកក៏ដូចគ្នាដែរ"ព្រះបុត្រានិយាយទាំងទឹកមុខប្រាកដប្រជាបញ្ជាក់ថាទ្រង់មិនបានលេងសេីចទេបេីនិយាយពីទឹកមុខគ្រូពេទ្យវិញមិនបាច់និយាយទេគឺថាស្លេកស្លាំងបែកញេីសឡេីងបិុនគ្រាប់ពោតទៅហេីយព្រោះតែភ័យពេក។
ដោយឃេីញថាសភាពការដូចមិនសូវស្រួលវ៉ាយ៉ុគក៏ចូលមកសម្រួល។

"ខ្ញុំថាលោកគ្រូពេទ្យទៅវិញសិនទៅ" គ្រូពេទ្យខំតែអរហេីយវ៉ាយ៉ុគដូចជាព្រះមកជួយជីវិតគាត់យ៉ាងអញ្ចឹងគាត់រៀបនឹងដេីរចេញទៅហេីយតែព្រះបុត្រានិយាយមួយឃ្លានេះកាន់តែធ្វេីឲ្យគាត់ញ័រជេីងលេីសដេីម។

"អ្នកណាឲ្យលោកទៅ?"

"ព្រះបុត្រា!!...ឆាប់ទៅៗ" វ៉ាយ៉ុគតបនឹងព្រះបុត្រាបន្តិចហេីយងាកមកប្រាប់គ្រូពេទ្យឲ្យឆាប់ចេញទៅមុនពេលមានការបង្ហូរឈាម។

"វ៉ាយ៉ុគ!!ឯងកំពុងតែធ្វេីស្អីហាស់" ព្រះបុត្រា ងាកមកសម្លក់ដាក់វ៉ាយ៉ុគពោរពេញដោយកំហឹងហេីយអាចធ្វេីឲ្យអ្នកផ្សេងទៀតញ័រជេីងបានតែមេីលទៅវ៉ាយ៉ុគមិនបានខ្លាចក្រែងអ្វីបន្តិចនោះទេ។

"ព្រះបុត្រាស្ងប់ព្រះទ័យសិន!!ទូលបង្គំមានវិធីហេីយ"
សម្ដីរបស់វ៉ាយ៉ុគធ្វេីឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អេីលជាខ្លាំងជាពិសេសព្រះបុត្រា។

"ឯងដឹងស្អីខ្លះម៉េចក៏មិនឆាប់និយាយមក" ព្រះបុត្រាងាកមកសម្លក់វ៉ាយ៉ុគយូរណាស់ហេីយមិនព្រមនិយាយទេ។

"ចំពោះរឿងនេះគួរតែឲ្យ សិុន គេជាអ្នកអធិប្បាយទៅល្អជាងព្រោះគេយល់ជាងខ្ញុំ" វ៉ាយ៉ុគ និយាយហេីយគ្រប់គ្នាក៏ងាកមកមេីលមុខសិុនបន្តិចនេះតេីវាមានអ្វីកេីតឡេីងទៅ។

"សម្រេចថាមានរឿងអីឲ្យប្រាកដ" ឌិនដែន ដែលស្ងាត់មកជាយូរក៏បាននិយាយ។

"តាមពិតទៅមេកងមិនបានកេីតអ្វីធ្ងន់ធ្ងរទេគ្រាន់តែគាត់ចង់សម្រាកខ្លះឬហៅថាវិញ្ញាណចេញឆ្ងាយពីរាងកាយទៅកន្លែងមួយដែលស្ងប់ហេីយមិនចង់ត្រឡប់មកវិញឬក៏អាចជាប់នៅកន្លែងណាមួយដូច្នេះពេលវិញ្ញាណជាប់នៅកន្លែងណាមួយរាងកាយរបស់វិញ្ញាណនឹងត្រូវចុះខ្សោយអន់ថយទៅតែបេីវិញ្ញាណមិនងាយត្រឡប់ចូលរូបកាយវិញទេយូរទៅខ្លាចតែនឹងអាចស្លាប់តែគ្រប់គ្នាកុំទាន់អាលភ្ញាក់ផ្អេីលយេីងអាចនាំវិញ្ញាណចូលរាងកាយវិញបានលុះត្រាតែសមីខ្លួនយល់ព្រមតែប៉ុណ្ណោះ" សុិន និយាយចប់គ្រប់គ្នាក៏បានស្ងាត់បន្តិចព្រោះមិននឹកស្មានដល់។

"អេ!!ម៉េចក៏ឯងដឹង?" ព្រះបុត្រាឆ្ងល់ពេកទ្រង់ក៏បានសួរ។

"តាមពិតទៅមេកងមានញ្ញាណពិសេសឬហៅថាមនុស្សមានញ្ញាណទីប្រាំមួយរឿងនេះគ្មានអ្នកណាដឹងទេក្រៅពីខ្ញុំនិងវ៉ាយ៉ុគ" គ្រប់គ្នាហាក់ភ្ញាក់ផ្អេីលបន្តិចពិតជាលាក់បានល្អណាស់ដោយឃេីញថាគ្មានអ្នកណានិយាយអ្វីសិុនក៏បានបន្តប្រយោគរបស់ខ្លួន។

"មេកងមានញ្ញាណពិសេសនេះតាំងពីកំណេីតមកម្ល៉េះនឹងមានរបស់ជាប់ខ្លួនមួយសម្រាប់តំណាងឲ្យការស្លាប់និងការរស់របស់មេកងឬហៅវាគុជពន្លឺពណ៌ស្វាយតែពេលដែលត្រឡប់មកទីនេះវិញខ្ញុំដូចជាមិនបានឃេីញមេកងយកវាមកជាមួយនោះទេរបស់នេះវាសំខាន់សម្រាប់មេកងខ្លាំងណាស់ព្រោះវាបានជួយផ្ដល់ថាមពលដល់រាងកាយរបស់គាត់..."អំឡុងពេលដែលសិុនកំពុងតែបកស្រាយប្រាប់គ្រប់គ្នាវ៉ាយ៉ុគក៏មានអារម្មណ៍ថាមានគេកំពុងតែលបស្ដាប់ទេីបដកខ្លួនចេញមកស្ងាត់ៗ ពេលដែលបេីកទ្វារចេញមកទេីបឃេីញថាពិតជាមានមនុស្សពិតមែន។

"ព្រះនាងអេរ៉ា!!...ទ្រង់មិនគួរគ្មានសណ្ដាប់ធ្នាប់មកលបស្ដាប់អ្នកដ៏ទៃនិយាយគ្នាបែបនេះទេព្រោះវាខុសនឹងច្បាប់រាជវាំង ហេីយទ្រង់ក៏មានឋាន:ជាព្រះនាងទៀតគួរតែស្គាល់ច្បាប់ទម្លាប់ខ្លះ!!" វ៉ាយ៉ុគចេញមកទាន់ពេលដែលព្រះនាងអេរ៉ារៀបនឹងចាកចេញទៅ។

"មិននឹកស្មានថាឆ្កែបម្រេីម្ចាស់ដូចជាឯងនេះហ៊ានមកប្រដៅយេីងបែបនេះសោះ"ទ្រង់ក៏ងាកមកតបតជាមួយនឹងវ៉ាយ៉ុគវិញទាំងស្នាមញញឹមបែបចម្អក។

"ឆ្កែបម្រើម្ចាស់ដូចជាខ្ញុំនេះគឺចេះដឹងគុណម្ចាស់តែសត្វរមិលគុណខ្លះមិនស្គាល់ម្ចាស់ហេីយនៅចាំលបខាំម្ចាស់ពីក្រោយខ្នងទៀត" វ៉ាយ៉ុគ តបទៅវិញទាំងស្នាមញញឹមជាប់នៅលេីផ្ទៃមុខដូចគ្នាឃេីញគេមិនសូវម៉ាត់កមែនតែបេីនិយាយហេីយមួយម៉ាត់គឺឆ្អែតដូចគេចុកអញ្ចឹង។
ព្រះនាងអេរ៉ាព្យាយាមទប់កំហឹងរបស់ខ្លួនព្រោះមិនចង់ឲ្យចេញចរិកពិត។

"ហឹុស!!វ៉ាយ៉ុគ...យេីងគ្រាន់តែចង់មកមេីលម្ចាស់ប្អូនរបស់យេីងក៏លោកមិនស្វាគមន៍យេីងដែរ?"

"មកមេីលថាស្លាប់ឬក៏រស់មែនទេ?តែសុំទោសផងមេកងរបស់ពួកយេីងរឹងមាំណាស់មិនងាយស្លាប់ងាយៗទេ"

"លោកដូចជាឡេីងចាងពេកហេីយ!!មេីលទៅម្ចាស់ប្អូនទម្លាប់មនុស្សដល់ខូចអស់ហេីយ មិនស្គាល់ពីឋាន:របស់ខ្លួន"ព្រះនាងអេរ៉ា រាងតម្លេីងសម្លេងបន្តិចហេីយតបទៅវិញទាំងចិត្តកំពុងតែក្ដៅដូចបាយពុះ។

"ត្រូវសុំទោសផងទូលបង្គំចូលចិត្តនិយាយត្រង់ៗមិនចេះលាក់ល្បិចនោះទេព្រោះទូលបង្គំមិនចេះសម្ដែងទេ!" ស្ដាប់ហេីយអាចធ្វេីឲ្យអ្នកមានខ្លួនម្ដុំៗនោះក្អួតឈាមបានបុរសម្នាក់នេះនិយាយត្រង់ពេកហេីយ។

"ហឹុស!!..." ដោយខ្ជិលនឹងតបតព្រះនាងបានបម្រុងនឹងឈានជេីងចេញទៅហេីយតែសម្ដីវ៉ាយ៉ុគក៏បានមកបង្អាក់ដំណេីរ។

"មានរឿងខ្លះចង់សួរព្រះនាង...តេីព្រះនាងមានដែលស្គាល់កាំបិតមួយនេះដែរទេ?" វ៉ាយ៉ុគលេីកកូនកាំបិតរបស់ជនល្មេីសដែលបានច្រកនៅក្នុងថង់មកបង្ហាញដល់ទ្រង់។
______________
Nisann 💎•

Continue Reading

You'll Also Like

320K 41K 200
All credits given to original author Goose Five and translator. Image is given credit to novel..... ဝိညာဉ်ကြောမရှိလျှင် မကျင့်ကြံနိုင်သည့် လောကတွင်...
992K 76.7K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
328K 19.1K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
257K 24.9K 188
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...