មន្តស្នេហ៍ប៉ូលិសសម្ងាត់💎

By nisannced

8.9K 433 39

នាងចូលទៅក្បែគេគឺដេីម្បីតែភារកិច្ចតែប៉ុណ្ណោះ តែរឿងនឹកស្មានមិនដល់ក៏បានកេីតឡេីងដំបូងឡេីយគេស្រឡាញ់នាងដេីម្បីយកឈ្ន... More

trailers
ភាគ១(ប្រតិបត្តិការជួបរឿងស៊យ)
ភាគទី2(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)🔫❤️
ភាគទី3(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)🔫❤️
ភាគទី៤(មន្ដស្នេហ៍ប៉ូលីសសម្ងាត់)❤️🔫
ភាគទី៥(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៦(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៧(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៨(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៩(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)
ភាគទីិ១០ : ឯងត្រូវរៀបការ
ភាគទី១១: នាងគេចមិនផុតទេ
ភាគទី១២: ស្គាល់គ្នាតាំងពីពេលណា
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦:អារម្មណ៍ច្របូកច្របល់
ភាគទី១៧:(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
មុខរបស់បុរសសង្ហាទាំង៥
ភាគទី18:(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)
ភាគទី១៩
ភាគទី២០
ភាគទី:២១ នាងមកទីនេះធ្វេីអី
ភាគទី:២២ (រៀបការ!!)
ភាគទី ២៣
ភាគទី:២៤
ភាគទី:២៥(គ្មានមង្គលការកេីតឡេីងទេ)
ភាគទី២៦ (អែនសុីបាត់ខ្លួន!!)
ភាគទី:២៧
ភាគទី:២៨
ភាគទី:២៩
ភាគទី:៣០
ភាគទី:៣១
ភាគទី:៣២
ភាគទី៣៣
ភាគទី៣៥
ភាគទី៣៦
ភាគទី៣៧
ភាគទី៣៨
ភាគទី៣៩
ភាគទី៤០+៤១
ភាគទី៤២
ភាគទី៤៣+៤៤
ភាគទី៤៥+៤៦
ភាគទី៤៧
ភាគទី៤៨
ភាគទី៤៩
ភាគទី៥០
ភាគទី៥១
ភាគបញ្ចប់(រងចាំអូនវិលវិញ)
រឿងថ្មី
មន្ដស្នេហ៍ប៉ូលិសសម្ងាត់S2(ភាគ១)
មន្ដស្នេហ៍ប៉ូលិសសម្ងាត់S2(ភាគ២)

ភាគទី៣៤(ការពិត)

158 6 0
By nisannced

+អង្គភាពសម្ងាត់...

ដាវដេីរចូលមកទាំងទឹកមុខក្រៀមក្រំមិនប្ដូរគ្រាន់តែត្រឡប់មកពីជួបអ្នកអង្គម្ចាស់វិញហាក់ធ្វេីឲ្យនាងមានទុកកង្វល់ខ្លាំងណាស់។

(២ថ្ងៃទៀតយេីងនឹងយាងព្រះនាងត្រឡប់ទៅវិញ...ដូច្នេះយេីងទុកពេលឲ្យពីរថ្ងៃដេីម្បីបញ្ចប់ភារកិច្ចផ្ទាល់ខ្លួន!ដោះស្រាយឲ្យចប់)រាល់ពាក្យសម្ដីដែលអ្នកអង្គម្ចាស់មានបន្ទូលគ្រប់មាត់វាឮរងំពេញខួរក្បាលរបស់នាងឥតឈប់។

  ដាវឈានជេីងឡេីងកាំជណ្ដេីរយឺតៗដូចមនុស្សគ្មានព្រលឹងនៅក្នុងខ្លួនដេីរបានបន្តិចនាងក៏បានឈប់នៅបន្ទប់មួយដែលជាបន្ទប់ធ្វេីការរបស់នាងបន្តិចហេីយហួសចូលទៅក្នុងបន្ទប់សម្ងាត់ដែលមានគ្រប់គ្នាកំពុងតែអង្គុយចាំនៅទីនោះ ដាវដេីរតម្រងទៅរកកៅអីអង្គុយផ្ទាល់ខ្លួនទេីបសុិនចាប់ផ្ដេីមនិយាយ។

"អ្នកអង្គម្ចាស់ជេកសិនយាងមកតេីមេកងបានដឹងរឿងនេះដែរទេ?"នាងទេីបតែកង្វល់រឿងនេះមកដល់ក៏មានអ្នកសួរពីរឿងនេះទៀត។

"ខ្ញុំទេីបតែមកពីជួបទ្រង់!"ដាវ

"ទ្រង់មានបន្ទូលថាម៉េចខ្លះ?" វីន សួរឡើងយ៉ាងរហ័ស។

"ទ្រង់យាងមកព្រោះមានរាជកិច្ចត្រូវធ្វេីហេីយអ្វីដែលសំខាន់នោះគឺទ្រង់មកយាងព្រះនាងពៅត្រឡប់ទៅវិញនៅថ្ងៃខានស្អែក..."

"ហាស់!!ខានស្អែក!?..." គ្រប់គ្នាធ្វើដូចជាភ្ញាក់ផ្អេីលណាស់អញ្ចឹង តេីមានរឿងអ្វីទៅទេីបគ្រប់គ្នាមេីលទៅភ្ញាក់ផ្អេីលហេីយមានទឹកមុខតានតឹងគ្រប់គ្នាគ្រាន់តែឮថាព្រះនាងពៅត្រូវយាងទៅវិញនៅថ្ងៃខានស្អែកនេះ ហេីយចុះព្រះនាងជាអ្នកណា?

"ព្រោះតែរឿងនេះមែនទេទេីបមេកងខ្វល់ខ្វាយ?"វ៉ាយ៉ុគ

"ហុឹម..."ដាវងក់ក្បាលយ៉ាងតប់ប្រម៉ល់។
_____________
+ព្រឹកថ្ងៃបន្ទាប់...

នៅក្នុងហាងកាហ្វេដ៏ល្បីឈ្មោះមួយកន្លែងអ្នកអង្គម្ចាស់ជេកសិនកំពុងតែលេីកពែងកាហ្វេមកសោយប្រកបដោយព្រះភ័ក្រញញឹមជាប់ដូចជាកំពុងរងចាំនរណាម្នាក់ បន្តិចក្រោយមកគ្រីសក៏បានដេីរចូលមក។

"អង្គម្ចាស់គេមកដល់ហេីយ"

"ឲ្យគេចូលមក" អង្គម្ចាស់មានបន្ទូលតែប៉ុណ្ណេះគ្រីសបានចេញទៅទទួលនរណាម្នាក់ចូលមក។

"ថ្វាយបង្គំអ្នកអង្គម្ចាស់!" កាយក្រាស់ឱនគោរពបន្តិចដេីម្បីជាការគួរសម។

"អញ្ជើញអង្គុយ" អង្គម្ចាស់ចង្អុលទៅកៅអីដែលនៅទល់មុខទ្រង់ដេីម្បីឲ្យគេអង្គុយ កាយក្រាស់ក៏បានដេីរទៅអង្គុយតាមរាជបញ្ជា។

"លោកគឺ Kim Namjoon ពិតទេ?" អង្គម្ចាស់

"ក្រាបទូល ទ្រង់ជាអ្នកអង្គម្ចាស់ជេកសិន?" Namjoon ក៏បានសួរបកដេីម្បីឲ្យប្រាកដចិត្តព្រោះធ្លាប់តែឮពីព្រះនាមទ្រង់តែមិនធ្លាប់បានជួបទ្រង់នោះទេ។

"មិនខុសទេ" អ្នកអង្គម្ចាស់ញញឹមបន្តិចបង្ហាញព្រះភ័ក្រដ៏សែនស្រស់សង្ហា។

"ទ្រង់ហៅទូលបង្គំមកនេះមានការអ្វីទៅ?"

"ហៅលោកមកប្រាកដជាមានការហេីយ!...តែដំបូងយេីងសុំប្រាប់លោកថាយេីងមកប្រទេសកូរ៉េគឺដេីម្បីយាងព្រះនាងដែលជាម្ចាស់ប្អូនរបស់យេីងត្រឡប់ទៅវិញ" អង្គម្ចាស់

"ទ្រង់មានម្ចាស់ប្អូន?...ទូលបង្គំដូចជាមិនដែលដឹងសោះ!"  Namjoon វាចាទាំងភ្ញាក់ផ្អេីលគេមិនធ្លាប់ដឹងធ្លាប់ឮនោះទេថាអ្នកអង្គម្ចាស់ជេកសិនមានប្អូនហេីយក៏មិនធ្លាប់ឮអ្នកណានិយាយពីរឿងនេះដែរ។

"ហុឹស!!មិនចម្លែកនោះទេដែលលោកមិនដឹងនោះព្រោះអ្នកដែលដឹងមានតែមនុស្សក្នុងរាជវាំងតែប៉ុណ្ណោះ ឯអ្នកខ្លះបានត្រឹមឮឈ្មោះតែមិនដែលស្គាល់មុខព្រះបែបម៉េចផង ឯអ្នកខ្លះទៀតបានស្គាល់ហេីយតែមិនបានដឹងថានាងជាព្រះនាង!ហុឹស!.." អង្គម្ចាស់មានបន្ទូលរួចសេីចចុងមាត់បន្តិចបង្ករជាចម្ងល់ពេញខួរក្បាល Namjoon ។ អ្នកអង្គម្ចាស់ក៏បានដកយករូបថតមួយសន្លឹកចេញមកប្រគល់ឲ្យ Namjoon មេីល។

"ដាវ!!..." Namjoon ភ្ញាក់ផ្អើលបន្តិចតែក៏លួចឆ្ងល់ថាអង្គម្ចាស់ឲ្យរូបដាវមកគេធ្វេីអី។

"លោកស្គាល់នាងទេ?...លោកប្រាកដជាស្គាល់ហេីយពិតទេ...ហុឹស!! មិញនេះលោកហៅនាងថាម៉េច?" អង្គម្ចាស់សេីចបន្តិចតែវារឹតតែធ្វេីឲ្យ Namjoon ឆ្ងល់។

"គឺ...ដាវ..."

"ថ្ងៃនេះយេីងនឹងប្រាប់រឿងមួយដល់លោកចុះ...លោកប្រាកដជាស្គាល់នាងក្នុងនាមជា Ly Wawwa អ្នកឌីហ្សាញម៉ូតដ៏ល្បីឈ្មោះនោះហេីយពិតទេ ឬក៏ Ly Davdarika ឬមួយក៏ដាវ ឬជាអ្វីផ្សេងទៀតតែរឿងនោះមិនសំខាន់ទេតែអ្វីដែលសំខាន់គឺនាងមានឈ្មោះពិតប្រាកដតែមួយគត់គឺព្រះនាង អែនណា ដាយណាហ្គាវើល ជាព្រះនាងពៅដែលយេីងនិយាយដល់នោះហេីយ" អ្នកអង្គម្ចាស់មានបន្ទូលមួយច្បាស់ៗ។

"ទ្រង់ថាម៉េច?...នេះគឺព្រះនាង..."

"ត្រូវហេីយលោកស្ដាប់មិនច្រលំទេនាងគឺព្រះនាងអែនណាជាម្ចាស់ប្អូនរបស់យេីងជាបុត្រីសំណព្វរបស់ព្រះមហាក្សត្រនិងមហាក្សត្រីយានី" អង្គម្ចាស់

"នេះតេីមានរឿងស្អីកេីតឡេីងទៅ" Namjoon គេមិនយល់ទេថាមានរឿងអ្វីកេីតឡេីងឲ្យប្រាកដ គេវិលវល់អស់ហេីយ មនុស្សស្រីដែលគេជិតរៀបការជាមួយជាព្រះនាងអញ្ចឹងហេស?

"នៅមានរឿងជាច្រេីនទៀតដែលលោកមិនបានដឹង តែយេីងប្រាប់បានតែប៉ុណ្ណឹងឯងព្រឹកស្អែកយេីងយកនាងត្រឡប់ទៅវិញហេីយ...យេីងត្រឡប់ទៅមុនហេីយសំណាងល្អ!!" អង្គម្ចាស់ដេីរមកគោះស្មារកាយក្រាស់បន្តិចហេីយញញឹមដេីរចេញទៅទុកឲ្យ Namjoon នៅវល់តែម្នាក់ឯងគេមិនជឿទេនេះជាស្អីហេតុអ្វីចាំបាច់កុហកគេធ្វេីអីហេីយនៅមានរឿងស្អីដែលគេមិនបានដឹងទៀត។
ទុឺង!!
សម្លេងសារលោតឡេីងចូលក្នុងទូរស័ព្ទដៃរបស់កាយក្រាស់ពេលដែលទាញមកមេីលទេីបដឹងថាជាសារដែល Jungkook ផ្ញើមកឲ្យមេីលពីអ្វីដែលគេសេីុបបាន។ jungkook អេីយផ្ញេីមកឲ្យពេលនេះអត់ប្រយោជន៍ហេីយគេបានដឹងទៅហេីយគេគ្មានអារម្មណ៍ចង់ដឹងទៀតនោះទេតែពាក្យសម្ដីអ្នកអង្គម្ចាស់ក៏លោតចូលក្នុងខួរក្បាលគេម្ដងទៀត
(នៅមានរឿងជាច្រេីនទៀតដែលលោកមិនបានដឹង តែយេីងប្រាប់បានតែប៉ុណ្ណឹងឯង)ទេីបកាយក្រាស់រហ័សទាញទូរស័ព្ទមកមេីល។

+អត្ថន័យក្នុងសារ...

-ប្រវត្តិរូបបងដាវ

មានឈ្មោះពិតថា "អែនណា ដាយណាហ្គាវើល" ជាព្រះនាងរបស់ប្រទេសស្វីសអត្តសញ្ញាណនេះមិនសូវមានអ្នកស្គាល់នោះទេ។ភាគច្រេីនគេស្គាល់ថាជា Ly Wawwa អ្នកឌីហ្សាញម៉ូតដ៏ល្បីឈ្មោះតែឈ្មោះនេះមានតែនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ តែនៅមានឈ្មោះមួយទៀតគឺ Ly Davdarika ឬគ្រប់គ្នាហៅថា(ដាវ) នាងជាក្រុមអង្គភាពសម្ងាត់ដែលធ្វេីការជូនរដ្ឋាភិបាលមានសមាជិក៦នាក់រួមទាំងខ្លួននាងផ្ទាល់គ្រប់ពេលចេញប្រតិបត្តិការគឺតែងតែពាក់របាំងមុខមួយនេះ។

"របាំងមុខនេះ..."

Namjoon អូសចុះទៅក្រោមបន្តិចទេីបឃេីញថាជារបាំងមុខតែមួយជាមួយនឹងប៉ូលិសស្រីម្នាក់នោះដែលគេបានជួបកាលពីប៉ុន្មានខែមុន។

(លោកថាឲ្យអ្នកណា គ្រាន់តែជាប៉ូលិសតូចតាចនោះ)

(គឺថាឲ្យនាងនឹងហេីយ...) ពាក្យសម្ដីទាំងប៉ុន្មានក៏បានរត់ចូលក្នុងខួរក្បាលកាយក្រាស់ម្ដងទៀត។

"ពួកគេជាមនុស្សតែ១អញ្ចឹងហេស!?...ហុឹស..ហុឹស...គួឲ្យចង់សេីចណាស់"

___________
Nisann 💎•

Continue Reading

You'll Also Like

1.2M 70.5K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
531K 63.2K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...
416K 73.6K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
427K 27.2K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"