មន្តស្នេហ៍ប៉ូលិសសម្ងាត់💎

By nisannced

8.6K 433 39

នាងចូលទៅក្បែគេគឺដេីម្បីតែភារកិច្ចតែប៉ុណ្ណោះ តែរឿងនឹកស្មានមិនដល់ក៏បានកេីតឡេីងដំបូងឡេីយគេស្រឡាញ់នាងដេីម្បីយកឈ្ន... More

trailers
ភាគ១(ប្រតិបត្តិការជួបរឿងស៊យ)
ភាគទី2(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)🔫❤️
ភាគទី3(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)🔫❤️
ភាគទី៤(មន្ដស្នេហ៍ប៉ូលីសសម្ងាត់)❤️🔫
ភាគទី៥(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៦(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៧(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៨(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៩(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)
ភាគទីិ១០ : ឯងត្រូវរៀបការ
ភាគទី១១: នាងគេចមិនផុតទេ
ភាគទី១២: ស្គាល់គ្នាតាំងពីពេលណា
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦:អារម្មណ៍ច្របូកច្របល់
ភាគទី១៧:(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
មុខរបស់បុរសសង្ហាទាំង៥
ភាគទី18:(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)
ភាគទី១៩
ភាគទី:២១ នាងមកទីនេះធ្វេីអី
ភាគទី:២២ (រៀបការ!!)
ភាគទី ២៣
ភាគទី:២៤
ភាគទី:២៥(គ្មានមង្គលការកេីតឡេីងទេ)
ភាគទី២៦ (អែនសុីបាត់ខ្លួន!!)
ភាគទី:២៧
ភាគទី:២៨
ភាគទី:២៩
ភាគទី:៣០
ភាគទី:៣១
ភាគទី:៣២
ភាគទី៣៣
ភាគទី៣៤(ការពិត)
ភាគទី៣៥
ភាគទី៣៦
ភាគទី៣៧
ភាគទី៣៨
ភាគទី៣៩
ភាគទី៤០+៤១
ភាគទី៤២
ភាគទី៤៣+៤៤
ភាគទី៤៥+៤៦
ភាគទី៤៧
ភាគទី៤៨
ភាគទី៤៩
ភាគទី៥០
ភាគទី៥១
ភាគបញ្ចប់(រងចាំអូនវិលវិញ)
រឿងថ្មី
មន្ដស្នេហ៍ប៉ូលិសសម្ងាត់S2(ភាគ១)
មន្ដស្នេហ៍ប៉ូលិសសម្ងាត់S2(ភាគ២)

ភាគទី២០

117 10 0
By nisannced

រឿង:មន្ដស្នេហ៍ប៉ូលិសសម្ងាត់
ភាគទី២០
#រីករាយក្នុងការអាន...

*បន្ទប់ប្រជុំអង្គភាពពិសេស

គ្រប់គ្នាបានមកដល់ក្នុងបន្ទប់ប្រជុំអស់ហេីយតាមការហៅរបស់ដាវដេីម្បីមកពិភាក្សារអំពីការបាត់ខ្លួនរបស់មេក្លោងគ្រឿងញៀនដ៏ធំបំផុត។

"មេកង!!វ៉ាយុគមិនអាចចាប់ទីតាំងរបស់ពួកវាបានទេ" វេីយ

"មិនដឹងជាវារត់ទៅដល់ទីណានោះទេ"
"វ៉ាយ៉ុគឆែកមេីលជេីងហោះហេីរកាលពីម្សិលមិញទៅ" រាងស្ដេីងនិយាយដោយទឹកមុខប្រាកដប្រជា។

"បាទ!!" វ៉ាយ៉ុគក៏ចាប់ផ្ដេីមធ្វេីការឆែកមេីលជេីងហោះហេីរកាលពីម្សិលមិញតាមបញ្ជារបស់រាងស្ដេីង បន្តិចក្រោយមកគេក៏អាចរកឃេីញទឹកមុខរបស់គេក៏ចាប់ផ្ដេីមញញឹមឡេីង។

"ឃេីញហេីយមេកង!!" វ៉ាយ៉ុគនិយាយឡេីងទាំងសប្បាយចិត្ដ។

"នៅឯណា!?"រាងស្ដេីងសួរឡេីងទាំងអន្ទះសារ។

"ប្រទេសបារាំង"

"ហឹ្ហស!!រត់ទៅបានឆ្ងាយគ្រាន់បេី ខ្ញុំគិតថាយេីងគួរតែប្ដូរផែនការថ្មីហេីយ បេីចាប់ទាំងស្រស់បែបនេះគឺមិនងាយនោះទេ ដល់ពេលដែលពួកលោកត្រូវប្រេីសម្ថតិភាពពិសេសហេីយ " ដាវ និយាយទាំងទឹកមុខញញឹមមកកាន់ពួកគេ។

"ខ្ញុំរងចាំពាក្យនេះមកជាយូរហេីយ"ឌិនដែនវាចាទាំងសប្បាយចិត្ត។

"ដល់ពេលដែលខ្លាទាំងប្រាំបញ្ចេញចង្គូមហេីយ!!"ដាវ

ទឹកមុខដែលតានតឹងអម្បាញ់មិញក៏ប្រែមកជាញញឹមស្រស់គ្រប់ៗគ្នាព្រោះដល់ពេលដែលពួកគេត្រូវប្រេីសម្ថតិភាពរាងខ្លួនហេីយ។ការប្រជុំប្រព្រឹត្តទៅដោយយ៉ាងរលូន។

========

ថ្ងៃនេះ Namjoon មកធ្វើការតាមធម្មតា តែអ្វីដែលមិនធម្មតានោះគឺគេហាមមិនអោយនរណាម្នាក់ចូលរំខានឡេីយក៏ព្រោះតែការក្អួតចង្អោរកាលពីព្រឹកមិញទេីបធ្វេីអោយគេអារម្មណ៍មិនល្អទាល់តែសោះអ្នកណាធ្វេីអ្វីក៏មិនពេញចិត្តដែរ រាងក្រាស់យកដៃទាំងសងខាងមកច្រូងសក់ឡេីងលេីយ៉ាងតប់ប្រមល់ កំពុងតែម៉ួរម៉ៅស្រាប់សម្លេងគោះទ្វារក៏បន្លឺឡេីង។
តុក!តុក!តុក!!!!

"អេី្ហយ!!!! អ្នកណា?"Namjoon ស្រែកសម្លុតមកពីខាងក្នុងទាំងខឹងក្រោធ ធ្វើឱ្យអ្នកខាងក្រៅញ័រដៃញ័រជេីងមិនស្ទេីរនោះទេ។

"គឺខ្ញុំទេលោកប្រធាន!!គឺ...គឺថាមានមនុស្សមករកលោកប្រធាន" លេខាហ្វាង និយាយទាំងញ័រមាត់ព្រោះខ្លាចថាត្រូវស្ដីបន្ទោសព្រោះគេហាមរួចហេីយដាច់ខាតមិនឲ្យរំខានគេទេ។

"លេខាហ្វាងនាងត្រចៀកថ្លង់ហេីយមែនទេ!? ខ្ញុំប្រាប់ហេីយថាមិនចង់ជួបអ្នកណានោះទេ!!ឬក៏នាងចង់ត្រូវដេញចេញ?ឆាប់ចេញទៅ!!" Namjoon

"ចា៎...ចា៎ស!!!" លេខាហ្វាងក៏ចេញមកយ៉ាងលឿនព្រោះខ្លាចថាត្រូវដេញចេញពិតមែន រួចក៏មកប្រាប់អ្នកដែលចាំ។

"សូមទោសផងអ្នកនាង!! ចូលមិនបានទេ"

"នាងជាអ្នកណាទេីបមកហាមយេីង!!គិតថាអាចហាមយេីងបានមែនទេ?ហឹ្ហស!!!" ថារួចម៉ារីសា ដេីរចូលទាំងមិនខ្វល់ពីសំដីរបស់អ្នកហាមអ្វីបន្ដិចឡេីយ។

"អ្នកនាងចូលមិនបានពិតមែន "

"វាស្អីនាងទៀតហេីយ!!? ចាំតែមេីលទៅខ្ញុំនឹងឲ្យបង Joon ដកនាងចេញមុនគេ !! ថយចេញពីមុខរបស់យេីងទៅ" ម៉ារីសា

"ហ្ហេីយ!!!ចប់ហេីយនាងហ្វាងអេីយ!!" លេខាហ្វាងនិយាយទាំងទឹកមុខចង់យំបន្តិចអត់បន្តិចបេីត្រូវចៅហ្វាយដេញចេញពីការងារចប់មិនខាននោះទេ ឯអ្នកចេះដឹងរឿងគេនៅជិតនោះក៏ចេញមកសួរ។

"បងហ្វាង!!"

"វាស្អីទៀតហេីយ!!"

"មនុស្សស្រីមិញនេះជាអ្នកណាគ្មានសុជីវធម៍ទាល់តែសោះហេីយ!" នាងសួរបែបនេះក៏ព្រោះតែបានឃេីញនៅហេតុការណ៍មិញនេ។

"នាងជីណាស្ងាត់មួយរឿងបានទេហ៎ាស!? យេីងនេះកំពុងតែខ្វល់ខ្លាចថានឹងត្រូវចៅហ្វាយដេញចេញជាមិនខានទេ!!" លេខាហ្វាងនិយាយទាំងទឹកមុខខូចចិត្ត។

"ហ៊ូយ!!បងកុំទៅខ្វល់ខ្លាំងពេកអី ចៅហ្វាយក៏ជាមនុស្សមានហេតុផលដែរ"ជីណា និយាយទាំងញញឹមលាយកម្សត់ដាក់លេខាហ្វាង។

"ហ្ហេីយ!!យេីងធុញឯងណាស់នាងជីណា!!នេះការងារឲ្យឡេីងគរដូចភ្នំមិនគិតធ្វេីទេហេ៎ស!!?"លេខាហ្វាងច្រត់ចង្កេះសួរនាងនេះមួយថ្ងៃៗមិនគិតធ្វេីអ្វីពិតមែនគិតតែពីចេះដឹងរឿងចៅហ្វាយនាយ អ្នកទាំងពីកំពុងតែនិយាយគ្នាសុខៗក៏លេចចេញរាងស្ដេីងមកពីពេលណាក៏មិនដឹង។

"សួរស្តីទាំងអស់គ្នា!!" រាងស្ដេីងស្វាគមន៍ទៅកាន់ពួកគេតាមការគួ។

"ចា៎ស!!សួស្តីអ្នកនាងមានការអ្វីដែរ" ពួកគេទាំងពីអ្នកនិយាយព្រមគ្នា។

"មិញនេះកេីតអីមេីលទៅដូចជាតានតឹងដល់ហេីយ "ដាវ

"គឺថាថ្ងៃនេះលោកប្រធានមិនចង់ជួបអ្នកណារនោះទេ តែអ្នកនាងម្នាក់នោះនៅតែចចេសចូលទាល់តែបាន បងហ្វាងក៏ខ្លាចថានឹងត្រូវចៅហ្វាយដេញចេញ" ជីណា ដែលចូលចិត្តនិយាយច្រេីនជាងគេក៏ឆ្លេីយរៀបរាប់មកយ៉ាងវែងអន្លាយ។

"ជីណា!!"

"នាងមិនបានធ្វេីអ្វីខុសឯណារឿងអីត្រូវដេញចេញ? ឥឡូវចេះប្រាប់បន្ទប់ធ្វើការរបស់គេមកទុកឲ្យខ្ញុំនិយាយជាមួយគេ " ដាវ

"តែថា..." លេខាហ្វាងនៅតែស្ទាក់ស្ទេីរនៅឡេីយក៏ព្រោះតែមិនធ្លាប់ស្គាល់ដាវពីមុនមក។

"ហ្ហេីយ!!មនុស្សចោរម្សៀតម្នាក់នេះ!! មោះជូនខ្ញុំទៅមិនបាច់ខ្លាចរឿងនោះទៀតទេ " រាងស្ដេីងថារួចក៏អូសដៃអ្នកម្ខាងទៀតទៅទាំងបង្ខំ មុខភ័យផងញ័រផងខ្លាចថាអ្នកកម្លោះស្ដីបន្ទោស។

"បង Joon ហា៎!! ម៉ារីសានឹកបងខ្លាំងណាស់"ម៉ារីសាសម្ដែងធ្វើកាយវិការទន់ភ្លន់ដាក់រាងក្រាស់ខុសពីមិញនេះដាច់។

"ម៉ារីសា!!! នេះអូនមកពីបារាំងតាំងពីពេលណាម៉េចក៏មិនប្រាប់បងឲ្យទៅទទួល" រាងក្រាស់ភ្ញាក់មិនស្ទេីរនោះទេដែលសុខៗមនុស្សសំណព្វរបស់ខ្លួនស្រាប់តែមក Suprise បែបនេះ។

"បេីប្រាប់បងមុនម៉េចហៅថា suprise ទៅ!!"
"យ៉ាងម៉េចដែរ suprise ដែរទេ?" ម៉ារីសាក៏ដេីរតម្រង់ទៅរកតុធ្វេីការរបស់ Namjoon ហេីយក៏ទៅអង្គុយលេីភ្លៅរបស់រាងក្រាស់នាងអោនទៅបម្រុងនឹងថេីបមាត់របស់ Namjoon ទៅហេីយតែ Namjoon ស្រាប់តែធំក្លិនទឹកអប់ដែលម៉ារីសាបាញ់
ទេីបធ្វើអោយគេរកចង់ក្អួតទៀតហេីយក៏រុញម៉ារីសាចេញ។

"ហេតុអី?"ម៉ារីសាសួរទាំងឆ្ងល់។

"គឺ..គ្មានអីទេបងគ្រាន់តែចង់ក្អួតប្រហែលជាឈឺក្រពះហេីយ"កាយក្រាស់វាចាទាំងទឹកមុខស្លេកស្លាំង។

ក្រាក!
សម្លេងទ្វារក៏បន្លឺឡេីងទាំងម្ចាស់បន្ទប់មិនទាន់អនុញ្ញាត បង្ហាញអោយឃេីញរាងកាយមនុស្សស្រី២នាក់ក្នុងនោះក៏មានដាវផងដែរ ដាវនាងដេីរចូលមកទាំងមិនខ្លាចញញេីតអ្វីបន្តិចសោះឡេីយ មេីលទៅលេខាហ្វាងឯណោះភ័យឡេីងញ័រជេីងទៅហេីយ។

"សួស្តី!!លោក Kim...Nam..Joon..." ដាវនិយាយឈ្មោះរាងក្រាស់មួយៗច្បាស់ៗ។

"នាង!!!..."

======
Admin: Nisann 💎

Continue Reading

You'll Also Like

175K 5K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
202K 15.2K 33
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
624K 29.3K 46
နှလုံးသားထဲဝင်ကြည့်ချိန်ရောက်ပီ နှလုံးသားထဲပန်းရောင်လေးတွေတွေ့လား အဲ့ဒါအချစ်တွေ သိမ်မွေ့နူးညံ့တဲ့အချစ်တွေအေးမြတဲ့အချစ်တွေမြင်ကြည့်ပါ... ကြည့်ပါ.....စ...
1.7M 94.9K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...