មន្តស្នេហ៍ប៉ូលិសសម្ងាត់💎

By nisannced

8.6K 433 39

នាងចូលទៅក្បែគេគឺដេីម្បីតែភារកិច្ចតែប៉ុណ្ណោះ តែរឿងនឹកស្មានមិនដល់ក៏បានកេីតឡេីងដំបូងឡេីយគេស្រឡាញ់នាងដេីម្បីយកឈ្ន... More

trailers
ភាគ១(ប្រតិបត្តិការជួបរឿងស៊យ)
ភាគទី2(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)🔫❤️
ភាគទី3(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)🔫❤️
ភាគទី៤(មន្ដស្នេហ៍ប៉ូលីសសម្ងាត់)❤️🔫
ភាគទី៥(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៦(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៧(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៨(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៩(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)
ភាគទីិ១០ : ឯងត្រូវរៀបការ
ភាគទី១១: នាងគេចមិនផុតទេ
ភាគទី១២: ស្គាល់គ្នាតាំងពីពេលណា
ភាគទី១៣
ភាគទី១៥
ភាគទី១៦:អារម្មណ៍ច្របូកច្របល់
ភាគទី១៧:(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
មុខរបស់បុរសសង្ហាទាំង៥
ភាគទី18:(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)
ភាគទី១៩
ភាគទី២០
ភាគទី:២១ នាងមកទីនេះធ្វេីអី
ភាគទី:២២ (រៀបការ!!)
ភាគទី ២៣
ភាគទី:២៤
ភាគទី:២៥(គ្មានមង្គលការកេីតឡេីងទេ)
ភាគទី២៦ (អែនសុីបាត់ខ្លួន!!)
ភាគទី:២៧
ភាគទី:២៨
ភាគទី:២៩
ភាគទី:៣០
ភាគទី:៣១
ភាគទី:៣២
ភាគទី៣៣
ភាគទី៣៤(ការពិត)
ភាគទី៣៥
ភាគទី៣៦
ភាគទី៣៧
ភាគទី៣៨
ភាគទី៣៩
ភាគទី៤០+៤១
ភាគទី៤២
ភាគទី៤៣+៤៤
ភាគទី៤៥+៤៦
ភាគទី៤៧
ភាគទី៤៨
ភាគទី៤៩
ភាគទី៥០
ភាគទី៥១
ភាគបញ្ចប់(រងចាំអូនវិលវិញ)
រឿងថ្មី
មន្ដស្នេហ៍ប៉ូលិសសម្ងាត់S2(ភាគ១)
មន្ដស្នេហ៍ប៉ូលិសសម្ងាត់S2(ភាគ២)

ភាគទី១៤

140 9 0
By nisannced

រឿង:មន្ដស្នេហ៍ប៉ូលិសសម្ងាត់
ភាគទី១៤

*បន្ទប់សម្ងាត់អង្គភាពពិសេស (បន្ទប់ប្រជុំ)

នៅក្នុងបន្ទប់មានតែភាពស្ងាត់ជ្រងំទោះបីជាពួកគេកំពុងតែនៅជុំគ្នាក៏ដោយ ម្នាក់ៗគ្មានអ្នកណានិយាយអ្វីនោះទេព្រោះតែកំពុងរងចាំវត្តមានរបស់មនុស្សម្នាក់ទៀត...ក្រឹក!!..ពេលនោះស្រាប់តែសំឡេងបេីកទ្វារក៏បានបន្លឺឡេីង ។

"មេកង!! ត្រឡប់មកវិញតាំងពីពេលណា? មានកេីតអ្វីទេ?គេធ្វើអ្វីមេកងដែរទេ?" មួយអុីងគ្រាន់តែចូលមកដល់ឃេីញរាងតូចភ្លាមក៏សួរយកៗដោយក្ដីបារម្ភ។

"អង្គុយចុះមក" រាងស្ដេីងមិនតបតែបែរជាប្រាប់អោយអ្នកម្ខាងទៀតអង្គុយទាំងមុខស្មេីរ ឃេីញបែបនេះ មួយអុីងអត់មិនឆ្ងល់មិនបានតែបានត្រឹមឆ្ងល់ហេីយប្រញាប់ទាញកៅអីមកអង្គុយតាមបញ្ជាដោយស្ងៀមស្ងាត់ ឌិនដែនដែលអង្គុយជិតនោះក៏ងាកមកខ្សឹបដាក់មួយអុីង។

"យេីងថាឯងបារម្ភជ្រុលពេកហេីយ!" ប្រាប់រួចក៏ងាកមកធម្មតាវិញមួយអុីង ឆ្ងល់ក៏បានងេីបមេីលមុខគ្រប់គ្នាទេីបឃេីញថាម្នាក់ៗមុខមាំគ្រប់គ្នា សំណួរជាច្រេីនបានហោះពេញក្បាលរបស់នាងតែមិនដឹងថាត្រូវសួរអ្នកណាក៏ស្ងាត់ដែរទៅ បន្ទាប់ពីស្ងាត់អស់រយ:ពេលយ៉ាងយូរ ដាវនាងដកដង្ហេីមធំបន្តិចទេីបចាប់ផ្ដេីមនិយាយ ...។

"ចាប់ផ្ដើមទៅ"ដាវនាងនិយាយប្រាប់ទៅគ្រប់គ្នាហេីយក៏បានដកយកនៅឧបករណ៍ស្រូបសំឡេងមួយចេញពីហោប៉ៅអាវរបស់នាង។

"ជាអ្វីទៅមេកង?" វីន ដែលនៅជិតនោះក៏បានសួរ ។

"ឧបករណ៍ស្រូបសំឡេងខ្ញុំបានថតនៅពេលដែលជិះឡានមកទីនេះជាមួយនឹង Kim Namjoon ជំនិតរបស់គេក៏បានខលមកនិយាយរឿងផលិតស្រាឲ្យនាយmarkiiឃេីញថាថ្ងៃបញ្ចប់ដូចគ្នាទេីបខ្ញុំសង្ស័យ"
"នេះស្ដាប់មេីលទៅ" ថារួចរាងស្ដេីងក៏ចុចបេីកឧបករណ៍ស្រូបសំឡេងនោះអោយគ្រប់គ្នាស្ដាប់។

("មានការអីផាដុន?")

("ស្រាគ្រប់តាមតម្រូវការហេីយ ត្រៀមរួចរាល់សម្រាប់ការដឹកចេញនៅថ្ងៃស្អែក ")ផាដុនតបមកពីខ្សែទូរស័ព្ទម្ខាងទៀត។

("ផ្ដល់ដំណឹងឲ្យអាMarkii ហេីយឬនៅ?")

("រួចរាល់់ហេីយទាន")

("ហឹ្ហម!!ដឹងហើយល្ងាចនេះចាំយេីងទៅពិនិត្យ")

("បាទ!") បន្ទាប់ពីគ្រប់គ្នាបានស្ដាប់យ៉ាងយកចិត្តទុកដាក់រួចមក សំឡេងនៃការសន្ទនាក៏បានបញ្ចប់។

"ពួកវាបញ្ចប់ការផលិតក្នុងថ្ងៃតែមួយដូចគ្នា ហេីយដឹកចេញក្នុងថ្ងៃតែមួយដូចគ្នាទៀតនេះមិនហៅថាចៃដន្យទេឬ?" ក្រោយពីស្ដាប់រួចឌិនដែនក៏បានបញ្ចេញមតិ។

"ពួកយេីងទាំង៤នាក់បានទៅសង្កេតមេីលឃ្លាំងរបស់អា Markii រួចហេីយពួកវាមានបំណងប្ដូរទំនិញទៅកន្លែងថ្មីនូវយប់នេះនឹងដឹកចេញថ្ងៃស្អែក " Sin ដែលស្ងាត់មកយ៉ាងយូរក៏បាននិយាយ រាងស្ដេីងងក់ក្បាលយល់នៅអ្វីដែលពួកគេនិយាយរួចហេីយរៀបចំផែនការអោយគ្រប់គ្នា ។

==============
*ក្រុមហ៊ុនឆ្នៃម៉ូដគ្រឿងពេជ្រ PJM

+ការិយាល័យ Jimin
"អ្នកម៉ាក់គិតយ៉ាងម៉េចចំពោះម៉ូដមួយឈុតនេះ " រាងកាយក្រាស់និយាយជាមួយម្ដាយខ្លួន ព្រមទាំងលេីកបង្ហាញនៅម៉ូតគ្រឿងអលង្ការដែលខ្លួនទេីបតែច្នៃរួចបង្ហាញទៅលោកស្រី Park។

"ស្អាតណាស់តេី...ម៉ាក់ពេញចិត្ត" Mrs Park

"នេះគឺគំនិតរបស់អ្នកនាង Wa ខ្លះដែលណាម៉ាក់" Jimin និយាយប្រាប់ទៅម្ដាយខ្លួនពីលទ្ធផលដែលទទួលបាន។
"ម៉ាក់គិតមិនខុសមែនថាប្រាកដជាស្នាដៃរបស់ Wa ហេីយទេីបចេញមកល្អបែបនេះ តែកូនប្រុសម៉ាក់ក៏ពូកែដែរ ម៉ាក់សង្ឃឹមថាឆ្នាំនេះយេីងនឹងឈ្នះការប្រកួតទៀតចុះ " លោកស្រីផាក និយាយទាំងសប្បាយចិត្ត។
"ខ្ញុំក៏សង្ឃឹមចឹងដែរ" Jimin

============
*យប់ម៉ោង១១

កាលពីល្ងាចមិញ Namjoon គេបានមកពិនិត្យស្រាដែលផលិតរួចហេីយឃេីញថាគ្មានបញ្ហាក៏ត្រឡប់ទៅវិញ។តែអ្នកណាទៅដឹងទៅថារឿងដែលមិនគួកេីតបែរជាកេីតទៅវិញនោះ ពេលនេះគឺយប់ម៉ោង១១ទៅហេីយ ឡានដឹកទំនិញមួយគ្រឿងក៏បានធ្វេីការឈប់ចតនៅច្រកផ្លូវក្រោយឃ្លាំងផលិតស្រា ដែលជនដែលបេីកឡាននោះគឺសុទ្ធតែបិតមុខទាំងអស់ ពួកវាបានបេីកចូលដោយលាក់លៀមហេីយគ្នារបស់វាដែលនៅក្នុងឃ្លាំងម្នាក់ក៏បានចេញមក។

"ខ្ញុំចាត់ការអ្នកយាមរៀបរយហេីយគ្មានអ្នកណាសង្ស័យទេ " បុរសម្នាក់ដែរដេីរចេញមកអម្បាញ់មិញក៏និយាយឡេីងពេលនេះទេីបយេីងដឹងថាបុរសម្នាក់នោះតាមពិតជាជនបង្កប់សោះ។

"ហឹស!!ធ្វើការបានល្អ"
"ហ្ហេីយ!!ពួកឯងឆាប់លេីកទំនិញចូលទៅ " ម្នាក់ដែលមេីលទៅដូចជាមេក្លោងក៏បញ្ជាទៅកូនចៅ តែពួកវាមិនដឹងនោះទេថាមានក្រសែភ្នែកមួយគូកំពុងតែសម្លឹងមេីលមកកាន់ពួកគេពីជ្រុងម្ខាងដែលមានសភាពងងឹតស្ទុងមេីលមិនឃេីញ ។

"ដូចការគិតមិនខុសមែន ពួកវាពិតជាយកទំនិញមកប្ដូរពិតមែន " រាងស្ដើងនិយាយទាំងមុខមាំ ដាវនាងចេញតាមពួកវាមកតែម្នាក់ដោយមិនប្រាប់អោយអ្នកណាដឹងឡេីយតែវ៉ាយ៉ុគអាចនឹងដឹងតាមរយះ GPS របស់នាងបាន ដាវលួចមេីលពីជ្រុងម្ខាងនឹងបានយកទូរស័ព្ទមកថតគ្រប់សកម្មភាពជញ្ជូនរបស់ពួកវា ហេីយក៏ត្រលប់ទៅវិញ
"ថ្ងៃនឹងប៉ុណ្ណឹងសិនចុះ" ថារួចក៏ងេីបចេញទៅបាត់ទៅ គោលបំណងនាងមកនេះគឺដេីម្បីអោយប្រាកដថាពួកវាយកទំនិញទៅប្ដូរនៅទីណាតែប៉ុណ្ណោះតែវាក៏ដូចការគិតរបស់នាង ចំណែកភារកិច្ចធំគឺនៅថ្ងៃស្អែក។

=======

*ព្រឹកថ្ងៃថ្មី

ពេលព្រឹកព្រលឹមសត្វបក្សាបក្សីហោះហើរពេញផ្ទៃអាកាសមេីលទៅវាដូចជាថ្ងៃថ្មីដែលស្រស់បំព្រង តែអ្នកណាទៅដឹងបានមុននោះថាថ្ងៃនឹងវាមានអ្វីកេីតឡេីងខ្លះអ្នកណាត្រូវជួបរឿងអ្វីខ្លះក៏មិនដឹង ដឹងតែថាថ្ងៃថ្មីអ្វីៗប្រាកដជាថ្មីជាការពិតណាស់ ថ្ងៃថ្មីរឿងថ្មីក៏កេីតឡេីងដូចគ្នារាងសង្ហា Namjoon ថ្ងៃនេះបានមកដល់ក្រុមហ៊ុនទាំងព្រឹកព្រោះថាត្រូវដឹកជញ្ជូនស្រាមានចំនួនច្រេីនទេីបរាងក្រាស់ត្រូវការត្រួតពិនិត្យខ្លួនឯង ។

"ទំនិញត្រូវដឹកជញ្ជូនចេញក្រៅនៅម៉ោង៨មែនទេ?" Namjoon សួរទៅកាន់ជំនិតរបស់ខ្លួន។

"បាទមែនហេីយ" ផាដុន

"ខ្ញុំចង់ទៅត្រួតពិនិត្យដោយផ្ទាល់ "

"តែចៅហ្វាយរឿងនេះខ្ញុំអាចចាត់ការបានហេីយ" ផាដុន
"មិនអីទេ យេីងក៏ចង់ទៅពិនិត្យមេីលកំពង់ផែដែរក្រែងមានអ្វីថ្លោះធ្លោយ
"បាទ"

*ម៉ោង៨
ពេលវេលាក៏បានមកដល់ស្រាទាំងអស់ត្រូវបានដឹកចេញពីឃ្លាំងដោយឡានកុងទីន័រសំដៅចេញទៅកំពង់ផែ ឡានរបស់រាងក្រាស់បេីកចេញនាំមុខទៅរងចាំនៅកំពង់ផែមុន។

*កំពង់ផែ
ពេលនេះដាវនិងក្រុមរបស់នាងគឺបានមកដល់មុនបាត់ទៅហេីយដោយម្នាក់គឺសុទ្ធតែពាក់របាំងមុខទាំងអស់កំពុងតែរងចាំនៅក្នុងទូរកុងតឺន័រមួយនៅជិតនោះ។
"មុខសញ្ញាមកហេីយមេកង" វ៉ាយ៉ុគ ដែលភ្នែកនៅជាប់នឹងកុំព្យូទ័រស្រែកប្រាប់ទៅរាងស្ដេីងដែលឈរនៅម្ខាងក៏ព្រោះថាសញ្ញា GPS បានប្រាប់ថាមកដល់គោលដៅហេីយ។

"គ្រប់គ្នាត្រៀម" ដាវ បញ្ជាទៅកាន់គ្រប់គ្នា។

"ទទួលបញ្ជាមេកង" all

ឡានដឹកស្រារបស់រាងក្រាស់ក៏បានមកដល់ គ្រប់គ្នាក៏ប្រញាប់ជញ្ជូនចេញ តែចៃដន្យអីនៅទីនោះក៏មានម៉ាសីុនស្កែន រាងស្ដេីងក៏ដេីរចេញមក។

"សុំទោសផងពួកយេីងត្រូវធ្វេីការត្រួតពិនិត្យទំនិញសិនថាតេីមានរបស់ខុសច្បាប់ដែរទេ " ដាវនិយាយយ៉ាងគួសម។

(គឺជានាង ស្រីឆ្នាស់) គ្រាន់តែឃេីញភ្លាមរាងក្រាស់ក៏ចាំបានភ្លែតថាពួកគេធ្លាប់ជួបគ្នា
"ជួបគ្នាទៀតហេីយអ្នកនាងប៉ូលិស ក៏បានអ្នកនាងចង់ត្រួតពិនិត្យអីក៏ធ្វេីចុះសុំអញ្ជេីញ " Namjoon និយាយដោយញញឹមបេីកដៃអោយដាវនាងត្រួតពិនិត្យ។

"ក្នុងនោះមានអ្វី?" ដាវ

"ជាស្រា" Namjoon តបបែបហីៗ

"ត្រូវឆ្លងកាត់ម៉ាស៊ីនស្កែននេះសិន"

សំឡេងនណារម្នាក់ក៏បន្លឺឡេីងពីជ្រុងម្ខាងទៀត។

"ចង្រៃយ៎មានប៉ូលិសបានយ៉ាងម៉េច នៅមានម៉ាសីុនស្កែនទៀត "ហ្វីន បានតាមមកតាមបញ្ជាចៅហ្វាយព្រោះខ្លាចគ្រប់យ៉ាងខុសផែនការ។
"ចៅហ្វាយខុសប្រក្រតីហេីយ "

("យ៉ាងម៉េច?") សម្លេងបន្លឺឡេីងពីខ្សែម្ខាងទៀត។

"ប៉ូលិស ហេីយនៅមានម៉ាសីុនស្កែនទៀត"

("បេីប៉ូលិសចាប់បានសម្លាប់អា Namjoon ទៅ ")

"បាទចៅហ្វាយ" ខ្សែទូរស័ព្ទបានកាត់ផ្ដាច់ តែវ៉ាយ៉ុគគេបានឮទាំងអស់ដោយសារតែគេបានដាក់ឧបករណ៍ស្រូបសំឡេងនៅជុំវិញទីនោះ។

រាងសង្ហាឯណេះវិញកំពុងយកស្រាឆ្លងកាត់ម៉ាសីុនស្កែន ជេីងទី១មិនអីនោះទេតែដល់លេីកទី២ស្រាប់តែ ទឺត!ទឺត!ទឺត!ទឺត!... សម្លេងរោទ៍ឡេីងនៃម៉ាសុីនស្កែនបានបង្កភាពចលាចលដល់អ្នកនៅទីនោះជាខ្លាំង ក្រុមប៉ូលិសដែលរាងស្ដេីងនាំទៅក៏ដកកាំភ្លេីងចេញពីចង្កេះខោយ៉ាងរហ័សហេីយតម្រង់ទៅកាន់រាងក្រាស់។
"ក្នុងស្រាប្រាកដជាមានអ្វីហេីយ សេបឆែកមេីលទៅ" ដាវ
និយាយចប់ប៉ូលិសមា្នក់នោះក៏យកដបស្រាមកបំបែក ប្រាវ!! ទេីបឃេីញថាមានថ្នាំញៀននៅក្នុងដបស្រានោះ Namjoon ស្រឡាំងកាំងអស់ហេីយ។

"នេះជាស្អី?" Namjoon នៅតែមិនយល់ថាវាមកនៅក្នុងដបស្រាដោយរបៀបម៉េច។

"ចា..."
"មេកង!! សត្រូវនៅម្ខាងទៀតវានឹងសម្លាប់ Kim Namjoon " វ៉ាយ៉ុគឃេីញសភាពការមិនស្រួលក៏ប្រញាប់ប្រាប់។
"ឃាត់ខ្លួនគេ..." ដាវនិយាយមិនទាន់ចប់ផងស្រាប់តែ ផាំង!ផាំង! គ្រាប់កាំភ្លើងចំនួន២គ្រាប់បានហោះទម្លុះរាងកាយក្រាស់ចំទ្រូងខាងឆ្វេងដួលទៅលេីដីភ្លាម។
"គ្រប់គ្នាប្រយ័ត្ន"ដាវនាងស្រែកប្រាប់គ្រប់គ្នាហេីយគេចទៅម្ខាងបាញ់តទល់ជាមួយគូសត្រូវ ផាំង!ផាំង!។

"អ៊ឹក!!" ដាវបាញ់ត្រូវស្មាខាងឆ្វេងរបស់នាយហ្វីនមួយគ្រាប់ ដាវនាងបម្រុងតាមទៅតែក៏ងាកទៅម្ខាងឃេីញរាងក្រាស់ដេកសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម ទេីបងាកមកចាប់អារម្មណ៍ខាងណេះវិញ។

"Kim Namjoon ដឹងខ្លួនមក "
"វ៉ាយ៉ុគ ហៅឡានពេទ្យជាបន្ទាន់" ដាវនាងស្រែកមួយអស់សំឡេង ព្រោះថាគេគឺជាសាក្សីសំខាន់មិនអាចអោយស្លាប់បែបនេះបានទេ មិនអោយចាំយូរឡានពេទ្យក៏បានមកដល់នឹងបាននាំយករាងកាយ Namjoon ទៅមន្ទីរពេទ្យ។

==========
Admin:Nisann

Continue Reading

You'll Also Like

321K 41.3K 200
All credits given to original author Goose Five and translator. Image is given credit to novel..... ဝိညာဉ်ကြောမရှိလျှင် မကျင့်ကြံနိုင်သည့် လောကတွင်...
43.2K 5K 73
Author _ Shuiqiancheng That's not my work.I am Just Translator
378K 69K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
624K 29.3K 46
နှလုံးသားထဲဝင်ကြည့်ချိန်ရောက်ပီ နှလုံးသားထဲပန်းရောင်လေးတွေတွေ့လား အဲ့ဒါအချစ်တွေ သိမ်မွေ့နူးညံ့တဲ့အချစ်တွေအေးမြတဲ့အချစ်တွေမြင်ကြည့်ပါ... ကြည့်ပါ.....စ...