មន្តស្នេហ៍ប៉ូលិសសម្ងាត់💎

By nisannced

8.5K 433 39

នាងចូលទៅក្បែគេគឺដេីម្បីតែភារកិច្ចតែប៉ុណ្ណោះ តែរឿងនឹកស្មានមិនដល់ក៏បានកេីតឡេីងដំបូងឡេីយគេស្រឡាញ់នាងដេីម្បីយកឈ្ន... More

trailers
ភាគ១(ប្រតិបត្តិការជួបរឿងស៊យ)
ភាគទី2(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)🔫❤️
ភាគទី3(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)🔫❤️
ភាគទី៤(មន្ដស្នេហ៍ប៉ូលីសសម្ងាត់)❤️🔫
ភាគទី៥(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៦(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៧(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៨(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
ភាគទី៩(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)
ភាគទីិ១០ : ឯងត្រូវរៀបការ
ភាគទី១១: នាងគេចមិនផុតទេ
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦:អារម្មណ៍ច្របូកច្របល់
ភាគទី១៧:(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)❤️🔫
មុខរបស់បុរសសង្ហាទាំង៥
ភាគទី18:(មន្ដស្នេហ៍ប៉ូលិសសម្ងាត់)
ភាគទី១៩
ភាគទី២០
ភាគទី:២១ នាងមកទីនេះធ្វេីអី
ភាគទី:២២ (រៀបការ!!)
ភាគទី ២៣
ភាគទី:២៤
ភាគទី:២៥(គ្មានមង្គលការកេីតឡេីងទេ)
ភាគទី២៦ (អែនសុីបាត់ខ្លួន!!)
ភាគទី:២៧
ភាគទី:២៨
ភាគទី:២៩
ភាគទី:៣០
ភាគទី:៣១
ភាគទី:៣២
ភាគទី៣៣
ភាគទី៣៤(ការពិត)
ភាគទី៣៥
ភាគទី៣៦
ភាគទី៣៧
ភាគទី៣៨
ភាគទី៣៩
ភាគទី៤០+៤១
ភាគទី៤២
ភាគទី៤៣+៤៤
ភាគទី៤៥+៤៦
ភាគទី៤៧
ភាគទី៤៨
ភាគទី៤៩
ភាគទី៥០
ភាគទី៥១
ភាគបញ្ចប់(រងចាំអូនវិលវិញ)
រឿងថ្មី
មន្ដស្នេហ៍ប៉ូលិសសម្ងាត់S2(ភាគ១)
មន្ដស្នេហ៍ប៉ូលិសសម្ងាត់S2(ភាគ២)

ភាគទី១២: ស្គាល់គ្នាតាំងពីពេលណា

155 6 0
By nisannced

រឿង:មន្ដស្នេហ៍ប៉ូលិសសម្ងាត់
ភាគទី១២
រីករាយអានណាចា៎ស...

មិនប៉ុន្មាននាទីឡានស៊េរីទំនេីបម៉ាក់ចុងក្រោយបង្អស់ក៏បោះពួយចូលមកក្នុងភូមិគ្រឹះដ៏ធំំមួយ រាងស្ដើងចម្លែកចិត្តជាខ្លាំងថាគេនាំនាងមកទីនេះធ្វេីអ្វី។
"លោកនាំខ្ញុំមកទីនេះធ្វេីអី?"រាងស្ដើងសួរដោយងឿងឆ្ងល់ជាខ្លាំង ។

"ចុះទៅដឹងហេីយ"

"អត់ទេប្រាប់សិនមក"

"ក៏ខ្ញុំប្រាប់ហេីយតេីថានាំនាងមកធ្វេីកូនប្រសាម៉ាក់ខ្ញុំ"

"អ្នកណាថាយល់ព្រមជាមួយលោក"រាងស្ដើងប្រកែកតវ៉ាហេីយខឹងយ៉ាងខ្លាំង រៀបការណាមិនមែនរឿងលេងសេីចនោះទេទាល់តែមានការយល់ព្រមទាំងសងខាងមិនមែនមកចាប់បង្ខំបែបនេះនោះទេ។

"ខ្ញុំមិនមែនថារៀបការមែនទែនឯណា ខ្ញុំគ្រាន់តែចង់អោយនាងជួយសម្ដែងធ្វេីជាសង្សាររបស់ខ្ញុំដេីម្បីគេចពីការរៀបការ " Namjoon

"ហេតុអ្វីខ្ញុំត្រូវជួយលោក មនុស្សមានច្រេីនណាស់ម៉េចក៏លោកមិនរកអោយទៅ ម៉េចក៏ជាខ្ញុំ..???" ដាវ

"តែខ្ញុំត្រូវការនាង!! ហឹ្ហស..បាន..បេីនាងមិនព្រមក៏មិនអីដែរតែបេីបែបនេះអ្នកនាង Wa ប្រហែលជាប្រកែកមិនបានទេ!!" Namjoon ក៏បានលេីកវីឌីអូមួយមកបង្ហាញ ដាវគ្រាន់តែឃេីញភ្លាមក៏បេីកភ្នែកធំៗតែម្ដងមិននឹកស្មានថាគេធ្វេីបែបនេះសោះ វាជាវីឌីអូនៅយប់នោះ យប់ដែលនាងត្រូវថ្នាំសម្រេីប។

"លោក!!!...នេះ...មនុស្សចង្រៃ!!!ថោកទាប"ស្រីតូចខឹងជាខ្លាំង ។

"ខ្ញុំអោយពេលនាង៣វិនាទី មិនចឹងទេវីឌីអូនេះប្រាកដជាបែកធ្លាយ...1...2..." Namjoon និយាយព្រមទាំងធ្វេីកាយវិការរាប់ដៃរាប់ជេីងហេីយក៏ញញឹមទៅកាន់នាងតូច ។

"យល់ព្រម!!!!" រាងស្ដេីងតបទាំងមុខមាំភ្នែកសម្លក់ដាក់អ្នកកម្លោះយ៉ាងមាំ ។

"ហា៎ស!!ហ៎ា...ល្អណាស់! បេីចឹងប្រញាប់ចូលទៅ!!! "
"មេីសកុំធ្វេីមុខចឹងអី មិនស្អាតនោះទេដូចយាយចាស់ !!ហា៎ស..ហ៎ា" រាងក្រាស់និយាយញោះលេងដេីម្បីអោយនាងខឹង ហេីយក៏សេីចទាំងសប្បាយដែលបានញោះនាងតូចអោយខឹង។

"មនុស្សចង្រៃ~!!!!!" រាងស្ដើងស្រែកបង្អូសយ៉ាងវែង។

============

បន្ទាប់ពីរាងស្ដេីងត្រូវបានNamjoon ចាប់ទៅ មួយអុីងនឹង Ansy ឯណេះវិញគឺនៅមិនសុខនោះទេ ឆ្លេឆ្លាវល់ពេញនឹងដូចមាន់រកពង មិនអោយចាំយូរ មួយអុីងក៏បានត្រលប់មកអង្គភាពវិញដេីម្បីរាយការណ៍អោយគ្រប់គ្នាបានដឹង។

"វ៉ាយ៉ុគ~វ៉ាយ៉ុគ!!!" គ្រាន់តែមកដល់អង្គភាព មួយអុីងក៏ប្រញ៉ាប់រត់ទៅរកបន្ទប់សម្ងាត់ភ្លាមក៏ជ្រួសផ្លូវនឹងវីន។

"មួយអុីងឈប់មានរឿងអី? មេកង?" វីន

"វីន មេកង.."មួយអុីង និយាយទាំងដកដង្ហេីមមិនដល់គ្នា ។
"មេកងយ៉ាងម៉េច?ឯណាមេកង?" ឃេីញភាពច្របូកច្របល់ខ្លាំងពេលគ្រប់គ្នាក៏ចេញមកមេីល វ៉ាយ៉ុគ ក៏ប្រញ៉ាប់បេីក Computer ផ្ទាល់ខ្លួនដែលមានភ្ជាប់ GPS ជាមួយរាងស្ដេីងក៏ឃេីញទីតាំងដែលរាងស្ដេីងនៅ ។

"មេកងនៅភូមិគ្រឹះត្រកូលគីម" វ៉ាយ៉ុគ បន្លឺឡេីងកាត់គ្រប់គ្នា។
"ហា៎ស!!!!"all
"ហា៎សអី មេកងក៏ធ្លាប់ចង់ទៅទីនោះដែរ " វ៉ាយ៉ុគ គ្រប់គ្នាក៏មេីលមុខគ្នាទៅវិញទៅមក ។

============
រាងស្ដើងឯណេះវិញត្រូវបានរាងសង្ហាអូសចូលទៅខាងក្នុងដេីម្បីជួបម៉ាក់របស់គេ គ្រាន់តែចូលទៅដល់ភ្លាមទាំង ដាវនិងលោកស្រីគីម មានការភ្ញាក់ផ្អេីលជាខ្លាំងមិននឹកស្មាននៅអ្វីដែលខ្លួនបានឃេីញ (នេះខ្ញុំស្រវាំងភ្នែកទេដឹង)រាងស្ដេីងវាចាក្នុងចិត្តតិចៗ ពេលបានជួបនឹងអ្នកម៉ាក់ខ្លួនហេីយអ្នកកម្លោះក៏ប្រញ៉ាប់ថានឹងរកណែនាំតែក៏ត្រូវបានលោកស្រីគីមនិយាយកាត់។

"អ្នកម៉ាក់នេះគឺ..." Namjoon និយាយមិនទាន់ចប់ប្រយោគផង លោកស្រីគីមក៏កាត់។

"ក្មួយដាវ!!/អ៊ុំស្រី!!" អ្នកទាំងពីរនិយាយផ្ទួនគ្នា ដែលធ្វើអោយ Namjoon ឆ្ងល់ជាខ្លាំង។សំណួររាប់លានកំពុងតែស្ថិតនៅពេញខួរក្បាលរបស់គេ តេីម៉ាក់និងនាងស្គាល់គ្នាឬ?ស្គាល់គ្នាតាំងពីពេលណា?

"នេះ!អ្នកទាំងពីរស្គាល់គ្នាហេ៎ស?" Namjoon សួរទាំងទឹកមុខមិនដឹងអី ជ្រួញចិញ្ចេីមចូលគ្នាឆ្ងល់ជាខ្លាំង នៅពេលដែលឃេីញថាស្រីស្រស់នឹងម្ដាយរបស់ខ្លួនធ្វេីខ្លួនដូចធ្លាប់ស្គាល់គ្នារាប់ឆ្នាំចឹង។

"គឺពិតមែនហេីយ ក្មួយដាវនេះហេីយដែលម៉ាក់ចង់អោយឯងរៀបការជាមួយ"
"ឯងនេះភ្នែកល្អពិតមែនដែលមេីលឃេីញមនុស្សស្រីល្អៗដូចក្មួយដាវបែបនេះ? ម៉ាក់ពេញចិត្តនាងខ្លាំងណាស់តាំងតែពីថ្ងៃជួបដំបូងមកម្លេះ" និយាយរួចក៏ងាកទៅនិយាយជាមួយរាងស្ដេីងម្ដង។

"លោកអ៊ុំមកដល់តាំងពីពេលណាដែរចា៎ស" ដាវ សួរទៅកាន់អ្នកដែលមានអាយុចាស់ជាងខ្លួន។

"ទេីបមកដល់ម្សិលមិញនេះឯង" លោកស្រីគីមនិយាយទៅកាន់រាងស្ដេីងទាំងសប្បាយចិត្ត គាត់មិននឹកស្មានទេថាបាននាងមកធ្វេីជាកូនប្រសានោះ។

"អ៎..ចា៎ស..!!" ដាវ

"សម្រេចមកអ្នកទាំងពីរធ្លាប់ជួបគ្នា?" Namjoon គេនៅតែឆ្ងល់នៅឡេីយ ។

"មែនហេីយ ម៉ាក់បានជួបក្មួយដាវនៅ Switzerland កាលដែលម៉ាក់ទៅដំណេីរកំសាន្ដនៅទីនោះមួយសប្ដាហ៍ ពេលនោះ..."

*Flash back

នៅលេីដងផ្លូវដែលធ្វេីដំណេីរដោយថ្មេីរជេីងនៅក្នុងទីក្រុងប៊ែនដែលជារាជធានីនៃប្រទេសស្វីស ពោរពេញទៅដោយមនុស្សដែលទៅដេីរលេងកំសាន្ដនៅទីនោះយ៉ាងច្រេីនកុះករ ពេលនោះក៏បង្ហាញអោយឃេីញស្រ្ដីចំណាស់ខ្ទង់៤០ម្នាក់កំពុងតែដេីរនៅលេីផ្លូវទីសាធារណ:ភ្លាមនោះហេតុការណ៍មួយក៏បានកេីតឡេីងបុរសចម្លែកម្នាក់បានដេីរជិតនោះហេីយក៏បានទាញកាបូបរបស់លោកស្រីគីមហេីយរត់បាត់ទៅ។

"ជួយផង!!..ជួយផង!!..អ្នកណាក៏បានដែរជួយផង..មានចោរឆក់កាបូប" លោកស្រីគីមរត់តាមចោរស្រែករកជំនួយ ដោយសារតែមនុស្សច្រេីនពេកចោរម្នាក់នោះក៏បានរត់ពាសពេញផ្លូវវល់ពេញនឹង។

"ឈប់ភ្លាម!!!ឈប់...ចោរ...ចោរ!!!" សម្លេងស្រែករបស់លោកស្រីគីមក៏បានឮដល់ត្រចៀករាងស្ដេីង ដែលកំពុងតែឈរនៅជ្រុងម្ខាង រាងស្ដេីងងាកមេីលទៅក៏ឃេីញថាចោរម្នាក់នោះរត់ជិតដល់ខ្លួនហេីយ ក៏បានដេីរចេញមកពីជ្រុងនោះមកឈរកណ្ដាលផ្លូវរាងស្ដេីងឈរគ្រវីគ្លុយឈេីមួយពេលចោរមកដល់ភ្លាមដាវក៏ដេីរមកពាំងផ្លូវរបស់វា។

"ឈប់!!ចង់ទៅណា?" រាងស្ដើងងេីបសួទៅកាន់អាចោរម្នាក់នោះ។

"ជៀសចេញទៅកុំមកពាក់ព័ន្ធ រឿងរបស់យេីង" ចោរនោះតបទៅវិញរៀបនឹងដេីរចេញទៅហេីយតែក៏ត្រូវអាក់...។

"ចង់ទៅណា? លួចរបស់គេហេីយចង់ទៅដោយងាយបែបនេះហេ៎ស?" ដាវ យកដៃម្ខាងដាក់លេីស្មាចោរម្នាក់នោះ វាងាកមកវិញក្រវាសដៃចេញហេីយដកកាំបិតចេញពីចង្កេះខោយកមកភ្ជង់រាងស្ដេីង តែគិតថាគេខ្លាចឬ អត់នោះទេ មនុស្សម្នាផ្អើលឆោរឡោពេញនឹង។

"កុំចូលមកបេីមិនចង់ស្លាប់!!" ចោរនោះក៏បានគំរាមដាវ នាងមិនខ្វល់ក៏បានយកជេីងម្ខាងរបស់នាងទាត់កាំបិតចេញពីដៃរបស់វាការប្រយុទ្ធក៏បានកេីតឡេីងវារេីសកាំបិតមកវិញហេីយយកមកបម្រុងនឹងចាក់តែរាងស្ដេីងរហ័សក៏ងាកទៅម្ខាង យកខ្លុយរបស់ខ្លួនវៃកដៃរបស់ចោរនោះរួចវៃពីក្រោយខ្នងវាយកជង្គង់អុកចំកណ្ដាលពោះហេីយក៏ទាញកាបូបចេញពីដៃរបស់វា ចោរនោះដេកលេីផ្លូវយ៉ាងស្អាតព្រោះថាកម្លាំងដែលរាងស្ដេីងវៃអម្បាញ់មិញនេះមិនមែនតិចនោះទេ ភ្លាមនោះប៉ូលិសក៏បានមកដល់ហេីយដាក់ខ្នោះដៃចោរ វាព្យាយាមរេីបម្រាស់ដែរតែមិនអាចឈ្នះកម្លាំងប៉ូលិសដល់ទៅពីរបាននោះទេ។

"លែង!!!លែងយេីង!!លែងយេីងទៅ!!!" ស្រែកផងរេីផងពេញនឹង។

"ផ្ញើរចាត់ការផងលោកប៉ូលិស" ដាវ បានផ្ដាំទៅប៉ូលិសទាំងនោះអោយធ្វេីតួនាទីជំនួសនាង។

"បាន អគុណហេីយ" ប៉ូលិសម្នាក់បាននិយាយយ៉ាងគួរសមព្រោះថានាក់ណាមិនស្គាល់ Ly Davdarika នោះនាងក៏មានឈ្មោះមានមុខមានមាត់នៅប្រទេសស្វីសនេះផងដែរ ក្រុមប៉ូលិសណាដែរថាមិនស្គាល់នោះ បន្ទាប់ពីអោយប៉ូលិសចាត់ការរួចរាងស្ដេីងក៏កាន់កាបូបយកទៅអោយម្ចាស់កាបូបវិញ។

"លោកស្រី!! ជាម្ចាស់កាបូបមែនទេ?" ដាវ

"មែនហេីយ អគុណក្មួយខ្លាំងណាស់ដែលបានយកវាមកអោយអ៊ុំវិញ" លោកស្រីគីម ក៏យកកាបូបពីដៃរាងស្ដេីងហេីយចាប់ដៃដាវនិយាយទាំងសប្បាយចិត្ត។

"ចា៎ស!!មិនអីទេ លោកស្រីជាជនជាតិកូរ៉េមែនទេ? " ដាវ សួរទៅលោកស្រីគីម។

"ចា៎ក្មួយ អ៊ុំជាជនជាតិកូរ៉េតែមិនសូវនៅកូរ៉េទេច្រេីនតែនៅបារាំងទេីបមកប្រទេសស្វីសលេីកដំបូងក៏ជួបរឿងបែបនេះបាត់ទៅហេីយ តែថាក្មួយមកលេងទីនេះដែរមែនទេ? " លោកស្រីគីម

"ចា៎សអត់ទេ ខ្ញុំរស់នៅទីនេះតាំងពីនៅតូចមកម្ល៉េះ ៣ខែម្ដងទេីបទៅប្រទេសកូរ៉េព្រោះមានកាងារនៅទីនោះ " ដាវ

"អូ៎!!..ល្អខ្លាំងណាស់ប្រទេសនេះពិតជាស្រស់ស្អាតមែនទែន " អ្នកទាំងពីដេីរបណ្ដេីនិយាយគ្នាបណ្ដេី។

"នៅទីនេះមានទេសភាពស្អាតច្រេីនណាស់ បេីលោកស្រីចង់ទៅខ្ញុំអាចនាំទៅបាន "

"កុំហៅលោកស្រីបែបនេះអី ហៅអ៊ុំវិញទៅវាស្និទ្ធស្នាលជាង"

"ក៏បានដែរ អ៊ុំស្រី"
"អាទិត្យក្រោយខ្ញុំត្រូវទៅប្រទេសកូរ៉េហេីយ មុននឹងទៅខ្ញុំនឹងនាំអ៊ុំស្រីទៅកន្លែងមួយ វាជាកន្លែងស័ក្ដសិទ្ធមួយយេីងអាចសុំអ្វីក៏បានបន្ទាប់មកយេីងត្រូវបោះកាក់ចូល បេីកាក់នោះចូលយេីងអាចសម្រេចក្ដីប្រាថ្នាហេីយអាចត្រលប់មកប្រទេសស្វីសនេះម្ដងទៀត " ដាវ

"ពិតមែនហ៎េស!!?"

"ចា៎....." រាងស្ដើងបានចំណាយពេលពេញមួយសប្ដាហ៍ដេីម្បីជូនលោកស្រីគីមដេីរកំសាន្ដពេញទីក្រុង។

*Now
"រឿងគឺវាបែបនេះ!!" លោកស្រីគីមបញ្ចប់ប្រយោគរបស់គាត់ហេីយក៏ទាញទឹកយកមកផឹកបន្ទិច តែពេលនោះសម្លេងទូរស័ព្ទដៃរបស់ Namjoon ក៏បន្លឺឡេីង។

រឺុង!រឺុង!រឺុង!!!!!!

"សុំអនុញ្ញាតណាអ្នកម៉ាក់" Namjoon សុំការអនុញ្ញាតពីម៉ាក់រួចហេីយ ក៏ប្រញ៉ាប់ដេីរចេញទៅដូចលាក់លៀមអ្វីម្យ៉ាង រាងស្ដើងមេីលតាមពីក្រោយ ដូចមានអ្វីប្លែកៗ។
ពេលចេញមកដល់ក្រៅហេីយរាងក្រាសក៏ប្រញ៉ាប់លេីកទូរស័ព្ទ ។

"ហាឡូ!!!" Namjoon

"(បង Joon ហា៎!!!....)" អ្នកម្ខាងទៀតតបមកបន្លឺសម្លេងស្រួយស្រេច ចេញពីខ្សែរទូរស័ព្ទម្ខាងទៀត។

========
នោះសម្លេងណាគេចេះ🤭
Admin:Nisann

Continue Reading

You'll Also Like

235K 17K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...
74K 10.1K 75
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...