Part 35

1.4K 101 21
                                    

_M Film_

Jin កំពុងតែមកមើលនៅក្រុមហ៊ុនម្ដងទៀតមុននឹងចេញដំណើរទៅ Japan នៅយប់នេះ ចំណែកឯ Jhope និង Taehyung គឺចាំទៅជួបជុំគ្នានៅប្រលានយន្តហោះតែម្ដង ប្រហែលជាសល់រយៈ ពេលមិនដល់ ៣ម៉ោងទៀតផង គឺដល់ពេលឡើងយន្តហោះហើយ

បន្ទាប់ពីមើលការខុសត្រូវស្រេចបាច់អស់ហើយ Jin ក៏នឹកឃើញថាគេមិនទាន់បានខលទៅនិយាយជាមួយ Jimin នោះទេ ក្រែងលថា នៅពេលដែលគេមកវិញ Jimin ត្រឡប់ទៅកោះវិញ មិនមានពេលទំនេរបែបនេះហើយ ក៏ចង់ខលទៅនិយាយជាមួយអោយហើយ ព្រោះខ្លាចទុកយូរគេចេះភ្លេចនិយាយ

_On Phone_

"អាឡូ Jimin ahh"

"បងមានការអីមែនទេ?"

"យប់នេះម៉ោង ៨ ពួកយើងចេញទៅ Japan ហើយ"

"សំណាងល្អណាបង"

"តែគឺថាមានរឿងចង់និយាយជាមួយឯងបន្តិច"

"រឿងអីទៅ?"

"គឺរឿងរបស់...ឯងនិង Jungkook ហើយក៏រឿងរបស់ Tae"

"...."

"យើងដឹងណាថាឯងនៅតែស្រឡាញ់ Jungkook...ប៉ុន្តែបើឯងជ្រើសរើសគេងអោបទុក្ខតែម្នាក់ឯងរាល់ថ្ងៃបែបនេះមិនបានទេ វាមិនអាចជួយអោយរឿងល្អប្រសើរនោះទេ"

"តែខ្ញុំគ្មាន...ជម្រើសផ្សេងទេ"

"បើសុខចិត្តដើរចេញទំព័រជីវិតចាស់ហើយ ហេតុអីក៏មិនទាញប៊ិច មកសរសេរទំព័រជីវិតថ្មីមួយទៀត?"

"មកពីខ្ញុំមិនទាន់ដឹងត្រូវសរសេរវាពីអ្វី"

"រឿងខ្លះបើមិនសាកល្បងខ្លះគឺមិនដឹងនោះទេ"

"បងចង់អោយខ្ញុំបើកចិត្តទទួល Taehyung មែនទេ?"

"នេះគ្រាន់តែជាគំនិតរបស់យើងនិង Jhope តែប៉ុណ្ណោះ! មិនបាន បង្ខំឯងទេណា Jimin កុំយល់ច្រលំអី...ពួកយើងជាមិត្តទើបមិនចង់ឃើញពួកឯងពិបាកចិត្ត"

"ខ្ញុំយល់ពីបំណងល្អរបស់ពួកបង! តែខ្ញុំមិនទាន់កាត់ចិត្តបានពីគេទេ"

"រឿងខូចចិត្តគ្មានអ្នកណាម្នាក់ដឹងមុននោះទេ សុំទោសដែលយើង រំលឹករឿងមិនសប្បាយអោយឯងយកមកគិតឡើងវិញណា តែបើ មិនយកឈ្នះលើវា គឺឯងគ្មានថ្ងៃបំភ្លេចនោះទេ"

The Modern Husband Hikayelerin yaşadığı yer. Şimdi keşfedin