Part 29

1.3K 106 25
                                    

_Condo_

Soora ដើរចូលមកក្នុងបន្ទប់មិត្តរបស់នាង ហើយក៏ឡើងទៅគេង នៅក្បែរខ្លួនរបស់មិត្តនាង

"Emma! បើយើងមានកូនឯងគិតយ៉ាងម៉េចដែរ?"

"ហាស៎?" Emma ភ្ញាក់ផ្អើលតែម្ដងនៅពេលឮមិត្តរបស់នាង និយាយបែបនេះ ហេតុអីនៅសុខៗ ទៅនឹកឃើញរឿងចង់បានកូន
"ឯងកំពុងតែមានទម្ងន់មែនទេ?"

"អត់ទេ! តែយើងកំពុងតែសម្រេចចិត្តចង់យកហើយ" Soora និយាយដោយសម្លឹងមើលទៅពិដាន តាមពិតនាងមិនចង់មានទម្ងន់ នោះទេ ប៉ុន្តែមានតែវិធីម្យ៉ាងនេះគិតដែលអាចចងជើងរបស់ Jungkook បាន ព្រោះអីឡូវនាងអាចដឹងបានថា Jungkook លែងត្រូវការគេហើយ បើមិនរកវិធីទេ ប្រាកដជាបាត់ជាមិនខាន នោះទេ

"ចុះ Jungkook គេគិតយ៉ាងម៉េច?"

"យើងចង់អោយគេភ្ញាក់ផ្អើល"

"Soora! នេះមិនមែនជារឿងលេងសើចទេណា! កុំយកកូនមកធ្វើ ជាឧបករណ៍អីណា" Emma និយាយដោយងាកមើលមុខមិត្តរបស់នាង ដែលកំពុងតែគេងនៅក្បែរលក្ខណៈអង្វរករ

"តែយើងគ្មានជម្រើសទេណា Emma! គេជិតបោះបង់យើងចោលមែនទែនហើយ"

"នៅមានមនុស្សប្រុសច្រើនណាស់ដែលរងចាំឯង! បើដឹងថាគេឈប់ស្រឡាញ់ហើយ....ក៏យល់ព្រមចុះចាញទៅណា" Emma ព្យាយាមនិយាយលួងលោមមិត្តរបស់នាងដោយសម្តីត្រជាក នឹងផ្អែម កុំអោយនាងដើរផ្លូវខុសបន្តទៅទៀត

"មានតែ Jungkook ទេដែលស្រឡាញ់យើងស្មោះ!"

"ស្មោះ? បើគេស្មោះគេមិនព្រមការប្រពន្ធនោះទេ! ត្រូវចាំទៅថាមនុស្សប្រុសគឺបែបនេះ គេស្រឡាញ់អ្នកណាគេប្រាកដជាប្រាប់
ម្នាក់នោះថាគេស្រឡាញ់ខ្លាំងហើយ បន្ទាប់មកពេលបានជួបអ្នកថ្មី គេក៏ប្រាប់អ្នកថ្មីអញ្ចឹងដូចគ្នា"

"មិនត្រូវទេ! Jungkook គេមិនមែនបែបនេះទេ....មកពីប្រពន្ធ និងលោកស្រី Sobin នោះទើប Jungkook របស់យើងក្លាយជាបែបនេះ" Soora និយាយតបទៅវិញទាំងកំហឹងនៅក្នុងចិត្តបើ គ្មានពួកគេទាំងពីរទេ Jungkook ក្លាយជារបស់គេតែម្នាក់គត់

"ឯងប្រាកដចិត្តទេ?"

"យើងច្បាស់ណាស់! អញ្ចឹងហើយទើបអីឡូវយើងនឹងយកកូន ហើយនឹងអោយ Jungkook យកយើងធ្វើជាប្រពន្ធស្របច្បាប់"

The Modern Husband Where stories live. Discover now