Part 27

1.4K 114 18
                                    

បន្ទាប់ពីបានឡើងមកដល់បន្ទប់វិញ Jimin មិនបានចូលបន្ទប់របស់ខ្លួននោះគេ ព្រោះគេមិនចង់គេងជាមួយ Jungkook បែបនេះ ហើយក៏សុំគេងជាមួយ Jin មួយយប់

"ហ៊ើយ! ក្តៅចិត្តណាស់ហេតុអីក៏ប្តីឯងល្ងង់យ៉ាងនេះ??" Jin
គ្រាន់តែបានចូលបន្ទប់ហើយដាក់ខ្លួនអង្គុយនៅលើពូកហើយក៏ និយាយឡើងភ្លាមៗ ព្រមទាំងយកដៃទាំងសងខាងទះពូក

"នេះកាតបន្ទប់ពួកខ្ញុំ! បើគេមករកជួយយកអោយផង" Jimin
គ្រាន់តែហុចកាតហើយឡើងទៅគេងលើពូកបាត់

"គេងហើយហី? នេះឯងប្រុងបណ្ដាយដល់ណាទៀត? បងខឹងមិនទាន់បាត់ទេ...តោះងើបឡើងទៅទះនាងនោះសិនចាំមកគេងវិញ" Jin និយាយទាំងមិនសុខចិត្ត ព្រមទាំងដើរមកចាប់លើកដៃ របស់ Jimin អោយងើបមកអង្គុយវិញ

"បងទៅទះជំនួសខ្ញុំទៅបានហើយ!"

"ឯងត្រូវចេះទៅឡូឡាដាក់ Jungkook ខ្លះទៅ! កុំនៅស្ងៀមៗ បែបនេះយល់ទេ! ទោះជាយ៉ាងណាក៏គិតថាគេជាប្តីរបស់យើង ទោះស្រឡាញ់មិនស្រឡាញ់តែមានស្រី គឺត្រូវតែឡូឡារហើយ មិនមែននិយាយពីរបីម៉ាត់ដើរចេញចប់រឿងនោះទេ"

"ខ្ញុំមិន—" Jimin រៀបនឹងនិយាយតបទៅវិញក៏ស្រាប់តែសម្លេងគោះទ្វារបានបន្លឺឡើង

តុក! តុក!!

"ល្អហើយ! ដែលចេះមកគោះទ្វារបន្ទប់សុំសោរវិញ...ស្មានតែដេកជាមួយនាងនោះហើយយប់នេះ!" Jin និយាយហើយក៏ដើរតម្រង់ ទៅទ្វារបន្ទប់ដើម្បីបើកអោយអ្នកខាងក្រៅចូលមក តែទៅដល់ទ្វារក៏ងាកមកនិយាយជាមួយ Jimin វិញ
"ត្រៀម!! ត្រៀមឡូឡារដាក់គេអោយណាណីទៅ!" Jin និយាយហើយក៏បែរទៅបើកទ្វារបន្ទប់វិញ តែអ្នកមកគោះទ្វារបន្ទប់របស់គេ នោះមិនមែនជាមនុស្សដែលគេចង់អោយមកនោះទេ
"លោកមកធ្វើអី?" Jin សួរទាំងមិនចង់និយាយជាមួយ ព្រោះខឹងទាំងប្អូនខឹងទាំងបង បងអីមិនចេះមើលប្អូន សុខចិត្តឈរស្ដាប់អោយប្អូនមកឈរស្រែកដាក់ Jimin

"ខ្ញុំ? ខ្ញុំមកមើល Jimin"

"ហើយចុះប្អូនប្រុសរបស់លោកបាត់ឆ្គួតហើយឬនៅ?"

"គេទៅបន្ទប់ជាមួយ Soora បាត់ហើយ" Namjoon ឆ្លើយហើយ Jin ក៏ដើរចូលក្នុងរួចគេក៏ដើរតាមពីក្រោយចូលទៅ

The Modern Husband Dove le storie prendono vita. Scoprilo ora