_FDK Group_
Jungkook ឈរនៅមាត់បង្អួចក្នុងបន្ទប់ធ្វើការរបស់គេ ដែលមាន Soora កំពុងអោបគេពីក្រោយ នាងមករកគេនៅថ្ងៃនេះដើម្បីចង់ និយាយជាមួយ Jungkook អោយច្បាស់ម្ដងទៀតពីរឿងដែល Jungkook បានសន្យាជាមួយនាងនោះ
"Jungkook បងចង់អោយរឿងនេះអូសបន្លាយដល់ពេលណាទៀត ទៅ?"
"......" Jungkook ដកដង្ហើមធំហើយក៏ បង្វែរខ្លួនមកចំទល់មុខ របស់ Soora មុននឹងញញឹមបន្តិចហើយតបទៅវិញ
"អ្នកម៉ាក់មិនព្រមអោយលែងនោះទេ! ដូចដែលបងបានប្រាប់អូនពីដំបូងអញ្ចឹងអ្នកម៉ាក់ទាមទារអោយបងសងជំនឿចិត្តរបស់គេ ១០លាន ទើបព្រមអោយធ្វើការលែងលះ""អូនគិតយូរៗ ទៅនេះប្រហែលជាមិនមែនជាគំនិតរបស់ម៉ាក់បង នោះទេ" Soora សម្លឹងមើលមុខរបស់ Jungkook ហើយនិយាយឡើង
"អូនចង់បានន័យថាយ៉ាងម៉េច?"
"ប្រហែលជា Jimin គេកំពុងតែលង់ស្រឡាញ់បងហើយ មើលទៅ ទើបមិនព្រមលែងយ៉ាងនេះ" Soora និយាយដោយពេបមាត់ធ្វើជាអន់ចិត្ត រួចអោនមុខចុះ
"ហើយអ្នកម៉ាក់ឃើញគេស្រឡាញ់បងបែបនេះ ក៏ខំរកលេស និយាយរឿងលុយដើម្បីកុំអោយបងលែងលះពីគេ""Soora អូនយល់ច្រលំហើយ... Jimin ហ្នឹងហី? មកស្រឡាញ់បង? មនុស្សគេគ្មានបេះដូងទេ" Jungkook និយាយឡើងដោយ ទឹកមុខ ហួសចិត្ត តែក៏មានអារម្មណ៍អន់ចិត្តនៅពេលដែលគិតថា Jimin គ្មានអារម្មណ៍អីបន្តិចមកលើគេបែបនេះ
"អូននិយាយមែនណា...ចំពោះអូនវិញមកពីអូនស្រឡាញ់ម្នាក់ណាខ្លាំងទើបអូនមិនព្រមលែង" Soora និយាយហើយញញឹមផ្អែម
ដាក់ទៅកាន់ Jungkook"តែគេមិនមែនជាអូននោះទេ" Jungkook និយាយដោយគ្រវីក្បាលតិចៗ ហើយក៏ក្រឡេកភ្នែកទៅមើលនាឡិកា នៅជាប់ជញ្ជាំងបានបង្ហាញថាដល់ម៉ោងដែលគេត្រូវទៅប្រជុំហើយ
"អូននៅចាំបងក្នុងនេះហើយ! ចាំប្រជុំហើយពួកយើងចេញទៅញ៊ាំ បាយល្ងាចជាមួយគ្នា" Jungkook និយាយហើយ Soora ក៏ងក់ ក្បាលញញឹម បន្ទាប់មក Jungkook ក៏ដើរចេញទៅបាត់__________________________________
"ខ្ញុំគិតថាគម្រោងទៅនិយាយជាមួយលោក Sung Tae នៅ អាទិត្យក្រោយនេះគួរតែអោយ Ken ជាអ្នកទៅចុះ...ព្រោះ Ken គេក៏បាន យល់ដឹងពីគោលការណ៍របស់ FDK group យើងច្រើនដែរ" លោក ស្រី Kara បញ្ចេញយោបលរបស់គាត់ឡើងមក ហើយក៏គ្រប់គ្នានៅក្នុងអង្គប្រជុំមើលមុខគ្នា ដើម្បីគិតពីយោបល របស់លោកស្រី Kara
YOU ARE READING
The Modern Husband
Fanfictionឌឺដងរហូតដល់ស្រឡាញ់គ្នា ដោយតាំងពីដំបូងមិនដែលស្គាល់គ្នា ជួបមុខគ្នាក៏បានរឿងភ្លាម រហូតមកត្រូវរៀបការជាមួយគ្នាទាំងមិនពេញចិត្ត តែនៅជាមួយគ្នាយូរៗ ទៅអារម្មណ៍ល្អក៏កើតឡើង ហើយ ក៏បានចាប់ផ្តើមបង្តើតក្តីស្រឡាញ់រវាងគ្នានឹងគ្នារហូតដល់បំភ្លេចគ្នាមិនបាន តែក៏ត្រូវមកបែក...