Part 19

1.6K 120 22
                                    

_Jeon's House_

Jimin អង្គុយជូតខ្លួនអោយ Jungkook រហូតដល់គេ ស្ទាបខ្លួន របស់គេបានថយកម្តៅខ្លះ ទើបគេឈប់ជូត ហើយយកកូនកន្សែងតូច មកជ្រលក់ទឹកអោយសើម មុននឹងយកទៅដាក់នៅស្អំលើថ្ងាសរបស់ Jungkook រួចហើយ Jimin ដើរទៅម្ខាងទៀត ដើម្បីឡើងមកគេង នៅក្បែរខ្លួនរបស់ Jungkook

ថ្ងៃថ្មីបានចូលមកដល់ ដោយមានពន្លឺជះចូលមកក្នុងបន្ទប់តាម ចន្លោះវាំងនង ដោយធ្វើអោយអ្នកដែលគេងត្រូវពន្លឺថ្ងៃចាំងចូល មកលើផ្ទៃមុខនោះ បានលើកដៃទាំងខ្ជិលមកបាំងមុខរបស់ខ្លួនឯង ចំណែកឯម្នាក់ដែលកំពុងតែគេង មានកន្សែងស្អំក្បាលនោះ បាន ពត់ខ្លួនបន្តិច មុននឹងបើកភ្នែកព្រឹមៗ រួចលើកដៃមកស្ទាបនៅលើថ្ងាសរបស់គេ នៅពេលមានអារម្មណ៍ដូចជាមានរបស់សើមៗនៅលើថ្ងាស

Jungkook បានដកកូនកន្សែងនោះចេញ ហើយព្យាយាមគិតពី រឿងដែលបានកាលពីយប់មិញ តែគេចាំត្រឹមតែ ពេលដែលគេចូល មកក្នុងបន្ទប់របស់ Jimin តែប៉ុណ្ណោះ នៅពេលដែលការគិតរបស់គេ នឹកឃើញដល់ត្រឹមពេលដែលចូលបន្ទប់របស់ Jimin ភ្លាម នោះ Jungkook ក៏ងាកមើលឆ្វេង ស្តាំរកមើល Jimin ហើយក៏ឃើញថា គេកំពុងតែគេងលក់យ៉ាងសុខស្រួលនៅក្បែរនោះ

"...." Jungkook ញញឹមឡើងនៅពេលដែលមើលទៅកន្សែងតូច ហើយសម្លឹងមើលទៅ Jimin ដែលកំពុងតែគេនោះ
(ពេលគេងលក់បែបនេះ ពិតជាគួរអោយស្រឡាញ់ណាស់) Jungkook គិតនៅក្នុងចិត្តហើយបន្តញញឹម ទាំងគេងបែរមុខមក សម្លឹងមើល Jimin

Jimin ក៏ចាប់ផ្តើមបែរខ្លួន បំរាស់ពត់ខ្លួនចុះឡើង មុននឹងលើកដៃមក យីភ្នែកហើយ បើកភ្នែកយឺតៗ នៅពេលមើលឃើញបែបនេះ Jungkook ក៏បានធ្វើជាបិទភ្នែកគេងលក់វិញ Jimin ក្រោកអង្គុយនៅលើពូក រួចហើយជ្រោងសក់ទៅក្រោយ បន្ទាប់មកក៏ងាក មកមើល Jungkook នៅក្បែរខ្លួនរបស់គេ Jimin លូកដៃទៅ យកកូនកន្សែងតូចដែល Jungkook ដកចេញពីថ្ងាសរបស់គេ មុននោះ ហើយក៏ប្រើដៃម្ខាងទៀត ដើម្បីស្ទាបមើលថាតើ Jungkook បានត្រជាក់វិញហើយឬនៅ

"ហឹម" Jimin បន្លឺសម្លេងឡើងនៅក្នុងបំពង់ក នៅពេលដែល កម្តៅនៅក្នុងខ្លួនរបស់ Jungkook ថយមកនៅធម្មតាវិញ
"ចាំមើលក្រោកមកពីឈឺវិញ នៅរឿងច្រើនទៀតឬអត់!" Jimin និយាយដោយលូកដៃមកច្បិចចុងច្រមុះរបស់ Jungkook បន្តិចមុននឹង ងើបដើរចេញពីលើពូក រួចក៏ទៅយកអាវហើយចូលទៅសម្អាតខ្លួន

The Modern Husband Nơi câu chuyện tồn tại. Hãy khám phá bây giờ