Part 5

1.6K 124 30
                                    

_M Film_

Jimin កំពុងតែរៀបដើរចូលទៅក្នុងកន្លែងធ្វើការរបស់គេ នេះរយៈពេលមួយអាទិត្យហើយដែលគេបានរៀបការជាមួយ Jungkook តែមិនដែលគេងបន្ទប់រួមគ្នានោះទេ ចំណែកឯ Jungkook វិញ គឺយកមិត្តស្រីរបស់គេមកញ៊ាំបាយជាមួយគ្នានៅ ក្នុងផ្ទះរាល់ថ្ងៃ តែលោកស្រី Sobin ក៏បណ្តោយអោយគេនាំមក ព្រោះគាត់បានរៀបការអោយ Jungkook រួចរាល់ហើយ បែបនេះហើយគាត់ចង់អោយ Jungkook ជ្រើសរើសដោយខ្លួនឯង ប្រៀបធៀបគ្នាថារវាងមនុស្សដែលម៉ាក់គេរើសអោយនិងមនុស្សដែលគេរើសខ្លួនឯងនោះ ម្នាក់ណាដែលគេស្រឡាញ់ជាង

"ឈប់សិន!" សម្លេងរបស់ Soora បានបន្លឺឡើងដោយបញ្ឈប់ជំហ៊ានរបស់ Jimin អោយឈរនៅមួយកន្លែងមុននឹងបែរមករកម្ចាស់សម្លេង

"......" Jimin មិនមាត់ហើយក៏សម្លឹងមើល Soora ដែលកំពុងតែដើរមករកគេ

"ខ្ញុំត្រូវការនិយាយជាមួយលោកបន្តិច!"

"......" Jimin ក៏ងក់ក្បាលតបវិញ

"យ៉ាងម៉េចហើយរៀបការជាមួយសង្សារខ្ញុំគេមានធ្វើអោយលោក ពិបាកចិត្តកន្លែងណាទេ? ព្រោះពេលដែលគេនៅជាមួយគេថ្នាក់ថ្នមខ្ញុំខ្លាំងណាស់" Soora និយាយហើយញញឹមឌឺដងទៅកាន់ Jimin

"រឿងប្តីប្រពន្ធរបស់ខ្ញុំគឺ ខ្ញុំគិតថាអ្នកនាងមិនគួរចេះដឹងនោះទេ!" Jimin តបទៅវិញព្រមទាំងញញឹម

"សម្តីបានណាស់ណ៎! ខ្ញុំពិតជាចង់ដឹងណាស់ថារាល់ថ្ងៃ លោកល្ងង់
ឆ្គួត ឬក៏យ៉ាងម៉េចបានជាដណ្តើមរបស់អ្នកដទៃទៅទាំងដែលមិន រអៀសចិត្តបន្តិចសោះបែបនេះ?

"ខ្ញុំមិនបានដណ្តើមនោះទេ! ព្រោះខ្ញុំរៀបការដោយស្របច្បាប់... ឈ្មោះជាអ្នកដណ្តើមរបស់គេគឺវាមិនសមនឹងប្រើមកលើខ្ញុំនោះទេ" Jimin និយាយដោយនៅតែរក្សាស្នាមញញឹមរបស់គេ ដដែលព្រោះគេដឹងថាបើគេខឹងហើយនិងខ្វល់ខ្វាយពីសម្តីរបស់ Soora នោះគេខ្លួនឯងនោះទេដែលជាអ្នកចាញ់

"លោកចង់បានន័យថាយ៉ាងម៉េច?"

"ខ្ញុំមានន័យដូចដែលខ្ញុំបាននិយាយមុននេះ"

"ខ្ញុំគិតថាអ្នកម៉ាក់គ្រាន់តែយកលោកមកឃាំង Jungkook ចេញពីខ្ញុំតែប៉ុណ្ណោះ ហើយក៏ប្រហែលជាអ្នកម៉ាក់គាត់មិនពេញចិត្តខ្ញុំខ្លាំងពេកដល់ថ្នាក់ប្រញាប់រើសមនុស្សប្រភេទអន់ៗ បែបនេះ មកកាន់ដំណែងជាកូនប្រសាររបស់គាត់ហើយមើលទៅ" Soora និយាយហើយញញឹមចុងមាត់

The Modern Husband Where stories live. Discover now