Part 30

1.4K 111 11
                                    

_Jeon's House_

លោកស្រី Sobin បានចុះពីបន្ទប់របស់គាត់ហើយមកអង្គុយនៅ សួនច្បារខាងក្រោយផ្ទះ មួយរយៈនេះរឿងក្រុមហ៊ុនគ្មានអ្វីអោយគាត់ស្មុគស្មាញនោះទេ ព្រោះការប្រកួតសាកល្បងកាលពីលើក មុនគឺ កូនប្រុសរបស់គាត់ជាអ្នកឈ្នះ បែបនេះហើយលោកស្រី Kara មិនទាន់មានវិធីអ្វីមករករឿងទៀតនោះទេ អញ្ចឹងហើយគាត់ មិនគិតច្រើនដូចមុននោះទេ តែរឿងដែលគាត់នៅតែបារម្ភរាល់ ថ្ងៃ នេះគឺរឿងរបស់ Jungkook និង Jimin មើលទៅពួកគេទាំងពីរ ស្រឡាញ់គ្នាហើយ តែអ្វីដែលជាចំណុចធ្វើអោយគាត់ខ្វល់ចិត្តនោះគឺ Soora មិនព្រលែងដៃកូនប្រុសរបស់គាត់សោះ

"អ្នកស្រី! អញ្ជើញពិសាទឹក" ម៉ែដោះលើកទឹកនៅក្នុងថាសដែលគាត់បានកាន់មកហើយដាក់នៅលើតុ

"ចាស៎! អរគុណម៉ែដោះ" លោកស្រី Sobin ងាកមកនិយាយគួរ សមទៅម៉ែដោះមុននឹងលើកទឹកយកមកផឹកបន្តិចហើយដាក់ចុះទៅលើតុវិញ
"Jungkook គេភ្ញាក់ឬនៅ?"

"នៅទេលោកស្រី! សូម្បីតែអ្នកប្រុស Jimin ក៏មិនទាន់ភ្ញាក់ដែរ"

"ចុះក្មួយ Namjoon?"

"អ្នកប្រុស Namjoon កំពុងតែពិសាអាហារពេលព្រឹក"

"អញ្ចឹងចាំម៉ែដោះជួយហៅគេមកជួបខ្ញុំបន្តិចពេលដែលគេញ៊ាំអាហាររួច"

"ចាស៎! លោកស្រី" ម៉ែដោះតបទៅវិញហើយក៏កាន់ថាសរួចដើរ ចូលទៅខាងក្នុងផ្ទះវិញ

__________________________________

_M Film_

"Tea? ឯងយ៉ាងម៉េចហើយ?" Jhope ដើរមកទះស្មារមិត្តរបស់គេ មុននឹងសួរនាំព្រោះឃើញប៉ុន្មានថ្ងៃនេះមិត្តគេគ្មានអារម្មណ៍ធ្វើការ សោះ

"យើងមិនអីទេ! សួរធ្វើអី?"

"យើងឃើញឯងមិនសូវនិយាយស្តីទើបសួរ" Jhope និយាយព្រម ទាំងអង្គុយចុះនៅក្បែរមិត្តរបស់គេ

"ឯងគិតថាយើងនឹង Jimin អាចទៅរួចទេ?" នៅសុខៗ Taehyung ក៏ស្រាប់តែសួរសំនួរនេះឡើងមក ដោយធ្វើអោយ Jhope ងាកមកមើលមុខរបស់មិត្តគេ ហើយមានអារម្មណ៍ថាខូច ចិត្តជំនួសតែម្ដង
"ឯងដឹងទេ? យើងធ្លាប់ឮគេនិយាយថាអ្វីក៏ដោយព្យាយាមគង់តែ បានសម្រេចនោះទេ តែយើងមើលទៅពាក្យដែលគេធ្លាប់និយាយនោះគឺជាពាក្យមិនពិតនោះទេ"

The Modern Husband Where stories live. Discover now