Part 7

1.4K 133 19
                                    

_Jeon's House_

លោកស្រី Sobin និង Namjoon កំពុងនិយាយពិភាក្សាគ្នាអំពីការ លក់គម្រោងថ្មីរបស់ FDK Group នៅក្នុងបន្ទប់ទទួលភ្ញៀវ ចំណែកឯ Jungkook វិញកំពុងតែឈរដើរចុះឡើងទៅវិញ ទៅមក ដូចជាកំពុងចាំផ្លូវនរណាម្នាក់អញ្ចឹង ឃើញបែបនេះ ម៉ាក់គេក៏ញញឹមចុងមាត់ ហើយក៏ធ្វើជាសួរទៅកាន់ Namjoon ពីរឿង របស់ Jimin

"Jimin មានប្រាប់ក្មួយទេថាម៉ោងប៉ុន្មានទើបត្រឡប់មកផ្ទះវិញ" លោកស្រី Sobin សួរដោយញញឹមហើយដៀងមើលទៅកូនប្រុសរបស់គាត់ដែលកំពុងតែឈរនៅក្បែរនោះ លោកស្រី Sobin ពិតជាគិតមិនខុសមែនថា Jungkook កំពុងតែរងចាំនរណានោះ គ្រាន់តែ លោកស្រី Sobin សួរនាំពី Jimin ភ្លាម Jungkook ក៏ក្រឡេកមុខ មកមើលហើយដើរទៅអង្គុយលើ សាឡុងក្បែរបងប្រុសជីដូនមួយរបស់គេភ្លាម

"....." Namjoon ក្រឡេកមើលមុខរបស់ Jungkook រួចក៏ងាក ទៅមើលមុខរបស់លោកស្រី Sobin វិញទើបគេយល់ពីចេតនា របស់លោកស្រី Sobin ហើយគេក៏ចាក់បណ្តាយតាមតែម្ដងទៅ
"គឺប្អូនថ្លៃមិនបានប្រាប់នោះទេ! ប្រហែលជានៅជាប់និយាយលេងជាមួយមិត្តរួមការងារសិនហើយទើបត្រឡប់មកវិញ"

"ម្នាក់ឈ្មោះ Taehyung នោះមែនទេ?" លោកស្រី Sobin ធ្វើជា សួរឡើង ហើយ Jungkook ចាប់ផ្តើមបញ្ចេញប្រតិកម្មតែម្ដង

"នៅម៉ោងធ្វើការនិយាយគ្នាមិនទាន់អស់ចិត្តទៀតមែនទេ?" Jungkook សួរឡើងដោយទឹកមុខមិនពេញចិត្ត

"ឯងមិនទៅសួរប្រពន្ធឯងដោយខ្លួនឯងទៅ" លោកស្រី Sobin តប ទៅវិញ ហើយក៏ញញឹមឡើង បន្ទាប់មកក៏សម្លឹងមើលទៅក្មេងប្រុសដែលត្រូវជាចៅរបស់ម៉ែដោះដែលរស់នៅក្នុងផ្ទះ ឃើញថាគេកំពុងតែលើកទឹកមួយកែវដើរចេញទៅខាងក្រៅ ដោយឆ្ងល់ថាគេយកទៅក្រៅដើម្បីអ្វីនោះ លោកស្រីក៏សួរឡើង
"Tutu យកទឹកទៅណាហ្នឹង?"

"បាទលោកស្រី! ខ្ញុំយកទឹកទៅអោយបងប្រុសដែលមកចាំជួបអ្នក
ប្រុស Jimin"

"អ្នកណា?" គ្រាន់តែ Tutu និយាយចប់ភ្លាម Jungkook សួរទៅ វិញយ៉ាងលឿន

"គាត់ថាជាមិត្តរបស់អ្នកប្រុស Jimin"

"ចុះអីឡូវគេនៅឯណា?" Jungkook សួរដោយងើបឈរឡើង ហើយដើរទៅយកទឹកនៅក្នុងដៃរបស់ Tutu មកកាន់ដោយខ្លួនឯង

The Modern Husband Where stories live. Discover now