"ហ៊ើយ!! លោកជាមនុស្សរបៀបស្អីនឹង?"

"មិនថាបៀបស្អីនោះទេ! សំខាន់អ្នកនាងសល់មួយឈុតទៀតទើបចប់ការងារ...បើក្តៅណាស់សម្រាកសិនទៅហើយចាំមកថតបន្ត"

"....." Soora ខាំមាត់ហើយមិនតបក៏ដើរទៅកន្លែងផាត់មុខដើម្បីអង្គុយសម្រាកនៅក្នុងម្លប់
"មិនត្រូវការទេ!" Soora និយាយឡើងនៅពេលដែលមានគេហុចទឹកអោយនាងពីក្រោយខ្នង

"អ្នកណាធ្វើអោយមិត្តស្រីបងខឹងបែបនេះ?" សម្លេងស្រទន់របស់ Jungkook ធ្វើអោយ Soora ងាកមកក្រោយមើលយ៉ាងលឿន

"Jungkookkkkk" Soora ងើបពីកៅអីហើយមកអោប Jungkook

"បន្តិចទៀតបងត្រូវទៅប្រជុំវិញហើយ! មិនអញ្ចឹងទេបងប្រុសប្រាកដជាខលមកតាមមិនឈប់នោះទេ" Jungkook និយាយហើយថើបថ្ងាស់មិត្តស្រីរបស់គេ
"តែបងចង់នៅជាមួយអូនច្រើនជាង"

"បងទៅប្រជុំវិញចុះ! បើម៉ាក់បងដឹងថាបងគេចការងារមករកអូន បែប នេះ គាត់ប្រាកដជាខឹងអូនទៀតជាមិនខានទេ....បងក៏ដឹងហើយថាម៉ាក់កំពុងតែមិនពេញចិត្តអូនស្រាប់ផង"

"តែបងពេញចិត្តអូនគ្រប់យ៉ាងណា"

_________________________________

_Party_

"តាំងពីពេលប្រជុំព្រឹកដល់ពេលជប់លៀងពេលយប់ហើយនៅ
កូនប្រុសរបស់លោកស្រីមិនទាន់មកដល់ទៀត! តែប៉ុណ្ណឹងដឹងហើយថាអ្នកណាសាកសមជាអ្នកគ្រប់គ្រង FDK Group ជំនាន់ក្រោយបាត់ទៅហើយ" លោកស្រី Kara ដើរមកនិយាយនៅជិត លោកស្រី Sobin ដែលកំពុងតែឈរជិត Namjoon ដែល លោកស្រី Kara ក៏ជាអ្នកកាន់ភាគហ៊ុននៅក្នុង FDK Group ដែរ

"កុំជឿជាក់ពេកអីណា Kara! ព្រោះអ្វីៗ គ្រប់យ៉ាងមើលមិនឃើញ នោះទេ"

"មិនបានចេះតែនិយាយទេណាមិត្តសម្លាញ់! ក្នុងមុខជំនួញអ្នកណា ប្រើល្បិចច្រើនជាងជាអ្នកឈ្នះហើយ" លោកស្រី Kara និយាយហើយសើច

"ល្បិចដែលប្រើកូនស្រីជាឧបករណ៍ចាប់ប្រុសមែនទេ? តែកុំទាន់សប្បាយចិត្តខ្លាំងពេកព្រោះកូនប្រុសខ្ញុំបែងចែកដាច់រវាងពេជ្រសុទ្ធនិងពេជ្រក្លែងក្លាយ" លោកស្រី Sobin និយាយហើយញញឹមដាក់ លោកស្រី Kara

"អញ្ចឹងខ្ញុំចង់ដឹងណាស់ថាអីឡូវនេះកូនប្រុសរបស់ឯងកំពុងតែទៅបែងចែកពេជ្រនៅឯណា??"

The Modern Husband Where stories live. Discover now