Part 1

2K 124 2
                                    

លោកស្រី Sobin មកនិយាយជាមួយនិងមិត្តរបស់គាត់រឿងមង្គល ការរបស់កូនប្រុសរបស់គាត់

"ខ្ញុំចង់មកនិយាយរឿងក្មួយ Jimin! តើគេយល់ព្រមដែរទេ?"
លោកស្រី Sobin សួរទៅម៉ាក់របស់ Jimin ដែលត្រូវជាមិត្តរបស់គាត់

"ខ្ញុំនិយាយជាមួយគេរួចហើយ! គេមិនមាត់អ្វីទេ...ហើយក៏យល់ ព្រមទៅរៀបចំកម្មវិធីនៅលើកោះនោះស្អែកនេះដែរ"

"គ្រាន់តែពួកខ្ញុំចង់សួរថាហេតុអីក៏ជ្រើសរើសយក Jimin?" ប៉ារបស់ Jimin សួរឡើង

"មកពីខ្ញុំស្គាល់គេតាំងពីនៅតូច...ហើយណាមួយខ្ញុំក៏ស្គាល់អ្នក ទាំងពីរច្បាស់...ខ្ញុំក៏មានអារម្មណ៍ថាទុកចិត្តមិនបារម្ភអ្វីច្រើន..."

"ប្រញាប់អោយ Jungkook រៀបការបែបនេះមកពីពួកនោះនៅតែ តាមរំខានទៀតមែនទេ?"

"ត្រូវហើយ...បែបនេះទើបខ្ញុំចង់អោយ Jimin នៅចាំជួយ Jungkook ព្រោះកូនប្រុសខ្ញុំម្នាក់នេះល្ងង់ណាស់...ប៉ារបស់គេត្រូវពួកនោះធ្វើអោយបាត់បង់ជីវិតរួចហើយ! នៅសល់ខ្ញុំជាម្ដាយត្រូវតែរកមនុស្សមកមើលថែគេអោយហើយបែបនេះហើយ... ព្រោះសុខ ភាពរាល់ថ្ងៃក៏វាចាស់ហើយដែរ"

"មិនអីទេ! ខ្ញុំយល់...មិនអីទេ...Jimin គេមិនបដិសេធទេ..."

"អរគុណអ្នកទាំងពីរហើយដែលព្រមលើក Jimin អោយមកកូនប្រុសខ្ញុំបែបនេះ"

"កុំនិយាយបែបនេះអីណា Sobin ...បើសិនជាកាលពីតូចឯងមិនខំរកលុយជួយខ្ញុំទេ Jimin ក៏គ្មានម៉ាក់ដូចរាល់ថ្ងៃដែរ" ម៉ាក់របស់ Jimin និយាយហើយញញឹមដាក់មិត្តរបស់គាត់

__________________________________

_At the beach_

Soora កំពុងតែថតម៉ូតបន្តពីម្សិលមិញ ដោយថ្ងៃនេះគ្មាន Emma មកកំដរនោះតែព្រោះនាងរវល់មានការងារនៅផ្ទះត្រូវទៅមើលការខុសត្រូវ

"អូយ! ក្តៅណាស់....ថតប៉ុណ្ណឹងបានហើយ!" Soora និយាយឡើងហើយដើរចេញពីកន្លែងថត

"មិនបានទេ! អ្នកនាងនៅសល់មួយឈុតទៀត" Taehyung និយាយកាត់ពេលដែលនាងកំពុងតែដើរចេញទៅ

"តែខ្ញុំមិនចង់"

"មិនចង់ក៏ត្រូវតែថត....! អ្នកនាងអាងខ្លួនជាតារាល្បីធ្វើអីតាមចិត្តបែប នេះហី? បើមិនមកថតតាមសម្រួលទេខ្ញុំនឹងប្តឹងថាអ្នកនាងបោកប្រាស់សេចក្តីទុកចិត្ត...ព្រោះមិនទាន់ចប់ការងារដែលបាន ព្រមព្រៀងគ្នាក៏ទៅបាត់" Taehyung និយាយចេញទៅយ៉ាងដាច់ខាតដោយធ្វើអោយ Soora ងាកមកមើលមុខរបស់ Taehyung ទាំងក្តៅក្រហាយ

The Modern Husband Where stories live. Discover now