ភាគទី១៧ ការពិតគឺជាកំហុសរបស់ខ្ញុំទេ😌

13 3 0
                                        

*ត្រឡប់មកកាន់មន្ទីរពេទ្យក្នុងប្រលោមលោកឯណេះវិញ*
បន្ទាប់ពីការស្រម៉ៃឲ្យដឹងពីរឿងរ៉ាវហេតុការណ៍របស់ហួយ៉ុងហើយ អ្នកនិពន្ធក៏បានដូរមកក្នុងមន្ទីរពេទ្យវិញម្ដង ដោយពេលនេះដៃរបស់ស៊ាវយូ ដែលហួយ៉ុងកំពុងកាន់ ស្រាប់តែកម្រើក ដែលធ្វើឲ្យហួយ៉ុងភ្ញាក់ផ្អើល។

«ស៊ាវយូ! នេះស៊ាវយូដឹងខ្លួនហើយមែនទេ?»ហួយ៉ុង សួរដោយក្ដីរំភើប

បន្ទាប់មកស៊ាវយូក៏បានបើកភ្នែកមក ហើយក៏ញញឹម

«នេះបងនៅកំដរខ្ញុំរហូតមែនទេ?ហើយខ្ញុំគេងយូរប៉ុណ្ណាហើយ?»ស៊ាវយូ សួរទាំងសម្លេងខ្សាវៗ

«បាទពិតមែនហើយ! ស៊ាវយូគេងអស់១ថ្ងៃពេញហើយ»ហួយ៉ុង តបទាំងញញឹម

«១ថ្ងៃពេញ?? ហើយចោះបងបានសម្រាកឬអត់ តាមមើលដូចជាអត់ទេ ពីព្រោះមុខរបស់បងស្លក់ខ្លាំងណាស់»ស៊ាវយូ និយាយទាំងបារម្ភ

«គឺអត់នោះទេ ដោយសារបងបារម្ភពីស៊ាវយូខ្លាំងពេក តែមិនអីនោះទេ ស៊ាវយូកុំបារម្ភពីបងអី ឲ្យតែស៊ាវយូដឹងខ្លួន រួចផុតពីគ្រោះថ្នាក់ប៉ុន្នឹងគឺគ្រប់គ្រាន់ហើយ»ហួយ៉ុង

«ខ្ញុំមិនអីនោះទេ បងក៏ដឹងថាតួអង្គមួយនេះមិនងាយស្លាប់ងាយៗនោះទេ»ស៊ាវយូ ឈឈ្លៀតនិយាយលេងសើចបន្តិចទៅ

«កុំនិយាយដល់ពាក្យស្លាប់អី បងភ័យហាណា»ហួយ៉ុង

«បាទ! ឲ្យខ្ញុំសុំទោសផងអញ្ចឹង! តែថាខ្ញុំស្រេកទឹកណាស់ បងជួយហុចទឹកឲ្យខ្ញុំបន្តិចបានទេ?»ស៊ាវយូ និយាយសុំទឹកឡើងសម្លេងកាន់តែខ្សាវទៅៗ សន្លប់១ថ្ងៃពេញហើយមិនទាន់បានអីចូលពោះផង តែទឹកក៏មិនបានផឹក ហើយក្រោកមកលៃតែនិយាយគ្នាទៀត គ្នាស្រេកទឹកឡើងចង់សន្លប់ទៅវិញហើយនេះ

«បាទៗ! ចាំបន្តិច នេះទឹក»ហួយ៉ុង ថាហើយក៏ប្រញ៉ាប់យកទឹកមកបញ្ចុកឲ្យស៊ាវយូភ្លាមៗ
ចំណែកស៊ាវយូបានទឹកមកភ្លាមក៏បឺតយកៗ

«ផឹកមួយៗទៅ ប្រយ័ត្នឈ្លក់»ហួយ៉ុង បានប្រាប់ទៅកាន់ស៊ាវយូ ចំណែកស៊ាវយូ ដំបូងគេបឺតយកៗ តែដល់ហួយ៉ុងប្រាប់ គេក៏ដូរមកបឺតមួយៗវិញ រហូតឆ្អែតហើយ ក៏ហួយ៉ុងយកទឹកទៅទុកនៅលើតុកៀនក្បាលគ្រេវិញ

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

រឿង ឆ្លងចូលក្នុងប្រលោមលោកWhere stories live. Discover now