ភាគ៨ បើថាទៅមនុស្សស្អាត សង្ហា គឺសុទ្ធតែមានម្ចាស់អស់ហើយ

220 15 0
                                        

នៅបន្ទប់ទឹក

«កាយូហ៎ា ឯងចូលបន្ទប់ទឹកហើយ ចាំជួយទៅលើកសៀវភៅជាមួយយើងនៅបណ្ណាល័យផងណ៎ា!»Gaotu ប្រាប់មិត្តភក្តិនៅពេលដែលដើរដល់មុខបន្ទប់ទឹក(ផ្លូវទៅបន្ទប់ទឹក និងផ្លូវទៅបណ្ណាល័យគឺតែមួយទេ)

«អឺ ឯងទៅមុនចោះ ចាំយើងទៅតាមក្រោយ យើងនោមបន្តិចសិន!»Shaoyou ថាហើយGaotu ក៏បានដើរទៅបាត់ ចំណែកឯShaoyouក៏បានចូលបន្ទប់ទឹកបាត់ទៅ

«អត់ទោស! ឲ្យខ្ញុំសុំកន្លែងលាងដៃបន្តិច! អៅគឺបងតើ!»Shaoyou នៅពេលដែលគេចេញមកវិញ គេក៏ស្រាប់តែជួបជាមួយនឹងHuayongដែលកំពុងតែឈរលាងដៃ 

«អៅ! គឺឯងទេអី!»Huayong ភ្ញាក់ផ្អើលនៅពេលដែលបានជួបជាមួយនឹងShaoyouម្ដងទៀត

«បាទបង! នេះបងមិនទាន់ត្រឡប់ទៅវិញទេហី?»Shaoyou

«គឺនៅទេ ប្រហែលនៅសល់៣បន្ទប់ទៀតបានបងចូលគ្រប់បន្ទប់ ហើយទើបត្រឡប់ទៅវិញ!»Huayong តបទាំងញញឹម

«ពិតមែនហី? អញ្ចឹងបានន័យថាខ្ញុំជិតលែងបានឃើញមុខរបស់បងបាត់ហើយអញ្ចឹង!»Shaoyou ទម្លាក់ទឹកមុខចុះ ព្រោះដឹងថាបន្តិចទៀតនឹងលែងបានជួបគ្នាទៀតហើយ

«ប្អូនកុំពិបាកចិត្តអីណា! បើសិនជាប្អូន ចង់ជួបជាមួយបង ប្អូនត្រូវខំរៀន នឹងចូលរៀននៅសាលាជាមួយបងទៅបានជួបគ្នាហើយណា!»Huayong និយាយទាំងយកដៃទៅអង្អែលក្បាលរបស់Shaoyou

«បើអញ្ចឹង ខ្ញុំអាចសុំfacebookរបស់បងតើបានទេ Instagramក៏បានអ្វីក៏បាន ឲ្យតែទាក់ទងជាមួយបងបានណា!»Shaoyou សុំគេទាំងទឹកភ្នែករលីងរលោង រកកលចង់យំ

«បាទៗ មិនអីទេណា ចាំបងឲ្យណា តែឯងកុំយំអីណា!»Huayong លួងលោមShaoyou ទាំងយកដៃទៅអង្អែលក្បាលShaoyouម្ដងទៀត

«បើអញ្ចឹង បងឲ្យខ្ញុំមក!»Shaoyou ថាហើយក៏ហុចទូរស័ព្ទឲ្យHuayong ហើយHuayongក៏បានចុចរកមើលfacebookឲ្យទៅកាន់Shaoyou ចំណែកShaoyouក៏អរគុណទៅកាន់គេទៅ

«ខ្ញុំអរគុណបងច្រើនហើយណា! ហើយបងក៏កុំភ្លេចទទួលFriendរបស់ខ្ញុំផង កុំភ្លេចឲ្យសោះ!»Shaoyou  បានបញ្ជាក់ទៅកាន់Huayong ព្រោះខ្លាចគេភ្លេចពិតមែន

«បាទបងមិនភ្លេចទេ បងប្រាកដ បើមិនជឿ បងទទួលឥឡូវក៏បានដែរអញ្ចឹង!»Huayong ដោយខ្លាចថាShaoyouមិនជឿ ក៏ដកទូរស័ព្ទមកទទួលភ្លាមៗ មិនចាំយូរ

រឿង ឆ្លងចូលក្នុងប្រលោមលោកWhere stories live. Discover now