ភាគ១៦ បើសិនជាបងមានអ្នកថ្មីហើយ ពួកយើងក៏បែកគ្នាទៅ!!

134 16 0
                                        

ក្នុងបន្ទប់ព្យាបាលធម្មតា

តែដោយយើងក្រឡេកមកមើលវិនឡាងនិងកាវធួវិញ ពេលនេះវិនឡាងកំពុងតែអង្គុយនៅគៀនគ្រែ កាន់ដៃកាវធួ និងសម្លឹងទៅមើលកាវធួទាំងទឹកមុខនៅតែព្រួយបារម្ភ។

«កាវធួ ឆាប់ជាណា បងនឹងស៊ើបរកភស្តុតាង ដើម្បីចាប់អ្នកដែលកាត់ហ្វ្រាំងឡានរបស់ពួកឯងឲ្យឃើញ»វិនឡាង និយាយទៅកាន់កាវធួដែលកំពុងតែគេងសន្លប់ស្ដូកស្ដឹង ទាំងដឹងថាគ្មានការឆ្លើយតប

«ឯងមិនមានបងប្អូនទេឬ? ហេតុអ្វីបានជាឯងមានគ្រោះថ្នាក់ប៉ុននេះហើយ តែគ្មានអ្នកណាមកមើលឯងសោះអញ្ចឹង?»វិនឡាង និយាយចប់ភ្លាម សំលេងទ្វារក៏បានបន្លឺឡើង ហើយក៏បានបង្ហាញឲ្យឃើញថា អ្នកមីងចាន់និងលោកពូបូ ជាអ្នកចូលមកមើលកាវធួ

«កាវធួគេមិនទាន់ដឹងខ្លួនទេអីក្មួយ?»មីងចាន់

«បាទ គឺនៅទេអ្នកមីង អ្នកមីងលោកពូគឺជាប៉ាម៉ាក់របស់គេមែនទេ?»វិនឡាង គេគិតថានិយាយពីប៉ាម៉ាក់កាវធួភ្លាមក៏ពួកគាត់មកដល់ភ្លេត នេះពិតជាអាយុវែងពិតមែន

«អត់ទេ ពូមីងគឺជាអ្នកចិញ្ចឹមគេនោះទេ គឺគេរស់នៅជាមួយក្រុមគ្រួសារមីងតាំងតែពីតូចមកម្ល៉េះ»មីងចាន់

«បើអញ្ចឹងបានន័យថាគេគឺជាក្មេងកំព្រារមែនទេ?»វិនឡាង សួរទាំងភ្ញាក់ផ្អើល

«មិនមែននោះទេ ពីព្រោះកាវធួ គេមានពូមីង ស៊ាវយូ និងឈៀវឈៀវបងស្រីរបស់ស៊ាវយូជាគ្រួសាររបស់គេ ពួកយើងចាត់ទុកគេគឺដូចជាគ្រួសាររបស់ពួកយើងអញ្ចឹង»មីងចាន់ ត្រូវហើយ គ្រួសារគាត់មិនដែលចាត់ទុកកាវធួជាអ្នកក្រៅ ឬក៏ជាអ្នកបម្រើអីនោះទេ គឺចាត់ទុកគេដូចជាសមាជិកគ្រួសាររបស់ពួកគាត់ម្នាក់ទៀតអញ្ចឹង

«ស៊ាវយូ? នេះអ្នកមីងលោកពូគឺជាប៉ាម៉ាក់របស់ស៊ាវយូមែនទេ?»វិនឡាង

«ច៎ាសពិតមែនហើយ»មីងចាន់ គាត់អត់ភ្ញាក់ផ្អើលនោះទេ ពីព្រោះគាត់ក៏បានដឹងរួចទៅហើយថាវិនឡាងជាអ្នកមើលថែកាវធួ ដោយសារតែហួយ៉ុងបានប្រាប់គាត់

«អៅ! ខ្ញុំនេះគ្មានដឹងអីសោះ បើអញ្ចឹងខ្ញុំជម្រាបសួលោកពូអ្នកមីង»វិនឡាង និយាយជាមួយឡើងយូហើយទើបតែដឹង ហើយក៏ទើបតែជម្រាបសួរ ហ៊ឺម យ៉ាប់ណាស់ឪឡាងអើយ

រឿង ឆ្លងចូលក្នុងប្រលោមលោកDove le storie prendono vita. Scoprilo ora