ភាគ៣ ឯងហ៊ានដាល់យើងមួយដៃយើងនឹងសងទៅឯងវិញ2ដៃគឺគុណនឹង2

406 28 0
                                        

<នៅតាមផ្លូវ>

«សាវយូខ្ញុំអាចសួរអ្វីបន្តិចបានទេ»ហួយ៉ុង ជិះសុខៗគេក៏ចង់សួរសាវយូ ព្រោះអីគេឆ្ងល់ណាស់ មិចក៏សាវយូមានឡានជិះអញ្ចឹង ក្រែងសាវយូមិនមែនជាកូនអ្នកស្រែចម្ការទេហី ហើយមិចក៏សុខៗបាត់ដំណឹងសូន្យឆឹងហើយត្រឡប់មកវិញប្លែកៗ

«បាទ លោកចង់សួរអ្វីសួមកបើខ្ញុំអាចឆ្លើយបានខ្ញុំនឹងឆ្លើយ»សាវយូ និយាយទាំងញញឹម

«គឺ សាវយូ ជាកូនអ្នកស្រែចម្ការមែនទេ»ហួយ៉ុង

«បាទ មែនហើយ»សាវយូ គេឆ្លើយធម្មតាព្រោះអីគេក៏ដឹងដូចគ្នាថាហួយ៉ុងឆ្ងល់រឿងនឹងព្រោះអី គេជាអ្នកសរសេររឿងនឹងមិនឲ្យហួយ៉ុងដឹង អញ្ចឹងហើយគេក៏ឆ្លើយធម្មតា

«តែហេតុអីក៏ អឹ »ហួយ៉ុង និយាយត្រឹមនេះហើយក៏មិនហ៊ាននិយាយទៀតដោយសារខ្លាចសាវយូអន់ចិត្តនឹងគេ ដែលគេសួរដូចមើលងាយ (ការសួរគេបែបថា ហេតុអីក៏គេអាចមានឡានបែបនឹងជិះដោយសារ សំណួរបែបនឹងវាប្រៀបដូចជាយើងគិតថាគេនឹងគ្មានសមត្ថភាពទិញឡានជិះអីបែបនឹង)

«លោកចង់សួរថាហេតុអីក៏ខ្ញុំមានសមត្ថភាពទិញឡានជិះមែនទេ »សាវយូ គេឃើញហួយ៉ុងស្ទាក់ស្ទើរគេក៏និយាយខ្លួនឯង

«បាទ តែខ្ញុំមិនមែនចង់មើលងាយសាវយូថាគ្មានសម្ថភាពទិញឡានជិះនោះទេណា!!»ហួយ៉ុង គេឆ្លើយហើយគេក៏ប្រញ៉ាប់បកស្រាយ

«បាទ មិនអីនោះទេ ខ្ញុំយល់ណា ព្រោះអីមកពីខ្ញុំមិនដែលប្រាប់លោក តាមការពិតម៉ាក់ប៉ារបស់ខ្ញុំគាត់ជាម្ចាស់ចម្ការទំពាំងបាយជូរនៅបន្ទាយមានជ័យ »សាវយូ បានរៀបរាប់ប្រាប់ហួយ៉ុង

«នៅបន្ទាយមានជ័យ? គឺអ្នកមីងចាន់ និងលោកពូយីបូត្រូវទេ»ហួយ៉ុង គេនិយាយទាំងភ្ញាក់ផ្អើល

«អេកាវធួ ម៉ាក់ប៉ាយើងឈ្មោះ បែបនឹងមែនត្រូវអត់ យើងភ្លេចហើយ ព្រោះយើងសរសេរយើងមិនសូវចាំសាច់រឿងរបស់យើងនោះទេ បើអញ្ចឹងឯងអ្នកអានឯងប្រហែលជាចាំហើយ»សាវយូ គេបែមកខ្សឹបសួរកាវធួនៅក្រោយព្រោះអីគេភ្លេចឈ្មោះប៉ាម៉ាក់សាវយូក្នុងប្រលោមលោបាត់ហើយ

«អឺ មែនហើយ»កាវធួ និយាយទាំងហួសចិត្ត

«សាវយូនិយាយអីជាមួយកាវធួនឹង»ហួយ៉ុង គេឃើញសាវយូបែទៅនិយាយជាមួយកាវធួ គេឆ្ងល់ក៏សួរ ព្រោះអីអម្បាញ់មិញគេសួរសាវយូតែសាវយូមិនឆ្លើយថែមទាំងបែទៅនិយាយជាមួយកាវធួទៀត

រឿង ឆ្លងចូលក្នុងប្រលោមលោកTempat di mana cerita hidup. Terokai sekarang