៊នៅផ្ទះរបស់Wenlang ពេលមកដល់ភ្លាមWenlangក៏បានទៅយកស្រាដើម្បីមកចែកក្មេងៗផឹក
«បងLang! តើនៅពេលដែលខ្ញុំស្រវឹង ខ្ញុំអាចគេងនៅបន្ទប់ណា?»Gaotu ទទួលយកស្រាពីដៃWenlangមកផឹកបណ្ដើរ សួរបណ្ដើរ
«គឺ ឯងអាចគេងនៅបន្ទប់ជាមួយបងបាន ព្រោះបន្ទប់មានតែ២នោះទេ បងខ្លាចឯងមិនហ៊ានគេងនៅបន្ទប់ទទួលភ្ញៀវម្នាក់ឯងដោយសារស្រវឹងបែបនឹងគ្មានអ្នកមើលថែឯងទេ ចំណែកHuayongឯងគេងជាមួយShaoyouនៅបន្ទប់ខាងក្រោមនឹងទៅ!»Wenglang
«ពិតមែនហី? បើអញ្ចឹងតោះពួកយើងផឹក!!»Gaotu បន្ទាប់មកពួកគេទាំង៤នាក់ក៏នាំគ្នាផឹក
ពួកគេទាំង៤នាក់ផឹក ផឹករហូតដល់ស្រវឹង តែពេលស្រវឹង គឺស្រវឹងតែGaotuនិងShaoyouទេដែលខ្លាំង ចំណែកWenlangនិងHuayongគឺស្រវឹងតិចៗទេ ដូច្នេះហើយគឺGaotuនិងShaoyouនាំគ្នាស្រែកច្រៀងឡូឡា និយាយគ្នាឡើងវ៉ល់ពេញនឹងឯង
«ណែ!!Shaoyou! ឯងគិតថាពួកយើងអាចបញ្ចប់រឿងនេះបានទេ? ហើយឯងគិតថាយើងអាចបានបងLangនៅក្នុងពិភពរបស់យើងដែរទេ?»Gaotu និយាយទាំងស្រវឹង
«យើងក៏មិនដឹងដែរ ព្រោះអីនៅពេលដែលយើងសរសេរគឺយើងមិនទាន់បានសរសេរចប់នោះទេ ហើយយើងក៏មិនទាំងដឹងផងថាបងLangឯងជាអ្នកណា ជាតួថ្មីក៏មិនដឹង វាពិតជាធ្វើឲ្យយើងឆ្ងល់ណាស់ ណាមួយយើងក៏គ្មានគម្រោងឲ្យតួឯងមានគូដែរនឹង!ហ៎ាសហ៎ា!»Shaoyou និយាយទាំងស្រវឹង តែដល់និយាយដល់វគ្គថាអត់មានបំណងដាក់ឲ្យGaotuមានគូនឹងក៏ចាប់ផ្ដើមសើចចេញមក
«មិចក៏ឯងចិត្តអាក្រក់ម្លេះ? មិចមិនដាក់តួបុរសក្នុងក្ដីស្រម៉ៃឲ្យយើងផងអញ្ចឹង? ឯងសមជាមិត្តរបស់យើងដែរទេ?»Gaotu ថាហើយក៏ធ្វើជាលោទៅរកវ៉ៃShaoyou តែក៏ឈប់វិញនៅពេលដែលWenlangនិងHuayongបានបញ្ឈប់ពួកគេ
នៅពេលដែល២នាក់មិត្តភក្តិគេនិយាយអម្បាញ់មិញនឹង គឺតួTopរបស់យើងទាំង២ស្ដាប់ឮ ស្ដាប់បានទាំងអស់ គ្រាន់តែថាពួកគេស្ដាប់មិនយល់ ហើយពួកគេក៏ស្ដាប់ទាំងមើលមុខគ្នា ហើយសញ្ញាសួរក៏ឡើងពេញលើក្បាលរបស់ពួកគេដូចគ្នាដែរ
«បងLang! នេះបងស្ដាប់ពួកគេយល់ដែរទេ? ពួកគេចង់និយាយពីអ្វីនឹង?»Huayong
YOU ARE READING
រឿង ឆ្លងចូលក្នុងប្រលោមលោក
Romanceមានក្មេងប្រុសកំព្រារ២នាក់ ដែលមានម្នាក់ជាអ្នកសរសេរប្រលោមលោក ហើយនៅសុខៗគេក៏បានចូលទៅក្នុងប្រលោមលោករបស់គេជាមួយមិត្តភក្តិទាំងមិនដឹងខ្លួន ក៏ប៉ុន្តែសាច់រឿងដែលគេបានសរសេរក៏ត្រូវបានផ្លាស់ប្តូរ គឺតួក្នុងប្រលោមលោកពីស្លូតទៅជាឆ្នាស់វិញ។
