**ពេលល្ងាចចេញពីរៀន**
«ណែShaoyou!នេះឯងប្រុងទៅណានឹង? ឯងមិនចាំបងHuayongមកយកទេហី? នេះឯងបានណាត់ជាមួយគាត់ហើយមិនអញ្ចឹង?»Gaotu ចេញពីរៀនភ្លាមឃើញShaoyouប្រញ៉េប្រញ៉ាប់រៀបចំកាបូប ចេញទៅឡើងលឿន រកគេហៅសួរមិនចង់ទាន់ នេះកុំតែគេហៅសួរផង ដៃចាប់ដៃShaoyouជាប់ផង បាននៅសួរបានហ៎។
«គឺថ្ងៃនេះយើងរវល់ ចាំថ្ងៃស្អែកបានយើងទៅ! ឯងលែងដៃយើងទៅ យើងប្រញ៉ាប់!»Shaoyou និយាយហើយក៏ប្រឹងរើចេញពីការចាប់របស់Gaotu តែកុំមើលងាយឪ្យសោះណា ឃើញGaotuស្អាតៗcute cuteចឹងមែន តែកម្លាំងដៃក៏មិនស្រាលដែរ ចាប់Shaoyouជាប់ ទៅមុខអត់កើតទេ។
«រវល់ស្អីឯង? នេះមិនមែនឯងចង់រត់គេចទេហី?»Gaotu ឆ្លាតតើ មើលតែទឹកមុខនិងកាយវិកាស្លន់ៗរបស់Shaoyouក៏ដឹងបាត់ទៅហើយ តែនៅសួរធ្វើពើ។
«គឺ គឺ រត់គេចស្អីឯង យើងគ្មានទេ យើងគ្រាន់តែប្រញ៉ាប់ពិតមែន!»Shaoyou នៅតែចចែសមិនប្រាប់ការពិត។
«បានហើយShaoyouយើងដឹងហើយ នេះយើងជាមិត្តរបស់ឯងតាំងតែពីតូចណា មិចក៏ឯងលាក់យើងអញ្ចឹង? បើមានរឿងអីឯងប្រាប់យើងតាមត្រង់មក ចាំយើងជួយដោះស្រាយឲ្យ នេះឯងក្លាយជាមនុស្សចេះរត់គេចពីបញ្ហាតាំងពីពេលណាមក?»Gaotu អត់ចិត្តស្តូក នៅពេលដែលមិត្តខ្លួនមិនព្រមប្រាប់ខ្លួនដូចនេះ ហើយក៏លែងដៃShaoyouទៅ។
«ឲ្យយើងសុំទោស..»Shaoyou គេនៅពេលដែលដឹងថាខ្លួនឯងខុស ក៏ស្រាប់តែសុំទោសមិត្តទាំងអោនមុខចុះរបៀបដឹងកំហុស។
«យើងមិនចង់បានពាក្យសុំទោសនោះទេ យើងចង់បានពាក្យសន្យា គឺឯងត្រូវសន្យាជាមួយយើង ថាឯងនឹងមិនលាក់យើងទៀតនោះទេ»Gaotu
«ក៏បាន អញ្ចឹងយើងសន្យា ថាយើងនឹងមិនលាក់បាំងអ្វីឯងទៀតទេ ចាប់ពីពេលនេះតទៅ តែយើងសុំឯងម្យ៉ាង ឯងឆាប់ទៅសិនទៅចាំយើងបកស្រាយតាមក្រោយ ឲ្យលឿនមកបងHuayongមកដល់ឥឡូវហើយ!»Shaoyou សន្យាហើយក៏នឹកឃើញថាខ្លួនកំពុងតែគេចពីHuayong រួចហើយក៏ប្រញ៉ាប់ចាប់ទាញដៃរបស់Gaotuទៅតាម ទាំងទីងណាត់ទីងណែង។
«អឺៗ តិចៗមើល! យើងប្រញ៉ាប់ហើយតើ!»Gaotu និយាយទាំងខំប្រឹងដើរតាមShaoyou។
នៅពេលដែលShaoyouអូសដៃរបស់Gaotuចេញទៅផុតតែបន្តិចទេHuayongក៏បានមកដល់ ហើយគេក៏សួរទៅកាន់អ្នកនៅជិតនឹង។
YOU ARE READING
រឿង ឆ្លងចូលក្នុងប្រលោមលោក
Romanceមានក្មេងប្រុសកំព្រារ២នាក់ ដែលមានម្នាក់ជាអ្នកសរសេរប្រលោមលោក ហើយនៅសុខៗគេក៏បានចូលទៅក្នុងប្រលោមលោករបស់គេជាមួយមិត្តភក្តិទាំងមិនដឹងខ្លួន ក៏ប៉ុន្តែសាច់រឿងដែលគេបានសរសេរក៏ត្រូវបានផ្លាស់ប្តូរ គឺតួក្នុងប្រលោមលោកពីស្លូតទៅជាឆ្នាស់វិញ។
