ភាគ៤ ឃើញបងភ្លាមលង់ភ្លាម

397 28 2
                                        


«ឌឹប!!ឌឹប!! »2ដៃរបស់សាវយូ ធ្វើឲ្យពីនមីងគេឈាមមាត់មួយរំពេច
«អូយ~ឈឺណាស់ អាសាវយូ!! ឯង!!ឯង!!»ពីនមីង ស្រែកទាំងយកដៃទប់មាត់

«យ៉ាងមិច ចង់ត្រូវទៀតមែនទេ»សាវយូ ថាហើយពីនមីងគេក៏រត់ត្រុយដោយសារខ្លាចសាវយូ មើលទៅសាវយូខ្លាំងណាស់គេស៊ូមិនរួចនោះទេ គ្នាគេក៏រត់ទៅតាមគេ មិញនឹងអត់ជួយគ្នាទេ🤣

«វ៉ាវវ កាយូមិត្តសម្លាញ់យើងពូកែមែន👍»កាវធួ និយាយទាំងទះដៃឲ្យសាវយូ

«មានអីខានប្រដាល់យូរហើយ រំលឹកក្បាច់គុណបន្តិចឲ្យវាស្រួលសរសៃដៃនឹងហ៎ាឯង»សាវយូ ថាហើយពួកគេក៏ត្រឡប់ទៅយកឡានទៅផ្ទះវិញ

(ស្អែកឡើង)
«សាវយូថ្ងៃនេះ ឯងគិតថាពួកអាពីនមីងវាហ៊ានធ្វើបាបពួកយើងទៀតទេ?»កាវធួ ពេលកំពុងដើរទៅថ្នាក់កាវធួក៏បានសួរទៅសាវធួ

«យើងមិនដឹងទេ តែប្រហែលមិនហ៊ានទេដឹង ព្រោះម្សិលមិញយើងបានដាល់គេ ហើយមើលទៅគេទៅដូចជាសត្វឆ្មាធ្លាក់ទឹកយ៉ាងអញ្ចឹង ហ៊ឹស»សាវយូ ថាហើយពួកគេក៏សើច តែពួកគេសើចចំពេលដើរចូលដល់ក្នុងថ្នាក់

«ណែ‌!នោះអាសាវយូនិងអាកាវធួស្អីគេនោះមកហើយ»គ្នារបស់ពីនមីង(sorryសុំហៅអាសិនហើយព្រោះនេះគឺជារឿងទេកូនសម្លាញ់ម៉ាមីសុំទោស😁)

«អឺ យើងឃើញហើយយើងមិនបានខ្វាក់ឯណា អាយូឯងចាំមើលទៅថ្ងៃណាមួយយើងប្រាកដជាសងសឹកឯងវិញមិនខាននោះទេ😏»ពីនមីង ថាហើយគេក៏នៅអង្គុយធម្មតាមិនបានថាអីទៀតដែរ បានបន្តិចគ្រូក៏មកសិស្សៗក៏រៀនតាមធម្មតា

មួយអាទិត្យមកនេះគឺពីនមីងមិនបានទៅរករឿងរញ៉េរញ៉ៃអីជាមួយសាវយូនិងកាវធួនោះទេ
ពេលយប់នៅក្នុងបន្ទប់កាវធួ និងសាវយូ
កាវធួកំពុងតែអង្គុយពេនធ្នេនញ៉ាំនំនៅមុខសាវយូដែលកំពុងតែចុចកំព្យូទ័របង្កើតរឿងរបស់គេនៅក្នុងប្រលោមលោក (ចង់និយាយថានៅក្នុងភិភពប្រលោមលោករបស់គេ គេចង់ក្លាយជាអ្នកនិពន្ធរឿងម្នាក់ដូចនៅក្នុងពិភពពិតយ៉ាងអញ្ចឹង គេក៏ចាប់ផ្ដើមសរសេររឿងម្ដងទៀតនៅក្នុងពិភពប្រលោមលោកមួយនេះ របៀបថាបើមិនបានសរសេររឿងនោះទេគេនៅមិនសុខនោះទេ)

រឿង ឆ្លងចូលក្នុងប្រលោមលោកWhere stories live. Discover now