*នៅមន្ទីរពេទ្យ*
នៅពេលនេះផងដែរ គឺគ្រូពេទ្យកំពុងតែវះកាត់យកអំបែងកញ្ចក់ចេញពីបំពង់ករបស់Shaoyou ចំណែកគ្រែម្ខាងទៀត គឺគ្រូពេទ្យក៏កំពុងតែវះកាត់យកអំបែងចេញពីដៃរបស់Gaotuផងដែរ។
កាលពីភាគមុន យើងបានដឹងហើយថាអ្នកទាំង២ត្រូវតែមុខហើយនិងកទេ តែដល់ពេលមកដល់មន្ទីរពេទ្យ ពេទ្យឆែកមើល ក៏ឃើញថាមានអំបែងជាប់ទាំងដៃ ទាំងជើងរបស់ពួកគេទាំង២ មូលហេតុដោយសារនៅពេលដែលឡានរបស់ពួកគេបុកនឹងដើមឈើនឹង គឺអំបែងបានខ្ទាត ហើយអំបែងក៏ច្រើនទៀតផង ដែលធ្វើឲ្យវាខ្ទាតទៅប៉ះនឹងដៃជើងរបស់ពួកគេ។ តែពេលនេះគ្រូពេទ្យក៏កំពុងតែវះកាត់ឲ្យពួកគេហើយ ដែលមានHuayongកំពុងតែឈរចាំនៅខាងក្រៅទាំងអន្ទះសារ។
និយាយដល់Huayong យើងក៏ត្រូវក្រឡេកមកមើលគេវិញម្ដងដែរ ពេលនេះមុខរបស់គេគឺស្លេកស្លាំងខ្លាំងណាស់ ហើយគេក៏កំពុងតែដើរទៅដើរមកខាងមុខបន្ទប់សង្គ្រោះបន្ទាន់នឹងឯង ។ បានមួយសន្ទុះក្រោយមកក៏ស្រាប់តែWenlangបានមកដល់ គេក៏ប្រញាប់សួរទៅកាន់Huayong។
«Huayong!នេះពួកគេទាំង២នាក់យ៉ាងមិចហើយ?»Wenlang សួរទាំងអារម្មណ៍ព្រួយបារម្ភ
«គឺ ពួកគេនៅខាងក្នុងបន្ទប់ មួយសន្ទុះហើយគឺគ្រូពេទ្យមិនទាន់ចេញមកទេបង ខ្ញុំភ័យណាស់!»Huayong តបទាំងទឹកមុខសោកសៅ ព្រួយបារម្ភពីអ្នកទាំង២ដែលនៅខាងក្នុងបន្ទប់ពេទ្យ
«មិនអីទេណា ពួកគេច្បាស់ជាមិនអីទេ»Wenlang បានយកដៃទៅអង្អែលខ្នងរបស់Huayongទាំងនិយាយលួងលោម ការពិតគេក៏បារម្ភពីអ្នកទាំង២ដែរ តែគេគឺជាបងដូច្នេះគេក៏មានតួនាទីត្រូវតែមើលថែប្អូនលួងលោមប្អូនបែបនឹងហើយ
«អរពិតមែនហើយ ចោះនៅកន្លែងកើតហេតុ បងមានរកឃើញតម្រុយអ្វីដែលទេ?»Huayong
«គឺឡានរបស់ពួកគេត្រូវមានអ្នកលួចកាត់ហ្វ្រាំង ពីព្រោះខ្សែហ្វ្រាំងឡានគឺដាច់ជាពីរ គ្មានមុខដែលស្នាមដូចត្រូវកកិតនឹងអ្វីនោះទេ»Wenlang
«ថាមិច? លួចកាត់ហ្វ្រាំងឡានចឹងឬ?? តើអ្នកណាហេតុអីក៏ទៅកាត់ហ្វ្រាំងឡានរបស់ពួកគេអញ្ចឹង?»Huayong អ្នកណាអីក៏ឃោរឃៅម្ល៉េះមកលួចកាត់ហ្វ្រាំងឡានរបស់Shaoyou និងGaotu
YOU ARE READING
រឿង ឆ្លងចូលក្នុងប្រលោមលោក
Romanceមានក្មេងប្រុសកំព្រារ២នាក់ ដែលមានម្នាក់ជាអ្នកសរសេរប្រលោមលោក ហើយនៅសុខៗគេក៏បានចូលទៅក្នុងប្រលោមលោករបស់គេជាមួយមិត្តភក្តិទាំងមិនដឹងខ្លួន ក៏ប៉ុន្តែសាច់រឿងដែលគេបានសរសេរក៏ត្រូវបានផ្លាស់ប្តូរ គឺតួក្នុងប្រលោមលោកពីស្លូតទៅជាឆ្នាស់វិញ។
