ភាគ១៣ ការពិត ខ្ញុំបានឆ្លងមកពីពិភពមួយទៀត

163 14 4
                                        

ក្នុងឡានតាមផ្លូវទៅសាលា
«Huayongអាចនិយាយបានហើយឬនៅ ថាមានរឿងអ្វី?»Shaoyou បានសួរទៅកាន់Huayongដែលកំពុងតែបើកឡាន

«ពិតមែនហើយ នេះខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ណ៎ា»Gaotu អើតក្បាលមកបន្ថែមនឹងគេដែរ

«ខ្ញុំត្រូវតែប្រាកដចិត្តសិនថា អ្នកទាំង២នឹងមិនគិតថាខ្ញុំជាមនុស្សឆ្កួតនោះទេ!»Huayong គេតបទាំងបែមុខមកមើលមុខអ្នកទាំង២បន្តិច តែដៃនៅតែកាន់ចង្កូតឡានបើកទៅមុខតាមធម្មតា

«ប្រាកដណាស់ មនុស្សដូចHuayongឯណាដែលធ្វើឲ្យពួកខ្ញុំគិតថាឆ្កួតនោះ»Shaoyou តបទាំងគ្មានការសង្ស័យ។

ត្រូវហើយ ឲ្យសង្ស័យយ៉ាងមិច បើតួអង្គHuayongនឹង គឺជាតួអង្គដែលគេបង្កើតឡើងនឹង ដូច្នេះហើយគេក៏ដឹងពីអត្តចរឹករបស់គេទាំងអស់នឹង អត់តែម្យ៉ាងទេ គឺតទៅមុខមានរឿងអ្វីកើតឡើងគឺគេមិនដឹងនោះទេ ដោយសារគេខ្លួនឯងបានចូលមកក្នុងរឿងនេះហើយ ហើយរឿងនេះកាលដែលគេនៅក្នុងពិភពពិត គេមិនបានសរសេរចប់នោះទេ គឺគេសរសេរមួយភាគផុសមួយភាគនោះទេ ដូច្នេះហើយរឿងនេះហើយដែលគេមិនដឹង។

«បើអញ្ចឹងខ្ញុំនិយាយហើយអញ្ចឹង! គឺថាតាមពិតទៅខ្ញុំបានឆ្លងមកពីពិភពមួយផ្សេងទៀត ហើយពិភពដែលពួកយើងកំពុងតែនៅនេះ គឺគ្រាន់តែជាពិភពប្រលោមលោកដែលមានក្មេងស្រីម្នាក់បាននិពន្ធឡើងមកនោះទេ! »Huayong គេរៀបរាប់បានប៉ុន្នឹងក៏ស្រាប់តែចាប់អារម្មណ៍ថា២នាក់នោះស្ងាត់ក៏បានបែមុខមកមើលបន្តិច ហើយក៏បានវ៉ៃភ្លើងស៊ីញ៉ូចតនៅកៀនផ្លូវបន្តិច ដើម្បីស្រួលនិយាយគ្នា។

តែទឹកមុខ២នាក់នោះគឺថា គាំងស្ញេញទាំង២នាក់ ព្រោះនឹកស្មានមិនដល់ថាវាអាចកើតឡើង ចំណែកHuayong គេមិនដឹងនោះទេ គេក៏បានគិតថា២នាក់នោះមិនជឿគេនោះទេ គេថែមទាំងគិតថា២នាក់នោះគិតថាគេគឺជាមនុស្សឆ្កួតទៀតផង ទើបឈប់ឡានភ្លាមគេក៏បម្រុងនឹងនិយាយថានេះគឺគេចេះតែនិយាយៗទៅទេ តែមិនទាន់នឹងបាននិយាយចប់ផងក៏២នាក់នោះនិយាយកាត់។

«នេះHuayongនិយាយពិតមែនហី? នេះខ្ញុំមិនបានយល់សប្តិទេមែនទេ? »Shaoyou បន្ទាប់ពីមើលមុខគ្នា គាំងអស់ចិត្តហើយ ក៏បែមុខទៅរកHuayongទាំងភ្ញាក់ផ្អើល ។

រឿង ឆ្លងចូលក្នុងប្រលោមលោកDove le storie prendono vita. Scoprilo ora