ផ្សារទំនើប🤎
«វ៉ាវវ ពិភពប្រលោមលោកនេះពិតជាស្រស់ស្អាតណាស់ ដូចជានៅក្នុងយល់សប្តិអញ្ចឹង»កាវធួ
«ពិតមែនហើយឯងកាលយើងនៅពិភពពិតពួកយើងមិនដែលបានចូលផ្សារទំនើបនោះទេ បានតែឃើញតាមsocial media»សាវយូ ពួកគេនិយាយទាំងអើតមើលពេញផ្សារ តែពួកគេភ្លេចគិតទៅថាឈៀវឈៀវមកជាមួយដែរ
«សាវយូ កាវធួ មិចក៏ពួកឯងធ្វើដូចជាមិនដែលបានមកទីនេះអញ្ចឹង»ឈៀវឈៀវ នាងនិយាយទាំងហួសចិត្ត គឺថាពួកគេមកទីនេះសឹងតែរាល់ថ្ងៃហើយតែមិចក៏ធ្វើដូចជាទើបតែមកលើកទីមួយអញ្ចឹង
(មួយអាទិត្យឈៀវឈៀវនិងកាវធួមក2ដង ចំណែកសាវយូពេលគេមកនៅផ្ទះគឺគេក៏តែងតែមកជាមួយឈៀវឈៀវនិងកាវធួដែរ)
«អរ គឺ! គឺ!ខ្ញុំខានមកយូរនឹងណាបង ទើបបានជាមានអារម្មណ៍ថាប្លែក»សាវយូ និយាយទាំងភ័យព្រោះខ្លាចឈៀវឈៀវចាប់បាន
«បានហើយៗ អញ្ចឹងតោះ ទៅទិញបន្លែ នឹងអានបានទៅធ្វើម្ហូបឲ្យម៉ាក់ពិសា»ឈៀវឈៀវ ថាហើយពួកគេក៏ទៅទិញបន្លែនិងរបស់ខ្លះៗសម្រាប់ប្រើប្រាស់ហើយក៏ត្រឡប់ទៅផ្ទះវិញ
🤎ផ្ទះសាវយូ
ពេលមកដល់ផ្ទះពួកគេទាំង3នាក់ចូលទៅធ្វើម្ហូបទាំង3នាក់ តែសាវយូនិងកាវធួ មិនចេះធ្វើម្ហូបអីច្រើនមុខនោះទេពីព្រោះកាលដែលគេនៅពិភពពិត គេមិនមានលុយសម្រាប់ទិញគ្រឿងធ្ចើម្ហូបល្អៗដូចគេនោះទេ តែបើកាលនៅមណ្ឌលវិញគឺគេក៏មិនសូវមានអ្វីហូបដូចគ្នា ពីព្រោះនៅទីនោះក្មេងកំព្រាច្រើន ហើយមណ្ឌលដែលគេនៅគឺ ជាមណ្ឌលដែលនៅឆ្ងាយដាច់ស្រយ៉ាល
«កាវធួ មិចក៏ឯងមិនធ្វើម្ហូប»ឈៀវឈៀវនិយាយទាំងឆ្ងល់
«គឺ! គឺ! ខ្ញុំអត់ចេះធ្វើទេបងឈៀវ»កាវធួ និយាយទាំងភ័យៗព្រោះខ្លាចឈៀវឈៀវស្ដីឲ្យ
«មិចក៏ពួកឯងប្លែកៗអញ្ចឹង នេះតាំងតែពីត្រឡប់មកពី ភ្នំពេញវិញពួកឯងប្លែកណាស់ សូម្បីតែយើងក៏ពួកឯងមិនស្គាល់ដែរ »ឈៀវឈៀវ និយាយទាំងឆ្ងល់ ព្រោះគេឆ្ងល់យូហើយ
«គឺ គ្មានទេពួកខ្ញុំធម្មតាតើ ពួកខ្ញុំនៅដូចដើមតើ មានប្លែកណា »សាវយូ មុនគេនិយាយគេមើលមុខគ្នាទាំងភ័យហើយក៏រកលេះរៀបរាប់ប្រាប់ទៅឈៀវឈៀវ
YOU ARE READING
រឿង ឆ្លងចូលក្នុងប្រលោមលោក
Romanceមានក្មេងប្រុសកំព្រារ២នាក់ ដែលមានម្នាក់ជាអ្នកសរសេរប្រលោមលោក ហើយនៅសុខៗគេក៏បានចូលទៅក្នុងប្រលោមលោករបស់គេជាមួយមិត្តភក្តិទាំងមិនដឹងខ្លួន ក៏ប៉ុន្តែសាច់រឿងដែលគេបានសរសេរក៏ត្រូវបានផ្លាស់ប្តូរ គឺតួក្នុងប្រលោមលោកពីស្លូតទៅជាឆ្នាស់វិញ។
